ទីបំផុត នី រតនា និង​ភរិយា​សម្រេច​បំណង​ធំ​ក្រោយ​រៀបការ​ជិត​១​ឆ្នាំ

ភ្នំពេញ ៖ ​នៅ​ទីបំផុត​តារាចម្រៀង​ម្ចាស់​បទ ប្រពន្ធ​អូន​លំបាក​ហើយ លោក នី រតនា និង​ភរិយា​បានសម្រេច​ក្តី​បំណង​ធំ​របស់ខ្លួន​ហើយ​ បន្ទាប់ពី​រៀបការ​មាន​រយៈពេល​ប្រមាណ​១​ឆ្នាំ​មកនេះ​។​ខណៈ​មាន​អ្នកគាំទ្រ​និង​ទស្សនិកជន​មួយចំនួន​បាន​សម្តែង​ការចូលរួម​អបអរ​ដល់​អ្នក​ទាំងពី​រ​ផង​នោះ។

បំណង​ធំ​របស់​ស្វាមី​-​ភរិយា​មួយគូ​នេះ​គឺ​ពួកគេ​បាន​ការដូ​ពិសេស​សម្រាប់​ផ្លូវ​ជីវិត​ក្រោយពេល​រួមរស់​ជា​ប្តី​-​ប្រពន្ធ​ស្របច្បាប់​ពោលគឺ​ទទួល​បានកូន​ក្នុង​ផ្ទៃ​ដែលជា​តំណក់ឈាម​រួមគ្នា​រវាង នី រតនា និង​ភរិយា​ស្រស់ស្អាត​វ័យក្មេង។

លោក នី រតនា បាន​ថ្លែង​សារ​ដោយ​បញ្ជាក់​បែបនេះ​ថា​ ទីបំផុត​ពេលនេះ​ក៏​មកដល់ ពួកយើង​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ទទួល​ស​មា​ជិ​ក​ថ្មី​មកកាន់​គ្រួសារ​ដ៏​តូច​មួយ​របស់​យើង We are waiting for you baby។

ជាមួយគ្នា​នៃ​ការបង្ហាញ​អារម្មណ៍​រំភើប​របស់លោក នី រតនា នេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​ចូលរួម​អបអរ​និង​ជូនពរ​កូន​ក្នុង​ផ្ទៃ​ឲ្យ​មាន​សុខភាព​ល្អ​រហូត​ដល់ពេល​វេលា​ដែល​ត្រូវ​កើត​ផងដែរ៕

Related posts

Leave a Comment