លោក​ចាងហ្វាង​ABC សាន្ត ប៊ុនធឿន ប្រកាស​លើកទឹកចិត្ត​២​ពាន់​ដុល្លារ​ដល់​សមត្ថកិច្ច​ ដែល​ចាប់​បុគ្គល​ដៀល​ពូជសាសន៍​ខ្មែរ

ភ្នំពេញ ​៖​ កាលពី​ថ្ងៃ​ទី​១២​ ខែកញ្ញា ម្សិលមិញ​មានរឿង​រ៉ាង​ផ្ទុះឡើង​យ៉ាង​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បន្ទាប់ពី​មាន​បញ្ហា​ដែល​ពលករ​ខ្មែរ​មួយក្រុម​ បាន​លួច​ថត​វីដេអូ​អំពី​សកម្មភាព​របស់​តារា​ខ្មែរ​ដែល​បាន​ចេញទៅ​ចម្រៀង​-​រាំលេង​នៅ​ប្រទេស​កូរ៉េ​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ,​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​លោក ហេង ឡុង នៅឯ​ព្រលាន​យន្តហោះ​ទីក្រុង​កូ​ឡា​ឡាំ​ពូ ប្រទេស​ម៉ាឡេស៊ី។

ករណីនេះ ​មិន​ត្រឹមតែ​លួច​ថត​និង​ជេរ​ដៀល​ដល់​តារា​សិល្បៈ​ខ្មែរ​រួមទាំង​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ,​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​លោក ហេង ឡុង នោះទេ​ បុគ្គល​មួយក្រុម​នោះ ​ក៏បាន​ធ្វើការ​ប្រមាថ​មាក់ងាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​ពូជសាសន៍​ខ្មែរ​ទៀតផង។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​សម្តែង​ការមិន​ពេញចិត្ត​និង​ស្នើ​​ឲ្យ​សមត្ថកិច្ច​ត្រូវតែ​ចាប់ខ្លួន​បុគ្គល​រូប​នោះ​មក​ដាក់ទោស​ដូច ចំប៉ី​ខ្មៅ ផងដែរ។

ទាក់ទង​និង​ករណី​នេះដែរ​លោក សាន្ត ប៊ុនធឿន ដែលជា​ចាងហ្វាង​កាសែត​សំឡេង​ស្នេហា​ជាតិ ឬ​ហៅថា បណ្ឌិត​ចាងហ្វាង​អា​បេ​សេ មាន់​ស្រែ ក៏​កើត​ទុក្ខ​មិន​សុខចិត្ត​តាំងពី​កើតមាន​បញ្ហា​នេះ​ភ្លាមៗ​មក​ម្ល៉េះ ​ដោយ​លោក​បាន​រិះគន់​និង​ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រូវ​ចាប់​វិធាន​ការ​លើក​ករណី​នេះ ​តាមរយៈ​ការចាប់ខ្លួន​បុគ្គល​រូប​នោះ មក​ដាក់ទោស​តាមផ្លូវ​ច្បាប់។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា នេះ​លោក សាន្ត ប៊ុនធឿន បាន​Live វីដេអូ​រិះគន់​យ៉ាង​ចាស់ដៃ​ភ្ជាប់​ជាមួយ​ចំនួន​មក​ថា​លោក​ចាងហ្វាង​សាន្ត ប៊ុនធឿន ប្រកាស​លើកទឹកចិត្ត​ជូន​ប្រាក់រង្វាន់​២០០០​ដុល្លារ​ដល់​សមត្ថកិច្ច​ដែល​ចាប់​អ្នក​ដែល​ដៀល​ពូជសាសន៍​ខ្មែរ ករណី​ទំនាស់​គ្នា​ជាមួយ​ក្រុម​តារា​ខ្មែរ។​ មហាជន​ក៏​កំពុង​រង់ចាំ​មើលថា សមត្ថកិច្ច​ខ្មែរ​និង​ចាត់វិធានការ​លើ​បុគ្គល​រូបនេះ​ទេ?៕



 

ខ្ញុំបកស្រាយបីចំនុច÷ទី១ / ខ្ញុំដៀលពូជខ្មែរទី២ / ខ្ញុំលួចថតទី៣ / ប្តឹង

Posted by Bun Hoeun Sanh on Thursday, September 12, 2019

Related posts

Leave a Comment