កាន់តែក្ដៅ! លោក​ហេង ឡុង ប្រកាស​ប្ដឹង​ភ្លាម បុរស​ដែល​​​​គេ​ចោទ​ថា​ដៀល​ពូជខ្មែរ​នោះ ចេញមុខ​ឆ្លើយតប​ភ្លាម​

​ភ្នំពេញ ៖ ក្រោយពី​លោក​ហេង ឡុង តាមរយៈ​ផេ​ក​ផ្លូវការ​របស់​ខ្លួន បាន​ប្រកាស​ប្ដឹង​ក្រុម​បង្ក​ដែល​ថត​វីដេអូ​គ្មាន​ការអនុញ្ញាត និង​ជេរប្រមាថ​សិល្បករ​ខ្មែរ ដែលជា​ជាតិ​សាសន៍​ដូចគ្នា​នោះ មិន​បង្អង់​យូរ​បុរស ដែល​ថត​វីដេអូ​នោះ ក៏​ចេញមុខ​ឡាយ​វីដេអូ​ឆ្លើយតប​ភ្លាមៗ។

មុន​នឹង​ឡាយ​វីដេអូ ​កាលពី​ប្រមាណ​៦​ម៉ោង​មុន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​Bun Hoeun Sanh​ បាន​បង្ហោះ​សារ​ថា តាំង​ព្រឹក​មិញ​ម្ល៉េះ គេ​មក​គំរាម​ផង សុំ​សម្រួល​ផង ចង់​ប្រើ​អំពើហិង្សា​ផង សុំទោស​ផង ខ្ញុំ​ក៏បាន​ដាក់​Only me​ទៅ ព្រោះ​ចង់​បញ្ចប់រឿង​។ ប៉ុន្តែ​ឥរិយាបថ​របស់​ពួកគេ មិនមែន​សុំ​សម្រួល​ទេ គេ​សរសេរ​ប្តឹង​អ​ញ្ចេះ​អ​ញ្ចុះ អញ្ចឹង​ខ្ញុំ​ដាក់​Public​វិញ​។ យប់​បន្តិច​ខ្ញុំ​សរសេរ​លំអិត​បកស្រាយ សូម​FanFan​ផ្កាប់មុខ​ទាំងអស់ ជួយ​Like Share អោយ​Idol​ខ្លួន​ឃើញ​ផង។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក ​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក ដែល​រង​ការ​ប្ដឹង​រូប​ប​នេះ ក៏បាន​ធ្វើការ​ឡាយ​វីដេអូ​បកស្រាយ​ផងដែរ​ថា បើ​ខាង​សិល្បករ​រក​ប្តឹង​ពីបទ​លួច​ថត គួរ​ប្តឹង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយសារ​រឿងហេតុ​កើតឡើង​នៅ​ម៉ា​ឡេ​ស៊ី ហើយ​ក្នុង​វីដេ​អូ​គាត់​បាន​ប្រាប់​ថាបើ​ប្តឹង​គាត់​នៅ​កូរ៉េ គាត់​នឹង​ប្តឹង​បក​វិញ​ថា​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា រក​វាយ​គាត់។ បើ​ប្តឹង​គាត់​នៅ​ស្រុក​ខ្មែរ​គាត់​សុខចិត្ត​បង់លុយ ឬ​សុំទោស តែ​ចិត្ត​គាត់​មិន​សុំទោស​ទេ។

គួរ​បញ្ជាក់​ថា ​តាមរយៈ​ផេក​ផ្លូវ​ការ​របស់​ខ្លួន​លោក​ ហេង ឡុង ​បាន​លើក​ឡើង​ថា ​ពួក​​យើង​ជា​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រុម​បង្ក​ ដែល​បាន​លួច​ថត​វីដេអូ ដោយ​គ្មាន​ការអនុញ្ញាត និង​ជេរ​ប្រមាថ​លើសិល្បករ​ខ្មែរ នៅ​ប៉ុស្តិ៍​ប៉ូលិស​នៅ​ប្រទេស​កូរ៉េ​រួចរាល់​ហើយ។ ទន្ទឹមគ្នា​នេះដែរ មេធាវី​​យើង​ក៏​កំពុង​រៀបចំ​ដាក់ពាក្យ​បណ្តឹង​នៅ​ប្រទេស​ខ្មែរ​ដែរ ​ដើម្បី​ការពារ​តម្លៃ​ខ្មែរ​ទូទៅ ​ដែល​ត្រូវបាន​ពួក​នេះ​ដៀល​ពូជ៕


 

ខ្ញុំបកស្រាយបីចំនុច÷ទី១ / ខ្ញុំដៀលពូជខ្មែរទី២ / ខ្ញុំលួចថតទី៣ / ប្តឹង

Posted by Bun Hoeun Sanh on Thursday, September 12, 2019

Related posts

Leave a Comment