ម្ដងនេះ កម្សត់​ណាស់! គ្មាន​ប្រពន្ធ និង​កូន ពិបាក​រស់​នៅ, ពូម៉ៅ សុំ​អង្វរ​អ្នក​ស្រី ទ្រី ដាណា ឲ្យ​លើក​លែងទោស ដោយ​សន្យា​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​អ្នកស្រី ទ្រី ដា​ណា ប្រកាស​បញ្ចប់​ទំនាក់ទំនង​ជាមួយ​ខ្លួន​ជា​ផ្លូវការ​រួចមក​, ពូ​ម៉ៅ ហាក់​មិន​ស្រណុក​ក្នុង​ចិត្ត​ឡើយ​ បាន​ត្រឹម​បង្ហោះ​រូបថត ធ្លាប់​សាង​អនុស្សាវរីយ៍​ជាមួយគ្នា​កន្លងមក ព្រមទាំង​អង្វរ​ភរិយា​លើកលែងទោស​ឲ្យ ដោយ​សន្យា​មិន​ឲ្យ​មាន​លើក​ក្រោយ​ទៀត​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ប្រពន្ធ និង​កូន កាលពី​ព្រលប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ ពូ​ម៉ៅ បាន​រៀបរាប់​ថា «​សូម​ជម្រាបសួរ​បងប្អូន​។ ដោយពេល​កន្លងមក​ខ្ញុំ​មាន​កំហុស​មួយ​ចំនួន​ចំពោះ​ប្រពន្ធ​ជាទី​ស្រលាញ់ ឆ្លងកាត់​ការពិចារណា​មួយ​រយៈពេល​ធំ​ បាន​យល់ដឹង​កំហុស​ទាំងអស់​ច្បាស់លាស់​ហើយ​ព្រម​កែ​ដើម្បី​សុភមង្គល​គ្រួសារ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូម៉ៅ បាន​អង្វរករ​ភរិយា​ថា «ប្រពន្ធ​ជាទី​ស្រលាញ់​សូម​អូន​លើកលែង​ទោស ​ព្រម​អភ័យទោស​អោយ​បង​ជាលើក​ចុងក្រោយ​ នឹង​សូម​សន្យា​ ថា​មិន​អោយ​មានលើក​ក្រោយ​ទៀតឡើយ។ អត់​ពី​អូន​និង​កូន​មួយ​រយៈ​នេះ​បង​ពិតជា​ពិបាក​រស់នៅ​ណាស់ ​ព្រោះ​ក្នុង​ចិត្ត​បង​មានតែ​អូន​និង​កូន​តែមួយគត់​​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​នេះ បាន​បង្ហោះ​រូបថត​កាល​នៅ​ផ្អែមល្ហែម​ជាមួយ​ភរិយា អម​ដោយ​សារ អង្វរករ ទៀត​ថា «​ជីវិត​គ្រួសារ​អ្នកណា​ក៏​ជួប​ដែរ​ តែ​ខ្ញុំ​ជួប​ផ្ទាល់​បាន​ដឹងថា​ អត់​ប្រពន្ធ​នឹង​កូន​ពិបាក​ណាស់​។ សូម​អូន​​លើក​លែង​ទោស​អោយ​បង​ម្តង​ទៅ បង​នឹងធ្វើ​អោយ​អូន​សើច​ញញឹម​អោយ​បាន​ច្រើន ​ព្រោះ​មួយ​រយៈ​នេះ​អូន​ហត់​ណាស់ហើយ​ប្រពន្ធ​សម្លាញ់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​ការ​បង្ហោះ​សារ​អង្វរករ ២​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ឃើញថា មានការ​ចាប់អារម្មណ៍​ពី​អ្នកគាំទ្រ ជាង​ពេល​មុន​ៗ តែ​ពួកគេ​ មិន​អាច​ជួយ​អ្វី​បាន ​បាន​ត្រឹម​ជូនពរ​ឲ្យ​ពូ​ម៉ៅ ​ឲ្យ​ឆាប់​ជួបជុំ​ក្រុម​គ្រួសារ​វិញ​។ ខណៈ​មួយ​ចំនួន​ទៀត ​បាន​ផ្ដល់​យោបល់​ស្រដៀង​គ្នា​ ​​ឲ្យ​ពូ​ម៉ៅ ​ឡាយ​ជា​សាធារណៈ​ សុំ​ទោស​ភរិយា ​​​ក្រែង​គាត់​អភ័យទោស​អោយ៕

Related posts