ខ្មែរ​ជួយ​ខ្មែរ! សូ ដា​នី​តា នាំយក​ថវិកា​សប្បុរសជន​ឧបត្ថម្ភ​ដល់​ម្តាយ​ប៉ូលិស​ម្នាក់​រងគ្រោះ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នៅ​សៀមរាប

ភ្នំពេញ ​៖​ តារាចម្រៀង​សម្តែង​ស្រី​កញ្ញា សូ ដា​នី​តា កាលពី​ម្សិលមិញ ​បាន​នាំយក​ថវិកា​ ​ដែល​ប្រមូល​បាន​ពី​សប្បុរសជន​ប្រមាណ​ជាង​១​ពាន់​ដុល្លារ ​ដើម្បី​យក​ទៅ​ឧបត្ថម្ភ​ជួយ​ដល់​អ្នក​ម្ដាយ​របស់​មន្ត្រី​នគរបាល​ម្នាក់ ​ដែល​រងគ្រោះ​អំឡុង​ពេល​ចូល​ទៅ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នៅ​ខេត្ត​សៀមរាប​កន្លងមក។

កញ្ញា សូ ដា​នី​តា បាន​បញ្ជាក់​ថា យើងខ្ញុំ​ទាំងពីរ​នាក់ ​បានមក​ដល់​ស្រុក​ពួក​ខេត្តសៀមរាប ដើម្បី​ផ្តល់​អំណោយ​ ដែល​បាន​ពី​សប្បុរសជន​ដែលមាន​ចិត្ត​សប្បុរសធម៌ ទាំងអស់គ្នា ដែល​បានផ្តល់​ទឹកប្រាក់​តាមរយៈ​យើងខ្ញុំ មក​ជូន​អ្នក​ម្តាយ​លោកពូ មឿ​ន កុយ ដោយ​ជួប​បញ្ហា​ផ្ទុះ​ហ្គាស​កាលពី​ខែ​មុន​ចំនួន​ទឹកប្រាក់​១៤០០​ដុល្លារ​ដែល​សព្វថ្ងៃ​គាត់​របួសធ្ងន់​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ។

តារា​ស្រី សូ ដា​នី​តា បាន​បន្តថា ​នេះ​ជា​លេខ​ទទួល​អំណោយ​បន្ត​​សម្រាប់​លោកពូ ០៩៦ ៤៨ ៥៨ ១០៧​ ហើយ​យើង​ក៏​ខ្ញុំ​នឹង​បន្ត​ដំណើរ​ផ្តល់ជូន​បងស្រី ហាយ ខៅ​ដាវ ចំនួន​ទឹកប្រាក់​៣០០​ដុល្លារ​បន្ថែមទៀត​សរុប​ចំនួន​១៧០០​ដុល្លារ។ នាង​ខ្ញុំ​តាំង​នាម​ជំនួស​គ្រួសារ​ទាំង​២ សូម​ថ្លែង​អំណរ​អរគុណ​ដល់​បងប្អូន​ទាំងអស់​ដែល​ផ្តល់​ជា​ជំនួយ​សម្រាប់​រំលែក​ទុក្ខលំបាក​ដល់​ពួកគាត់។

សូមបញ្ជាក់ថា ​កាលពី​រសៀល​ថ្ងៃទី​១៤ ឮ​ខែសីហា ឆ្នាំ​២០១៩ ​​​មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ​បណ្តាលមកពី​ការផ្ទុះ​ធុង​ហ្គាស​ស្ថិតនៅ​ចំណុច​ហាង​បញ្ចូល​ហ្គាស​មួយកន្លែង​ក្នុង​សង្កាត់​សាលា​កំរើក​ខេត្តសៀមរាប​។​ នៅក្នុង​គ្រោះ​អគ្គិភ័យ​នេះ​បណ្តាល​គឺ​បាន​បណ្តាល​ឲ្យ​របួស​មនុស្ស​ចំនួន​១២​នាក់​រង​បួស​ធ្ងន់​ស្រាល​និងមាន​ស្ត្រី​ជនជាតិ​បរទេស​ជា​គ្រូបង្រៀន​ចំនួន​២​នាក់​រងរបួស​ផងដែរ៕

Related posts

Leave a Comment