រំភើប​ជំនួស! តោះ​មក​មើល​ឈ្មោះ​សិស្ស​និទ្ទេស​A ​៦​នាក់ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ដែល​ទទួល​បាន​ម៉ូតូ​​​​​ម្នាក់​១គ្រឿង

កំពង់ស្ពឺ​​ ៖​ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នារី​ជើង​ខ្លាំង​និទ្ទេស​A ទាំង​៦​នាក់​ នៅខេត្តកំពង់ស្ពឺ ​បាន​នូវ​ម៉ូតូ​ZOOMER X 2019 ថ្មី​សន្លាង​ម្នាក់​មួយគ្រឿង ពី​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ។

សិស្ស​ទាំង​៦​ដែល​ទទួលបាន​និទ្ទេស A នៅពេលនេះ​រួមមាន ៖ ១. ហង់ សុខ​ខេន មកពី​វិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ​(​ស្រុក​បរសេដ្ឋ​) ២. ម៉ុក ច័ន្ទ​ម៉ូ​លីន​ដា មកពី​វិទ្យាល័យ​កំពង់ស្ពឺ (​ក្រុង​ច្បារមន​) ៣. ភេ​ម ដា​ណា មកពី​វិទ្យាល័យ​កំពង់ស្ពឺ (​ក្រុង​ច្បារមន​) ៤.​ទូច វុ​ច​ហ៊ួ មកពី​វិទ្យាល័យ​ត្រែងត្រយឹង (​ស្រុក​ភ្នំស្រួច​) ៥. ចេស្ដា ហួត​នី​តា មកពី​វិទ្យាល័យ​ហ៊ុនសែន​អន្លង់​ជ្រៃ​(​ស្រុក​ថ្ពង​) ៦. ហ៊​ន មិថុនា មកពី​វិទ្យាល័យ​ឧដុង្គ​(​ស្រុក​ឧដុង្គ​)

នៅ​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​រង្វាន់​ម៉ូតូ​ខាង​លើ​នេះ ​ឯកឧត្តម វ៉ី សំណាង បាន​បញ្ជាក់​ថា សម្រាប់​ខេត្ត​កំពង់ស្ពឺ ចំនួន​សិស្ស​និទ្ទេស A ប៉ុន្មាន​ក៏បាន​​រង្វាន់​នេះ​ដែរ ព្រោះថា​រង្វាន់​មាន​រាល់​ឆ្នាំ​សម្រាប់​ចែកជូន។

ក្នុង​នោះ​ដែរ​លោក​បាន​ទទូច​ឲ្យ ​ក្មួយៗ ដែល​ទទួល​បាន​រង្វាន់​នៅ​ពេល​នោះ ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ដទៀត ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​សង្គមជាតិ ហើយ​ត្រូវ​ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍​ដែល​ខ្លួន​មាន​ទៅដល់​ប្អូនៗ​សិស្សានុសិស្ស​ជំនាន់​ក្រោយ​អោយទទួល​បាន​នៅ​លទ្ធផល​ល្អ​ដូច​ក្មួយៗ​នាពេល​នេះដែរ៕

Related posts

Leave a Comment