ភ្នំពេញ ៖ មហាជន និងអ្នកគាំទ្រប្រាកដដឹងហើយថា ផលិតកម្មGalaxy Navatraកំពុងតែសម្រុកផលិតបទចម្រៀងចូលឆ្នាំជាច្រើន ខណៈដែលផលិតកម្មផ្សេងទៀត ហាក់មិនទាន់បានបញ្ចេញច្រើនបែបនេះនៅឡើយ។
គិតមកដល់ថ្ងៃនេះមានបទចម្រៀងមិនក្រោមជាង១០បទឡើយ ដែលផលិតកផលិតកម្មGalaxy Navatra បានបញ្ចេញ ហើយការបញ្ចេញនោះ គឺធ្វើឡើងជារៀងរាល់ថ្ងៃតែម្ដង។ ស្ទើរគ្រប់បទចម្រៀងទាំងអស់ សុទ្ធតែទទួលបានការគាំទ្រខ្លាំង មិននឹកស្មានដល់ ដោយគ្រាន់តែចេញភ្លាមមានអ្នកviewsរាប់លានគ្រប់បទ។
កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតារាវ័យក្មេង តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថាមានបទចម្រៀងច្រើនជាងគេ ទាំងបទឆ្លើយឆ្លងទាំងបទច្រៀងទោលម្នាក់ឯង។ ចំពោះបទឆ្លើយឆ្លងអ្នកទាំងពីរមានរហូតដល់ទៅ៦បទមកហើយ ក្នុងនោះដូចជា, ១. បទ”កាត់ឆុង” ,២.បទ”ប្រហុក”,៣. បទ” រកស៊ីជាមួយយក្ស”,៤.បទ” អរគុណកាមេរ៉ា”,៥. ប ទ”មាន់កម្សត់” ,៦.បទ”ឡានទំនើប”។
បទចម្រៀងទាំង៦បទដែលកំពូលតារាចម្រៀងទាំងពីរច្រៀងរួមគ្នានេះ ត្រូវបានគេសង្កេតឃើញថាភាគច្រើនជាបទរាំលេងកម្សាន្តបែបសប្បាយៗមានគ្រប់ចង្វាក់ ដែលងាយស្រួលសម្រាប់បងប្អូនរាំលេង ពេលជួបជុំគ្នាយ៉ាងសប្បាយរីករាយ ហើយគ្រប់បទចម្រៀងនីមួយៗមានអ្នកviewsរាប់លានដង។ ចំណុចទាំងនេះ បានធ្វើឲ្យមហាជនវាយតម្លៃថា សម្រាប់ឆ្នាំនេះ ប្រហែលពិបាកទប់ទល់ នឹងផលិតកម្មGalaxy Navatraហើយ ត្បិតអីបទស្ទើរតែទាំងអស់ បែបនេះនោះ។
ផ្អែកលើផេក Galaxy Navatra ក៏បានបង្ហាញពិត ចំនួន អ្នកចូលviews បទចម្រៀងរបស់ខ្លួនផងដែរ គឺពិតជាមានរាប់លានដងគ្រប់បទច្រៀងដែលបានចេញក្នុងអាលប៊ុមចូលឆ្នាំនេះដែលចំនួននេះ មានការទទួលលើសការរំពឹងទុក។ ជាមួយគ្នានោះដែរអ្នកគាំទ្រជាច្រើនអ្នក បានចូលComment លើChannel youtube Galaxy Navatra ដោយកោតសរសើរ ព្រមទាំងបង្ហាញការពេញចិត្តជាខ្លាំង។
លោក យឹម តាស្រង់ ក៏បានសរសើរមិនដាច់ពីមាត់ថា កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និងតន់ ច ន្ទសីម៉ា គឺពិតជាដៃគូសក្ដិសមបំផុតសម្រាប់បទចម្រៀងចូលឆ្នាំនេះ ផលិតកម្មGalaxy Navatra នឹងបន្តផលិតបទចម្រៀងឲ្យអ្នកទាំងពីរជាច្រើនបទបន្ថែមទៀត៕