ឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមរំលែកទុក្ខនិងឧបត្ថម្ភ២៥០០០ដុល្លារដល់គ្រួសារជ នរងគ្រោះដោយសារវ័ណ្តខ្សែឆត្រ

ភ្នំពេញ:ក្នុងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារលោកវរសេនីយ៍ត្រី លឹម ឆាយ ដែលមា នតួនាទីជាគ្រូយុទ្ធវិធីបច្ចេកទេសឆត្រទម្លាក់ដែលបានទទួលមរណ:ភាពដោយសារគ្រោះថ្នាក់វ័ណ្តឆ ត្រនោះលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថ ម្ភនូវថវិកាចំនួន១៥០០០ដុល្លារដើម្បីចូលរួមបុណ្យ សព។

ចំណែកទាហានម្នាក់ទៀតដែលវ័ណ្តខ្សែជាមួយគ្នា បានរងរបួសធ្ងន់ដែរនោះគឺលោកឧកញ៉ាឡេង ណា វ៉ាត្រា ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារផងដែរ។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧក ញ៉ា ឡេង ណាវ៉ាត្រា នាព្រលប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅលើផេកផ្ទាល់ខ្លួនជាមួយការចូលរួមរំលែកទុក្ខថាក្នុងនា មខ្ញុំបាទជាប្រជាពលរដ្ឋមួយរូបរស់ក្រោមដំបូលនៃសន្តិភាពនិងគុណបំណាច់របស់កងកម្លាំងដែលតែ ងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ នោះក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរប ស់លោកវរ:សេនីយ៍ត្រី លឹម ឆាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អនិងធនធានដ៏កម្ររបស់កម្ពុជា។

លោកឧកញ៉ា ឡេង ណាវ៉សត្រា បានបញ្ជាក់ថាខ្ញុំ បាទសុំចូលរួមឧបត្ថម្ភថវិកា២៥០០០ដុល្លារ(ពីមុឺន
ប្រាំពាន់ដុល្លារ)ដែលជួនទៅគ្រួសារនៃសព១៥០០ ០ដុល្លារនិងគ្រួសារទាហានដែលរងរបួសចំនួន១០ ០០០ដុល្លារ។ សូមក្រុមគ្រួសារនៃសពទាក់ទងមក បង ហេង ឡុង ដើម្បីទទួលប្រាក់នេះឬផ្ដល់ជាលេ ខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ។

សូមជម្រាបថាទាហានខាងលើត្រូវបានរាយការណ៍ថា បានលោតសម្តែងក្នុងពិធីបញ្ចុះបឋមសីលាស ម្ពោធសមិទ្ធផលនានាបិទវគ្គហ្វឹកហ្វឺនជំនាញកុម្មង់ ដូជំនាន់ទី១០វគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោងជំនាន់ទី២៩និងបើកវគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោងជំនាន់ ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែន (ឱរ៉ាល់) នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ។
លោកគ្រូលឹម ឆាយក្នុងបេសកកម្មលោតឆត្របញ្ជា ( Free Fall ) ដោយលោតឆត្រយោងខុសបច្ចេក ទេសបណ្តាលអោយធ្លាក់ស្លាប់ នាថ្ងៃទី១៤ខែមករា ឆ្នាំ២០២១ នេះ។មូលហេតុនៃការធ្លាក់នេះគឺដោយ សារពេលលោតឆត្រយោង ទាក់ខ្សែគ្នាទើបធ្លាក់ម កដីតែម្តង៕

Related posts