ក្ដុកក្ដួល! Man Utd របួស​តួ​សំខាន់​ដល់​ទៅ​៧​នាក់​ សម្រាប់​ការប្រកួត​ជាមួយ Leicester

ក្រុម​បិសាច​ក្រហម Manchester United នឹងត្រូវ​អវត្តមាន​កីឡាករ​សំខាន់​រហូតដល់​ទៅ​៧​នាក់​សម្រាប់​ការប្រកួត​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​ជាមួយ​ក្រុម​កញ្ជ្រោង Leicester City នៅ​កីឡដ្ឋាន Old Trafford ខណៈដែល​កីឡាករ Paul Pogba គឺ​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​អវត្តមាន។

Pogba នឹងត្រូវ​ខកខាន​ការប្រកួត​នេះ​ដោយសារ​របួស​កជើង​ដែល​បង្ខំ​ឲ្យ​រូបគេ​ត្រូវ​ដកខ្លួន​ចេញពី​កាតព្វកិច្ច​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង​ខណៈដែល​កីឡាក Anthony Martial មាន​របួស​ភ្លៅ​, Luke Shaw របួស​ភ្លៅ​និង Diogo Dalot របួស​ត្រគាក។

កីឡាករ Eric Bailly បាន​អវត្តមាន​រួចទៅហើយ​ក្រោយពី​ការវះកាត់​ជង្គង់​ចំណែក Jesse Lingard មាន​ជំងឺ​ហើយ Aaron Wan-Bissaka ស្ថិតក្នុង​មន្ទិលសង្ស័យ។

អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម​លោក Ole Gunnar Solskjaer បាន​និយាយថា “​យើង​កំពុង​ជួប​វិបត្តិ​កីឡាករ​ប៉ុន្តែ​យើង​នៅសល់​កីឡាករ​ល្អៗ​ជាច្រើន​ទៀត​ជាពិសេស​យុវជន​ដ៏​មាន​ទេពកោសល្យ​របស់​យើង​។ យើង​នឹងធ្វើ​ឲ្យ​បានល្អ​បំផុត​សម្រាប់​ការប្រកួត​នេះ”៕

Related posts

Leave a Comment