នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ ​សុខចិត្ត​ប្រគល់​ខ្លួន​រយៈពេល​១​ឆ្នាំ ទៅ​ឲ្យ​បុរស​ណា​ដែល​ចាប់​អ្នក​ដែល​ពូជខ្មែរ​បាន

ភ្នំពេញ ៖ ដោយ​អត់ទ្រាំ​ពុំបាន​នឹង​ទង្វើ​របស់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​មួយ​ក្រុម ដែល​ដៀល​ក្រុម​សិល្បករ​ខ្មែរ ពិសេស​ពូជ​ខ្មែរ នៅ​ឯ​ព្រលាន​យន្តហោះ​ម៉ាឡេស៊ី​នោះ នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​បាន​ប្រកាស​យ៉ាង​បើកចំហ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ ដោយ​​ស្ម័គ្រចិត្ត​ប្រគល់​ខ្លួន​រយៈពេល​១​ឆ្នាំ ទៅ​ឲ្យ​បុរស​ណា​ដែល​ចាប់​អ្នក​ដែល​ដៀល​ពូជខ្មែរ​បាន។

នារី​ដ៏​ស្រស់ស្អាត​​ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Maa Lisa បានធ្វើការ​ប្រកាសដូច្នេះថា ​៖ «​ថា​មិន​ចង់​បញ្ចេញយោបល់​ទេ តែ​ទ្រាំ​អត់​បាន បងៗ​ប្រុស​ណា ដែល​ចាប់​អា ចយម្រាយ​ដែល​ដៀល​ពូជខ្មែរ នៅ​ព្រលានយន្តហោះ​ហ្នឹង​ចូល​គុក​បាន ខ្ញុំ​ស្ម័គ្រចិត្ត ប្រគល់​ខ្លួន​អោយ​1​ឆ្នាំ។

នារីដ៏ស៊ិចស៊ីរូបនេះបានបន្តថា «ខឹង​ណាស់ ហែង​មាន​សិទ្ធិអី បានជា​ហែង​មក​ដៀល​ពូជខ្មែរ​ដ៏​ល្អ​របស់​អញ​ខ្ញុំ​ចង់​ដោះ​ស្បែក​ជើង​ វ៉ៃ​ក្បាល​អា​អ្នក​ដែល​ដៀល​ពូជខ្មែរ​ហ្នឹង ​តើ​ខ្ញុំ​ត្រូវ​ជាប់ទោស​ប៉ុន្មាន​ដែរ ជាប់​ប៉ុន្មាន​ឆ្នាំ​ក៏​ព្រម អោយ​តែ​បាន​វ៉ៃ​ក្បាល​ហែង ចរិត​អញ​ស៊ូស្លាប់​​ដើម្បី​រក្សា​កិត្តិយស​របស់​ខ្មែរ តែ​មិន​អោយ​មនុស្ស​ប្រភេទ​ហែង​មក​ដៀល​ទេ​​វើយ ពូជខ្មែរ​របស់​អញ ស៊ូស្លាប់ តែ​ដាច់ខាត​មិន​អោយ​គេ​មក​ប្រមា​ទទេ»។

ក្រោយ​ពី​មាន​ការ​ប្រកាស​បែប​នេះ ពី​សំណាក់​នារី​ខាង​លើ ​ក៏​មាន​មតិ​រិះគន់​បាញ់​ចាក់​ស្រោច​​មក​លើ​នាង​ផងដែរ ចំពោះ​ការ​ស្លៀក​ពាក់​បែប​ស៊ិចស៊ី​​ ជា​ពិសេស​ថា នេះ​ជា​ចេតនា​របស់​នាង​ដើម្បី​ចង់​បានល្បី។

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ ប៉ុន្មាន​ម៉ោង​មុន នេះ​បាន​បង្ហោះ​សារ​មួយ​ទៀត​ថា «មនុស្ស​1​ចំនួន​ចូលចិត្ត​ណាស់ ប៉ុន​ខាង​វាយ​តម្លៃ​​លើ​ការ​ស្លៀកពាក់ ​​ឃើញ​​ខ្ញុំ​ពាក់​ស៊ិចស៊ី​ សុទ្ធតែ​ដៀល​ជា​ស្រីសំផឹង ស្រីលក់ខ្លួន ​ខ្ញុំ​ចង់​ប្រាប់​អោយដឹង​ណា ទោះជា​ខ្ញុំ​សំផឹង​មែន ខ្ញុំ​លក់ខ្លួន​មែន វា​ជា​ខ្លួន​ខ្ញុំ ខ្ញុំ​មិនបាន​ទៅ​លួច​ឬ​ឆក់​ប្លន់​បង្ករឿង​ក្ដៅក្រហាយ​ដល់​អ្នកណា​ទេ ខ្ញុំ​លក់ខ្លួន​នៅមាន​អ្នកយក ព្រោះ​ខ្ញុំ​មាន​របស់​ស្អាតៗ​អោយគេ​យក ចុះ​អា​អ្នក​ជេរ​គេ​នឹង​ទៅ​លក់​មាន​អ្នកយក​ដូច​ខ្ញុំ​អត់​ មាន​បងប្អូន​ស្រីៗ​ដែរ កុំ​ជេរ​ខ្ញុំ កុំ​ដៀល​ខ្ញុំ តិច​កម្មពៀរ​ធ្លាក់​ទៅ​​លើ​គ្រួសារ​លោក​ឯង​ទៅ»។

នាង​បាន​បញ្ជាក់​ទៀត​ថា «គិត​​ឡើង​វិញ​ណា អ្នក​ដែល​ថា​ខ្ញុំ​ចង់​ល្បី ​ខ្ញុំ​កូន​ខ្មែរ ខ្ញុំ​ប្រកាន់ពាក្យ​ជេរ​ឬ​ដៀល​ពូជខ្មែរ​ណាស់ ព្រោះ​យាយ​តា ម៉ែឪ មីងមា​របស់ខ្ញុំ​សុទ្ធតែជា​ខ្មែរ ខ្ញុំ​រស់នៅ​ទឹកដី​ខ្មែរ​1​នេះ ខ្ញុំ​គោរព​អោយ​តម្លៃ​ប្រជាជន​ខ្មែរ​របស់ខ្ញុំ​ណាស់។ បើ​ខ្ញុំ​ស្លៀក​ពាក់​ស៊ិចស៊ី​ចូល​វត្ត​ឬ​តាម​ប្រាសាទ​បុរាណ​ចាំ​ជេរ​ខ្ញុំ សម័យ​នេះ​ គ្មាន​មី​ណា​ពាក់​ក្បិន​ដើរ​លេង​ទេ​លោក​អើយ»៕





 

ខ្ញុំបកស្រាយបីចំនុច÷ទី១ / ខ្ញុំដៀលពូជខ្មែរទី២ / ខ្ញុំលួចថតទី៣ / ប្តឹង

Posted by Bun Hoeun Sanh on Thursday, September 12, 2019

Related posts

Leave a Comment