ហួសចិត្ត​ពេក! ឆៃ លីដា​ឡែ​ន ចោទ​ជា​សំណួរ​ ​ក្រោយពេល​មានការ​ថតរូប​ភាព​នារី​ស្រស់ស្អាត​ជិះ​ម៉ូតូ​ពាក់អាវ​វៀល​ខ្នង​មួយ​ល្វែង​ក្រោយ​បង្ហោះ

ភ្នំពេញ ​៖ ​អ្នក​មេម៉ាយ​ចាយរាង​សិច​ស៊ី​រូប​ស្រស់​អ្នកនាង ឆៃ លីដា​ឡែ​ន បានបង្ហាញ​ការ​ហួសចិត្ត​និង​រិះគន់​ ក្រោយ​ពេលដែល​រូបភាព ​និង​វីដេអូ​បង្ហាញ​ពី​សកម្មភាព​របស់​នារី​ស្រស់ស្អាត​ម្នាក់ ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ដែល​ពាក់អាវ​វៀល​​​ខ្នង​មួយ​ល្វែង​ខាងក្រោយ ​ត្រូវបាន​គេ​លួច​ថត ​ហើយ​យកទៅ​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍។

ភ្ជាប់​ជាមួយ​វីដេអូ​នោះ ​អ្នកនាង ឆៃ លីដា​ឡែ​ន​បាន​និយាយ​ទាំង​ហួសចិត្ត​ថា​ អស់​អី​និយាយ គ្រាន់តែ​ប៉ុណ្ណឹង​ថត​ផុស​គ្នា​ដែរ​ ហើយ​និយាយ​បែប​សើចចំអក​អោយ​ទៀត។ មកពី​ក្រ​ទើប​គ្នា​ជិះ​ម៉ូតូ​ទៅធ្វើ​ការ​ហើយ​ស្លៀកពាក់​បែបនេះ ​ជិះ​ម៉ូតូ​ខុស​ដែរ​មែន​? ជួន​ការ​គ្នា​ទៅ​កម្មវិធី​គេ ហេតុអ្វី​មិន​យល់​ពី​អារម្មណ៍​គេ​ផង​ បែរជា​ថត​គ្នា​យកមក​លេងសើច ខ្វះ​អ្វី​លេង​មែន?។

តារា​ស្រី​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​បន្តទៀតថា ​មនុស្ស​ម្នាក់ៗ​នៅ​ស្លៀកពាក់​ស្អាត អ្នកណាៗ​ក៏​ចង់​ជិះឡាន​ដែរ តែ​មកពី​គ្នា​ក្រ​គ្មាន​ឡាន​ជិះ​ទើប​ជិះ​ម៉ូតូ អ្នកជិះ​ម៉ូតូឌុប ឥឡូ​វ​គឺមាន​ផាស​អេប​ឬ​តាក់ស៊ី។​សូមកុំ​មើលងាយ​គេ​អី ដឹងថា​ម្ចាស់​រូបគាត់​បានដឹង​អត់ថា​គេ​លួច​ថត​គាត់​ហើយ​ផុស​បែបនេះ?។

សូមជម្រាបថា​ការបញ្ចេញ​ទស្សនៈ​របស់​អ្នកនាង ឆៃ លីដា​ឡែ​ន នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​បង្ហោះ​ថា ​ខ្នង​ប៉ុណ្ណឹង​ដែរ​ខ្លាច​អី​ប៉ូលិស​ចរាចរណ៍​..​ទៅហើយ​គ្មាន​ទើស​ក្បាល​អ្នកណា​ទេ​វើ​យ​…!៕

#ខ្នងប៉ុណ្ណឹងដែរខ្លាចអីប៉ូលីសចរាចរណ៍..ទៅហើយគ្មានទើសក្បាលអ្នកណាទេវើយ…!

Posted by San Prum on Tuesday, October 22, 2019

Related posts