ភ្នំពេញ:ទស្សនិកជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនកប្រាកដជាដឹងច្បាស់ហើយនូវបញ្ហាដ៏រសើបរបស់អតីតម្ចាស់ជ័យលាភី MissGrandCam bodai២០២០កញ្ញា សេង រដ្ឋា ដែលបានផ្ទុះបញ្ហាចម្រូងចម្រាស់ជាមួយអ្នកគ្រប់គ្រងកម្មវិធីMissGrandCam bodaiរហូតដកតំណែងកាលពីថ្មីៗនេះ។
ចំពោះការសម្រេចដកតំណែងរបស់កញ្ញាសេង រដ្ឋា នេះ គឺធ្វើឡើងដោយមានការព្រមព្រៀងគ្នារវាង នាងនិងភាគីក្រុមហ៊ុនដោយបានរំលាយចោលនូវកិច្ចសន្យានិងដកហូតម្កុដដើម្បីផ្ទេរតំណែងឲ្យអ្នកជំនួយថ្មីដែលបានទៅលើកញ្ញា លីវ ជីលី ដែលការប្រគល់តំណែងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២០១ម្សិលមិញ។ប៉ុន្តែសម្រាប់រឿងដែលកាន់តែចាប់អារម្មណ៍ទៀតនោះទោះបីជា សេង រដ្ឋា ត្រូវបានរបូតតំណែងMiss GrandCam bodai ក៏ពិតមែនតែមានដំណឹងថាពេលនេះកំពុងក្តាប់បានឱកាសថ្មីតាមរយៈគ្រងតំណែងតួឯងរឿងភាគរបស់ស្ថានីយ៍ទូរទស្សន៍PNN យ៉ាងភ្ញាក់ផ្អើល ។
បើតាមការបញ្ជាក់ឲ្យដឹងពីលោក សាវិន ហ្វីលីព បានលើកឡើងថាអតីតកញ្ញាឯក សេង រដ្ឋា ថ្វីត្បិតរបូតតំណែងពីដៃក៏ពិតមែនតែពេលនេះនាងក៏ចាប់ ផ្តើមមានឱកាសសម្តែងជាច្រីនខណពេលនាងក្តាប់បានតំណែងតួឯកថ្មីក្នុងសាច់រឿងភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍PNNដែលគ្រោ ងថតនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ នេះ។លោកថាសាច់រឿ ងដែល សេង រដ្ឋាត្រៀមនឹងចាប់ផ្តើមថតនោះមានចំណងជើងថា បាបស្នេហ៍អតីត។
លោក សាវិន ហ្វីលីព បាននិយាយបន្តទៀតថាភាពយន្តភាគថ្មីនេះនឹងធ្វើពិធីក្រុងពាលីនៅថ្ងៃស្អែក។ខណ:កញ្ញា សេង រដ្ឋា ទទួលបានតំណែងថ្មីជាតួឯកស្រី, ហើយខ្ញុំនឹងសម្ដែងជាឪពុករបស់លោក ឃឹម ហ្សានីត ដែលនឹ ងសម្ដែងជាតួឯកប្រុស។ បន្ទាប់ពីមានព័ត៌មាននេះក៏ស្រាប់តែមានអ្នកគាំទ្រម្នាក់បានបញ្ចេញមតិលើកទឹកចិត្ត សេង រដ្ឋា ដូច្នេះថាគាំទ្រ១០០ភាគរយប្អូនស្រី មិនចាំបាច់ធ្វើបវរកញ្ញា ក៏ធ្វើតារាភាពយន្តបានដែរមនុស្សមានសមត្ថភាពគេមិនទ្រាំអោយអ្នកណាមើលងាយជាន់ឈ្លី កិត្តិយសបានឡើយព្រោះនាងមិនរំពឹងលើមេកឈើទេ នាងរំពឹងលើស្លាបរបស់នាង៕