ដល់​វេន​មេ​បក្ស​ជួង ចេញ​មក​ប្រដៅ​ភាគី​ទាំងពីរ ដែល​បង្កជម្លោះ​រវាង​ខ្មែរ​នឹង​ខ្មែរ​ហើយ

ភ្នំពេញ​ ៖ ​ក្រោយពី​សង្គ្រាម​ពាក្យសម្ដី​ផ្ទុះឡើង​រវាង​ភាគី​ក្រុម​តារា​ខ្មែរ និង​ពលករ​កូរ៉េ ដែល​ថត​សកម្មភាព​ពួកគេ​រហូត​ល្បី​កក្រើក​ពេញ​បណ្ដាញ​សង្គម ក៏​ដូច​សារព័ត៌មាន​យក​ទៅ​ចុះផ្សាយ​ព្រោងព្រាត ហើយ​មានការ​​​ជជែក​វែកញែក​រកខុសរកត្រូវ​រៀងៗ​ខ្លួន​ពី​សំណាក់​មហាជន​ដែរ​នោះ លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ក៏​ចេញ​មក​ធ្វើការ​វែកញែក​រឿង​នេះ ដោយ​មិន​កាន់ជើង​ភាគី​ណាមួយ​ផ្ដាច់​មុខ​នោះ​ឡើយ។

នៅ​មុន​នេះ​បន្តិច តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ប្រធាន​បក្ខ​ជួង​រូប​នេះ បាន​វែកញែក​រក​ខុសត្រូវ​ចំពោះ​រឿងនេះ​ដូច្នេះ​ថា ទីមួយ គេ​ចោទ​ថា​ដៀល​ខ្មែរ​ទាំងអស់​។ ពាក្យ​ថា​ខ្មែរ​គឺ​សំដៅ​ខ្មែរ​លើសពី​៥០%​ឡើងទៅ ឬ​ខ្មែរ​ទូទៅ តែ​មិនមែន​ខ្មែរ​ទាំងអស់​ទេ​។ បញ្ហា​ខ្លាំងណាស់​ដែល​មនុស្ស​មិន​យល់​ន័យ​ពិត​នៃ​ការប្រើ​ភាសា​ខ្មែរ ហើយ​តាំងខ្លួន​ជា​អ្នកការពារ​ខែ្មរ​ដោយ​យកមុខ និង​ដើម្បី​លាង​គំនុំ​នឹង​ក្រុម​ណាមួយ ដោយ​មួល​ចេតនា​របស់​អ្នក​ស្មោះត្រង់​ដែល​ប្រើពាក្យ​ខ្មែរ​នេះ​។ ការទទួលយក​ការពិត​ដែលជា​ចំណុច​មិនល្អ មិន​ត្រឹមត្រូវ​របស់ខ្លួន ជា​ចំណុច​ចាប់ផ្តើម​នៃ​ការអភិវឌ្ឍន៍​ទៅរក​ភាពប្រសើរ។

លោក​បន្ត​ថា ទី​ពីរ បើ​មិន​ពេញចិត្ត​អ្នករាំ​នៅ​ព្រលានយន្តហោះ ម្តេច​មិន​ដៀល​តែ​អ្នករាំ​នៅ​ព្រលានយន្តហោះ​ហ្នុ​ង​ទៅ ម្តេច​មក​ដៀល​ខ្មែរ​ទាំងអស់​ធ្វើ​អី​? ចិត្ត​អ្នក​ដៀល​មិនមែន​ចង់​ដៀល​តែ​ខ្មែរ​ដែល​រាំ​នៅតាម​ព្រលានយន្តហោះ​នោះទេ ហើយក៏​មិនមែន​ដៀល​ខ្មែរ​ទាំងអស់​នោះដែរ គឺ​ចិត្ត​គេ​ចង់​ដៀល​ខ្មែរ​ទូទៅ លើសពី​៥០%​ឡើងទៅ​ដែលមាន​ចរិត មិន​ថ្លៃថ្នូរ​បែប​ហ្នឹង។

លោក​លើក​ហេតុផល​ចុងក្រោយ​ឆ្លើយតប​នឹង​ការ​ចោទ​របស់​ក្រុម​តារា​ខ្មែរ​ថា ទី​បី គេ​ចោទ​ថា អ្នក​ថត​ហ្នឹង លួច​ថត​គេ​ក្នុង​ទីសាធារណ​:​ដោយ​មិនបាន​សុំ​ការអនុញ្ញាត ហើយ​ចោទថា​ជា​រឿង​ខុសច្បាប់​។ សួរថា​តើ​អ្នកចោទ​គេ​ថា​ខុសច្បាប់​ហ្នឹង តើ​អ្នកមាន​បានដឹង​ពី​ច្បាប់​នៅ​ម៉ា​លេ​ស៊ី​ស្តីពី​ការថតរូប​របស់គេ​ក្នុង​ទីសាធារណ​:​អត់​? តើ​ថតរូប​មនុស្ស​ប្រព្រឹត្ត​ខុសឆ្គង​នៅ​ទីសាធារណៈ​ជា​រឿង​ខុសច្បាប់​ឬ​? ហើយ​រឿង​កើត​នៅ​ម៉ាឡេស៊ី បើ​ចង់​ប្តឹង ត្រូវ​ប្តឹង​នៅ​ម៉ា​លេ​ស៊ី​។ ឥលូវ កុំ​ទាន់​និយាយ​ដល់​រឿង​ខុសច្បាប់ ឬ​អត់ ក្នុង​មនសិការ​ជាម​នុស្ស បើ​អ្នក​បានឃើញ​ទង្វើ​ណាមួយ​ខុសឆ្គង មិន​សមរម្យ មិន​ត្រឹមត្រូវ ហើយ​អ្នក​ថត​ទុក ឬក៏​ផុស​អោយគេ​ដឹង សួរថា​តើ​វា​ត្រឹមត្រូវ​ដែរឬទេ​? ហើយ​បើ​អ្នក​ចាំ​សុំ​ការអនុញ្ញាត​ថត ពី​មនុស្ស​ដែល​កំពុង​រឿង​ធ្វើ​ខុស​នោះ តើ​មានវី​ឌេ​អូ​ពី​មនុស្ស​ខូច មនុស្ស​អាក្រក់​ឯណា អោយ​បងប្អូន​បានឃើញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​សព្វថ្ងៃនេះ​??៕



 

ខ្ញុំបកស្រាយបីចំនុច÷ទី១ / ខ្ញុំដៀលពូជខ្មែរទី២ / ខ្ញុំលួចថតទី៣ / ប្តឹង

Posted by Bun Hoeun Sanh on Thursday, September 12, 2019

Related posts

Leave a Comment