មង្គលការប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពូ លតារាប្រុស-ស្រី៤រូបទទួលអាំងប៉ាវម្នាក់៥ពាន់ដុ ល្លារ

ភ្នំពេញ​ ៖ ជាការ​ពិត​កាលពី​ថ្ងៃ​សៅរ៍​ទី​២៣ ​ខែមករា ​ឆ្នាំ​២០២១ ​កន្លងមកនេះ ​អ្នកជំនួញ​វ័យក្មេង​ ដែល​បច្ចុប្បន្ន​កំពុង​ក្ដោបក្ដាប់​មុខ​ជំនួញ និង​លុយ​វាល់​លាន​ពេញដៃ​គឺ​អ្នក​ឧក ញ៉ា ឡេង ណា​វ៉ា​ត្រា និង​ភរិយា​ បានរៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ឲ្យ​ប្អូនស្រី (​ប្អូនថ្លៃ​)​យ៉ាង​គគ្រឹកគគ្រេង​អប​ដោយ​ភាព​សប្បាយ​រីករាយ​ខ្លាំង។

កត់សម្គាល់​ពិធីមង្គលការ​ប្អូនស្រី​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា នោះដែរ​ក៏បាន​ធ្វើ​មហាជន​ជាច្រើន​នាំគ្នា​ចាប់អារម្មណ៍​ខ្លាំង​ដោយសារ​មាន​ការដាក់​តាំងនូវរ​ថ​យន្ត​ស៊េរី​ទំនើបៗ​ជាច្រើន​គ្រឿង​អប​នៅខាងមុខ​រោងការ​ទៀត​ផង​។​ ដោយឡែក​​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​កាន់តែ​អធិកអធម​ទៀត​នោះ​គឺ​គេ​ឃើញ​មា ន​ការបង្ហាញ​វត្ត​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក​លោកស្រី​អ្នកជំនួញ​ធំៗ​ព្រមទាំង​តារា​សម្តែង​និង​ចម្រៀង​កំពូលៗ​របស់​របស់​ប្រទេស​កម្ពុជា។

កាន់តែ​ពិសេស​ខ្លាំង​ទៀត​នោះ​គឺ​ពិធីមង្គលការ​នេះ​ក៏​ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ​ផងដែរ​ខណៈ​​វត្តមាន​របស់​កំពូល​តារាចម្រៀង​ប្រុស​ស្រី​ទាំង នោះ​រួមមាន​,​លោក ព្រាប សុវត្ថិ និង​ភរិយា ,​លោក ខេ​មរ​: សិរីមន្ត និង​ភរិយា , លោក ខេ​ម និង​នារី​គូ ស្នេហ៍ ,​កញ្ញា តន់ ច័ន្ទ​សី​ម៉ា ,​កូនប្រុស​ទាំង​៣​លោ ក ព្រាប សុវត្ថិ​, លោក​វង្ស ថា​ណាន់​, អ្នកនាង​ច​ន ចាន់​លក្ខិណា​, លោក​ហេង ឡុង រួមទាំង​ភ្ញៀវ​កិត្តិ យស​ជាច្រើនរូប​ទៀត។

នៅ​ថ្ងៃ​មង្គលការ​នេះដែរ​ចំពោះ​រឿង​មួយទៀត ​ដែល​ធ្វើ​ឲ្យ​តារាចម្រៀង​ប្រុស​-​ស្រី​ល្បីៗ​ប៉ុន្មាន​ដួង​ទៀត​កាន់​រំភើប​ខ្លាំង​នោះ​គឺ​លោក ព្រាប សុវត្ថិ ,​លោក ខេ មរៈ សិរីមន្ត , លោក ខេ​ម និង​កញ្ញា តន់ ច័ន្ទ​សី​ម៉ា ត្រូវបាន​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ផ្តល់ជូន​កាដូ​ពិសេស​នូវ​ទឹកប្រាក់​ម្នាក់​ចំនួន​៥​ពាន់​ដុល្លារ​ផងដែរ។ សូមបញ្ជាក់ថា​មង្គលការ​ប្អូនស្រី​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បានរៀបចំ​ធ្វើឡើង​នៅ​គេហដ្ឋាន​ខាង​ស្រី​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​៕

Related posts