ករណី​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​​​ដៀល​​​សិល្បៈ​និង​ពូជសាសន៍​ខ្មែរ​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​​ បាន​​សម្រេចចិត្ត​ថា

ភ្នំពេញ ​៖ ​តារា​សម្តែង​ និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បន្ទាប់ពី​ផ្ទុះ​ជម្លោះ​ជាមួយ​ពលករ​ខ្មែរ​មួយក្រុម​ដែល​គឃ្លើន​លួច​ថត​សកម្មភាព​តារា​សិល្បៈ​ខ្មែរ​និង​ថែមទាំង​ដៀល​ពូជសាសន៍​ខ្មែរ​យ៉ាង​កប់ៗ​មាត់​នោះ ​ពេលនេះ​អ្នកនាង​បានប្រកាសថា​ករណីនេះ​ខ្លួន​និង​ក្រុមការងារ​ បានដាក់​ពាក្យ​បណ្តឹង​ហើយ​ដូច្នេះ​រឿងរ៉ាវ​នេះ​មានតែ​ប្រគល់​ឲ្យ​ច្បាប់​និង​មហាជន​ជា​អ្នកវាយតម្លៃ។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​លើកឡើងថា ​ពាក់ព័ន្ធ​និង​រឿង​បុគ្គល​ដែល​បង្ហោះ​វីដេអូ​ហើយ​ដៀល​ពូជខ្មែរ​ទូទាំងប្រទេស​ខ្ញុំ​ទុក​នាទី​ជូន​បងប្អូន​មហាជន និង ប្រជាពលរដ្ឋ​ខ្មែរ​យើង​តវ៉ា​ ចំណែក​ផ្លូវច្បាប់​គឺ​ពួក​ខ្ញុំ។ អ្នក​សាមញ្ញ​ធម្មតា​ជា​អ្នករាំ​ក្នុង​ព្រលាន​បែរជា​មក​និយាយ​បំពាន​ជេរប្រមាថ​លើ​អ្នកសិល្បៈ​ដែល​មិនបាន​ធ្វើ​អ្វី​ដោយ​អង្គុយ​និយាយ​លេងសើច​ធម្មតា។ សង្ឃឹមថា​បុគ្គល​ដែល​ដៀល​ពូជខ្មែរ​និង​ទទួលទោស​ដូច​ចំប៉ី​ខ្មៅ។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្តថា​ ក្រុម​ពលករ​ខ្មែរ​ដែល​ដៀល​អ្នកសិល្បៈ​និង​ប្រជាជន​ខ្មែរ​នោះ​​ ​ច្បាប់​ត្រូវតែមាន​វិធានការ​លើ​បុគ្គល​ទាំងនោះ​។ ​ខណៈ​មាន​មហាជន​និង​អ្នកសិល្បៈ​ស្ទើរ​មួយ​ប្រទេស​ស្នើ​​ឲ្យ​សមត្ថកិច្ច​ស្រុក​ខ្មែរ​ត្រូវតែ​សហការ​ចាប់​ជន​រូប​នោះមក ​កាត់​ទោស​ឲ្យ​បាន​ដូច ចំប៉ី​ខ្មៅ​ផង​នោះ៕




 

ខ្ញុំបកស្រាយបីចំនុច÷ទី១ / ខ្ញុំដៀលពូជខ្មែរទី២ / ខ្ញុំលួចថតទី៣ / ប្តឹង

Posted by Bun Hoeun Sanh on Thursday, September 12, 2019

Related posts

Leave a Comment