ភ្នំពេញ:ផលិតកម្មGalaxy Navatraបានកំពុងតែសម្រុកបញ្ចេញអាល់ប៊ុមសម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មីហើយ ដោយនៅក្នុងនោះគេឃើញមានបទចម្រៀងរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា មានបទច្រើនជាងគេហើ យសុទ្ធតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
ចំពោះបទចម្រៀងដែលកំពូលតារាចម្រៀងទាំងពីរខាងលើបានចេញមានដល់ទៅ៥បទហើយ សុទ្ធតែសឹងជាបទចម្រៀងឆ្លងឆ្លើយ បែបរាំសប្បាយ។ បទ “កាត់ឆុង” ជាបទដែលព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ច្រៀងរួមគ្នាជាលើកដំបូងបន្តបន្ទាប់មានបទ”ប្រ ហុក”,បទ”រកស៊ីជាមួយយក្ស” ,បទ”អរគុណកា មេ រ៉ា” នឹងបទ”មាន់កម្សត់”ហើយបទនីមួយៗគ្រាន់តែចេញភ្លាមអ្នកទស្សនារាប់លានដង។
តាមការបញ្ជាក់ពី លោក យឹម តាស្រង់ អ្នកចាត់កា រទូទៅផលិតកម្ម Galaxy Navatraខាងផលិតក ម្មកំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មីឲ្យគ្រប់តារាចម្រៀ ងទាំងអស់នៅក្នុងផលិតកម្ម ហើយយើងនឹងបញ្ចេ ញជារៀងរាល់ថ្ងៃ។ អ្នកដឹកនាំផលិតកម្មរូបនេះថ្លែងថា បន្ទាប់ពីបានប្រលែង បទចូលឆ្នាំ ប៉ុន្មានបទមកនេះឃើញថា កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា គឺពិតជាដៃគូសាកសមបំផុតស ម្រាប់បទចូលឆ្នាំ ក្នុងនោះដែរGalaxyមិនមែនមាន តែ៥បទនោះទេពោលគឺតាមផែនការគឺយើងមានប ទជាច្រើនទៀតសម្រាប់ឲ្យកំពូលតារាចម្រៀងទាំងពីរនេះច្រៀង។
ចង់ដឹងថា ទាំង៥បទសម្រាប់អបអរចូលឆ្នាំ របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ពីរោះរណ្ដំយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖
ទី១/បទ”កាត់ឆុង”
ទី២/បទ”ប្រហុក”
ទី៣/បទ”រកស៊ីជាមួយយក្ស”
ទី៤/បទ” អរគុណកាមេរ៉ា”
ទី៥/បទ”មាន់កម្សត់”៕