រឿង​កាន់តែ​ក្ដៅ​ហើយ! ម្ចាស់​អាខោន​ហ្វេសប៊ុក​មួយ ​ប្រកាស​ប្ដឹង​បក ​ទៅ​ក្រុម​តារា ​ដែល​រាំ​នៅ​ទី​សាធារណៈ

ភ្នំពេញ​ ៖ ​ក្រោយ​ពី​​​លោក ហេង ឡុង​ ក៏​ដូច​ជា​អ្នក​នាង ចន ច័ន្ទលក្ខិណា ​ប្រកាស​ពី​ជំហរ​ប្ដឹង​ពលករ​ខ្មែរ​មួយ​ក្រុម​ ដែល​គឃ្លើន​លួច​ថត​សកម្មភាព​តារា​សិល្បៈ​ខ្មែរ​និង​ថែមទាំង​ដៀល​ពូជសាសន៍​ខ្មែរ​យ៉ាង​កប់ៗ​មាត់​នោះ ឥឡូវ​ម្ចាស់​អាខោន​ហ្វេសប៊ុក​មួយ​ក៏​ប្រកាស​ប្ដឹង​បក​ទៅ​វិញ​ផងដែរ។

ម្ចាស់​អាខោន​ហ្វេសប៊ុក ឈ្មោះ​ កូន ក្តាម ក្រឡាហោគង់​ បាន​សរសេរ​សារ​បង្ហោះ​តាម​គណនី​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​សង្កត់ធ្ងន់​ថា ពួក​យើង​ជា​ខ្មែរ មិន​សុខ​ចិ​ត្ដ​អោយ​ជនបង្ក​ភាព​អត់​សណ្ដាប់ធ្នាប់​តាម​ទីសាធារណៈ រាំ​ចាក់​ចម្រៀង​ថ្លង់​នៅ​កន្លែង​អន្តរជាតិ ​ធ្វើ​អោយ​គេ​មើលងាយ​ដល់​ពូជខ្មែរ​មិន​ថ្លៃថ្នូរ​ យើង​នឹង​ប្ដឹង​បក ក្រុម​អ្នកបង្ក​ភាព​អ​សណ្ដាប់ធ្នាប់ ភាព​អាម៉ាស អ​សីលធម៍ គ្មាន​សុជីវធម៌ មិន​គោរព​សិទ្ធិ​គេ ​ធ្វើ​អោយគេ​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ ព្រោះតែ​ក្រុម​អ្នកមួយ​ក្ដាប់​តូច ​ធ្វើ​អោយ​គេ​​មើល​ងាយ​ខ្មែរ។

ម្ចាស់​អាខោន​ហ្វេសប៊ុក ដែល​បង្ហោះសារ​ភ្ជាប់​ជាមួយ​រូប​ថត​ពាក់​អាវកីឡា​ និង​ក្រុម​អ្នក​គាំទ្រ​បាល់ទាត់​ជាច្រើន​ទៀត​នោះ បាន​បន្ត​​​ថា យើង​ក៏​ជា​ខ្មែរ​​ យើង​ក៏​មិន​សុខ​ចិ​ត្ដ អោយ​ជន​ដូច​ក្រុម​ឯង​ច​រិ​ត ២ មួយរយ​ ធ្វើ​អោយ​ខូច​តម្លៃ​ពូជសាសន៍​យើង​ដែរ។ គ្រាន់តែ​ឃើញ​ក្រុម​លោក​រាំ​អា​ឡេ​អា​ឡូ យើង​ជា​ខ្មែរ​ក្ដុកក្ដួល​ជា​ពន់ពេក ហេតុអ្វី​បានជា​មនុស្ស​មួយក្រុម​នេះ​រាំ​អត់​សណ្ដាប់ធ្នាប់​យ៉ាងនេះ អះអាង​ជា​ជនជាតិខ្មែរ​ ថា​ខ្លួន​ជា​អ្នក​ការពារ​តម្លៃ​មុខមាត់​ខ្មែរ​?? ខ្ញុំ​ជា​ខ្មែរ​មិន​សុខ​ចិ​ត្ដ​ទេ!!»។

ក្រោយពី​ការប្រកាស​ពី​ការប្ដឹង​បក​បែបនេះ ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​Rambo Phon ក៏បាន​ស្ក្រី​ន​នូវ​សារ​នេះ យកទៅ​បង្ហោះ​ក្នុង​អា​ខោ​ន​របស់ខ្លួន ដោយ​សរសេរថា គាំទ្រ ហើយ​បើ​ត្រូវការ​ស្នាម​មេដៃ​គាំទ្រ ខ្ញុំ​ថា​អាច​រកបាន​ខ្ទង់​កន្លះ​លាន​អី​ដែរ​។
​លោក​ខឹម វាសនា​។ បន្ទាប់ពី​ឃើញ​ការប្រកាស​បែបនេះ ក៏មាន​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន​ធ្វើការ​គាំទ្រ​ឲ្យ​មានការ​ប្ដឹង​បក ហើយ​អ្នក​ខ្លះទៀត​ក៏​ស្ម័គ្រចិត្ត​ផ្ដល់​ស្នាម​មេដៃ​ទៀតផង បើ​ត្រូវការ​។ ចំណែក ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ក៏បាន​ធ្វើការ​សែរ​បន្ត​នូវ​សារ​មួយ​នេះ​ផងដែរ ប៉ុន្តែ​មិនបាន​បញ្ចេញយោបល់​អ្វី​ទាំងអស់។

គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ​លោក ហេង ឡុង បាន​ប្រកាស​ពី​ជំហរ​ប្ដឹង​ក្រុម ដែល​លួច​ថត​សកម្មភាព​តារា​សិល្បៈ​ខ្មែរ និង​ថែមទាំង​ដៀល​ពូជសាសន៍​ខ្មែរ តាមរយៈ​ផេ​ក​ផ្លូវការ​របស់​លោក​។ ចំណែក​ថ្ងៃនេះ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​បង្ហោះ​សារ​ពី​ការ​ទុក​ឲ្យ​ច្បាប់​ជា​អ្នក​ដោះស្រាយ​រឿង​នេះ និង​ឲ្យ​មហាជន​ជា​អ្នក​វាយ​តម្លៃ​​​​​​​​ផងដែរ៕





 

ខ្ញុំបកស្រាយបីចំនុច÷ទី១ / ខ្ញុំដៀលពូជខ្មែរទី២ / ខ្ញុំលួចថតទី៣ / ប្តឹង

Posted by Bun Hoeun Sanh on Thursday, September 12, 2019

Related posts

Leave a Comment