ក្រុមហ៊ុនD Diamondlensនិងផលិតផលម៉ាក12prettyបើកសម្ពោធជាផ្លូវការ

ភ្នំពេញ​ ៖ ​ក្រុមហ៊ុន D Diamondlens​និង​ផលិតផល​ម៉ាក​12pretty​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា​ឆ្នាំ​២០២០​ម្សិលមិញ ​បានធ្វើ​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​ផលិត​របស់ខ្លួន​ក្រោម​វត្ត​មា​ន​នៃ​ការចូលរួម​ជា​គណៈអធិបតី​សំណាក់​ឯកឧត្តម នឹម ច័ន្ទ​តារា និង​លោកជំទាវ ហ៊ុន ស៊ី​ណាត ព្រមទាំង​សិល្បករ​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើនរូប​ទៀត​។​

ថ្លែង​នា​ស​ក្នុងឱកាស​នោះ​លោកជំទាវ ហ៊ុន ស៊ី​ណាត បានបង្ហាញ​ការគាំទ្រ ​និង​លើកទឹកចិត្ត​ចំពោះ​ការ​បើក​ដំណើរ​ក្រុមហ៊ុន D Diamondlens​ និង​ផលិតផល​ម៉ាក​12pretty​។​ លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​មានប្រសាសន៍ថា​ នេះ​គឺជា​ការសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ដល់​ល្អ​បំផុត​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន​D Diamondlens​និង​ក្រុមហ៊ុន​មេធាវី​HNS​ដែល​បាន​ចូលរួមចំណែក​ក្នុង​ការពារ​សិទ្ធិ​នៃ​ការលក់​ស្របច្បាប់​។​

លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​ថ្លែង​ទៀតថា ​ដូច្នេះ​សូម​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​ឲ្យ​បាន​រឹងមាំ​និង​ល្អប្រសើរ​ថែមទៀត​ដើម្បី​ផ្សព្វផ្សាយ​ម៉ាក​ផលិតផល​ឬ​សិទ្ធិ​ស្រ​ច្បាប់​ផលិតផល​។​

ដោយឡែក​លោកស្រី ភី សុ​ណា​រ៉ែ​ន តំណាង​ក្រុមហ៊ុន​បាន​លើកឡើងថា ​ក្រុម​បាន​នាំចូល​នូវ​ផលិតផល​Contacl Lend​មកពី​ប្រទេស​កូរ៉េ​និង​ថៃ​ដែលមាន​សិទ្ធិ​ស្របច្បាប់​លក់​នៅ​ប្រទេស​កម្ពុជា​។ចំណែកឯ​លោកស្រី សាយ ស្រី​ច័ន្ទ​ក៏បាន​បញ្ជាក់បន្ថែម​ដែរ​ថា​ គាំទ្រ​ចំពោះ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​D Diamondlens​និង​ក្រុមហ៊ុន​មេធាវី​HNS​ដើម្បី​ការ​សិទ្ធ​និង​ព្រឹក្សា​រាល់​ចម្ងល់​លើ​បញ្ហា​ខូចខាត​ណាមួយ​ចំពោះ​ផ្លូវច្បាប់​ពិសេស​គឺ​ការពារ​សិទ្ធ​ស្របច្បាប់​តែម្តង​។ ​ម្យ៉ាងទៀត​ក្រុមហ៊ុន​មេធាវី​ក៏​នឹង​បកស្រាយ​ជុំវិញ​ផ្លូវច្បាប់​មួយចំនួន​ជូន​ដល់​អតិថិជន​ដែល​គាំទ្រ​ផលិតផល​របស់​ក្រុមហ៊ុន​D Diamondlens៕