ភ្នំពេញ ៖ មហាជនមួយចំនួនស្ទើរតែនឹកស្មានមិនដល់ឡើយ ក្រោយពេលដឹងថា នាយ កៃដ ស្វាមីរបស់អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ហាក់មានការប្រចណ្ឌខ្លាំងរហូតធ្វើឲ្យដៃគូកំប្លែងរួមក្រុមនាយ ពែមមី បានប្រកាសឲ្យដឹងថា សូម្បីតែការថតឬលេងកំប្លែងនាយស្ទើរតែមិនហ៊ាននៅជិតឬស្និទ្ធស្នាលដូចមុនឡើយ។
តារាកំប្លែងលោក ចែម ចាន់ដារ៉ា ហៅនាយ ពែកមី បានបញ្ជាក់ភ្ជាប់នឹងរូបភាពចំនួន២សន្លឹកថានាយបានត្រឹមលួចថត ដៃគូកាត់សក់ជាមួយគ្នា លែងហ៊ានថតជាមួយគ្នាហើយ ប្តីគេប្រចណ្ឌ ហួសចិត្ត។ តាមរយៈការទម្លាយសាររបស់នាយ ពែកមី នេះ បានធ្វើឲ្យទស្សនិកជនមួយចំនួនកើតមន្ទិលនិងចោទសំនួរថាតើជាការពិតឬអត់?។
ជាមួយគ្នានេះអ្នកនាង ខ្ញុង បានរៀបរាប់ថា ប្ដីនាងប្រចណ្ឌព្រោះគាត់ស្រឡាញ់ ហើយអរគុណទស្សនិកជនដែលបានផ្ញើសារសួរនាំ តែចំពោះអ្នកដែលផ្ញើសារប្រើពាក្យមិនគួរសមសូមមេត្តាពិចារណាឡើងវិញ។ ឲ្យដឹងពាក្យសម្តីលេងសើចឬមែនផង អ្នកខ្លះចូលមកជេរប្រមាថសូមពិចារណាមនុស្សដែលចេះអក្សរមានក្រមសីលធម៌ក្នុងខ្លួនគេមិនប្រើពាក្យទាំងនោះឡើយ។
អ្នកនាង ខ្ញុង ក៏បានទទួលស្គាល់ការពិតទៀតថាស្វាមីនាងនាយ កៃដ ពិតជាប្រចណ្ឌខ្លួនមែនប៉ុន្តែប្រចណ្ឌក្នុងហេតុផលមួយដែលសមស្របមិនមែនចេះតែងាកប្រចណ្ឌបិទសិទ្ធិគ្រប់រឿងនោះទេ។តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរ?៕