ញាក់​សាច់​! ឃើញ​ប្រកាស​បែក​គ្នា​ថ្ងៃមុន ពេលនេះ គូ​ដណ្ដឹង​អា​ជី ទិញ​នាឡិកា​លួង​ចិត្ត​មានតម្លៃ​រហូតដល់​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​វីដេអូ​លក់​ផលិតផល​កន្លងមក អា​ជី បានប្រកាស​ចែក​ផ្លូវ​គ្នា​ជា​មួយ​គូ​ដណ្ដឹង​របស់ខ្លួន​យ៉ាង​ភ្ញាក់ផ្អើល ដោយ​លើក​ហេតុផល​ថា ខ្លួន​ស្អាត​ពី​ធម្មជាតិ ខណៈ​ប្ដី​ខ្លួន ស្អាត​ដោយសារ​ការ​កែ​សម្ផស្ស​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អា​ជី បាន​ប្រាប់​នៅក្នុង​ការ​ឡាយ​កាលពី​ថ្ងៃទី​២០ ខែកញ្ញា ដូច្នេះ​ថា ថ្ងៃនេះ ខ្លួន​ចេញ​ឡាយ ប្រកាស​នៅ​ទំព័រ​ឡាយ​ច្បាស់ៗ ហើយ​អត់​ក្រឡាស់​ពាក្យសម្ដី​វិញ​ទេ ហើយ​ឈប់​សួរ​ម្នាក់​ហ្នឹង​តទៅទៀត ខ្លួន​លែង​គ្នា​ហើយ ប៉ា​ម៉ាក់​ទាំងសងខាង​មកហើយ លែង​គ្នា​ដាច់​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អា​ជី បញ្ជាក់ទៀតថា បើ​ខ្លួន​ថា លែង​គ្នា លែង​គ្នា​ហើយ ហើយ​កុំ​និយាយ​ឈ្មោះ​ម្នាក់​ហ្នឹង​ឲ្យ​ខ្លួន​ស្ដាប់​ទៀត​។ ម្នាក់​ហ្នឹង​គ្មានអ្វី​ស្អាត​សម្រាប់​ខ្ញុំ​ទេ មុខ​ដូច​ឆ្កួត ខ្លួន​សម្រេចចិត្ត​លែងចោ​លហើយ ហើយ​ខ្លួន​មក​ឡាយ​ថ្ងៃនេះ មករក​ប្រុស រក​ឈ្មោល អីចឹង​អ្នកណា​គេ​ដែល​Single សង្ហា ១​ម៉ែត្រ​៨២, ១​ម៉ែត្រ​៨៣ ឬ​១​ម៉ែត្រ​៨៥ ដាក់​CV​មក ខ្លួន​ក្រមុំ​ចែស​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អា​ជី បាន​ប្រាប់ទៀតថា កុំ​យក​រឿងនេះ ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​សោះ ពួកខ្លួន​គ្រាន់តែ​ភ្ជាប់ពាក្យ​ទេ លែង​គ្នា​ពេលណា​ក៏បាន​ដែរ​។ ខ្លួន​ស្អាត​ពី​ធម្មជាតិ​ទាំងអស់ ម្នាក់​ហ្នឹង​ស្អាត​ដោយសារ​ការកែ ចឹ​ង​ខ្លួន​អត់​ត្រូវ​ការយក​មនុស្ស​កែ មក​ធ្វើជា​ប្ដី​ទេ ខ្លួន ត្រូវ​ការយក​មនុស្ស​ធម្មជាតិ​ដូច​ខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​និយាយ​លេង​ឌឺដង​ទៅកាន់​អ្នក​ស្អប់​ខ្លួន​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​ពេលនោះ និយាយ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​ឮ​សំឡេង​គូ​ដណ្ដឹង​ខ្លួន​ចូល​មក​ក្នុង​ការ​ឡាយ ជាមួយ​នឹង​ការ​និយាយ​លែបខាយ​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃ​ក្រោយៗ​មក​ទៀត ឃើញ​ថា ពួកគេ កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ទ្វេដង ហើយ​កាលពី​យប់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ គូ​ដណ្ដឹង​របស់ អា​ជី ដែល​នាង​ហៅថា​ប្ដី​ពេញ​ៗ​មាត់​នោះ ថែមទាំង​មាន​កាដូ លួង​ចិត្ត​ប្រពន្ធ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការ​បង្ហោះ​វីដេអូ របស់​អា​ជី ដែល​ដាក់​ចំណងជើង​ថា «​ឆ្លាត​ណាស់​ខ្លាច​ប្រពន្ធ​ខឹង ចេះ​ទិញ​របស់​លួង​ចិត្ត​ទៀត​»​នោះ ឃើញ​ថា កាដូ ដែល​គូ​ដណ្ដឹង​ទិញ​ឲ្យ​នោះ ជានាឡិកាដៃ​ដ៏​ស្រស់​ស្អាត ហើយ​ឮ អា​ជី ប្រាប់​ថា វា​មានតម្លៃ​ចំនួន​២៣ ៩០០​ដុល្លារ​៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts