មិន​ទុក​យូរ! ល្បី​ថា សុះម៉ាច​ពី​ឯកឧត្តម​ ធ្លាក់​ខ្លួន​ទៅ​រក​ក្តាម​ខ្យង​តាម​ស្រែ​យក​មក​ហូប ខណៈ​ពេល​នេះ សាមី​ខ្លួន​ឆ្លើយ​តប​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​ តារា​ចម្រៀង​សំឡេង​ផ្អែម​ប្រកបដោយ​ទឹកដម​ពីរោះ លោក​សុះ ​ម៉ាច ប្រិយមិត្តមួយចំនួនប្រហែលជាបានជ្រាបរួចមកហើយថា ពេលនេះ លោកមាន​អាយុ​៤៩​ឆ្នាំ​ហើយ ហើយបាន​រៀបការ​សាជាថ្មី ក្រោយ​ជួប​ស្នេហា​មិន​សមប្រកប​។ ក្រោយ​រៀបការ លោក​ទទួល​បានកូន​៣​នាក់ បន្ថែម​ពីលើ​កូនស្រី​របស់​លោក​ម្នាក់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ថ្មីៗ​នេះ អ្នកគាំទ្រ មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ក្រោយ​ទទួល​ដំណឹង​ថា លោក​សុះ​ម៉ាច ពី​ឯកឧត្ដម ធ្លាក់ខ្លួន ទៅរក​ក្ដាម​ខ្យ​តាម​វាលស្រែ យកមក​ធ្វើ​ម្ហូប​នោះ ហើយ​លោក ក៏​ទទួលស្គាល់​នូវ​ចំណុច​នេះ​ផង​ដែរ ដោយសារ​វិបត្តិ​កូ​វីដ​១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង​ក្នុង​បទសម្ភាសន៍​ជាមួយ​លោក​អ៊ឹម ជីវ៉ា ពាក់ព័ន្ធ​រឿងនេះ លោក​សុះ ម៉ាច​បានបញ្ជាក់​ដូច្នេះ​ថា « ខ្ញុំ​មិន​បដិសេធ​ទៅ​នឹង​អ្វី ដែល​ពួកគាត់​បាន​និយាយ​ទេ គឺ​កំឡុង​ពេល​ដែល​កូ​វីដ គឺ​ខ្ញុំ​ពិតជា​ជួប​បញ្ហា​វិបត្តិ​មែន ពេល​ដែល​សេដ្ឋកិច្ច​គ្រួសារ​របស់​យើង​ចំណាយ​អស់​កូ​វីដ​មកដល់ ការងារ​ក៏​យើង​ត្រូវ​បញ្ចប់ ស្អី​ក៏​យើង​ត្រូវ​ចប់ គឺ​យើង​ជួប​វិបត្តិ​មែន តែ​ខ្ញុំ​បាន​តស៊ូ​រស់​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ផ្ដល់​បទសម្ភាសន៍​រួចមក នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ លោក​សុះ​ម៉ាច បាន​បង្ហោះ​សារ​បញ្ជាក់ថា «​ជីវិត​ខ្ញុំ​ប្រែប្រួល​ទៅតាម​កម្ម​វាសនា របស់ខ្ញុំ​។ បុណ្យស័ក្តិ ទ្រព្យធន ជា​របស់​ក្រៅ​ខ្លួន​របស់ខ្ញុំ​នោះ​ទេ កិត្តិយស​កេរ្តិ៍ឈ្មោះ សច្ចៈ​ធម៌​គុណធម៌​ជា​របស់​សំខាន់​ដែល​ខ្ញុំ​មិនអាច​ខ្វះ​បាន​នឹង​ត្រូវតែ​ថែរក្សា​។​អរគុណ​ហើយ​ដែល​អ្នក​មក​គាំទ្រ​ហាង​សំនៀង​មាស​របស់ខ្ញុំ​ហើយ វា,យប្រ,ហារ​ខ្ញុំ ប្រ,មាថ​ខ្ញុំ​ក្រោយខ្នង​ថ្ងៃនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុំ​រស់នៅ​សម្របសម្រួល​ខ្លួន​ទៅតាម​ទីកន្លែង ពេលវេលា​ដោយ​សុច្ចរិត​ទៀងត្រង់​និង​ថ្លៃថ្នូរ​។​បើ​និយាយ​ពី​ការរក​ត្រី​ក្តាម​កង្កែប​ជា​និស្ស័យ​របស់ខ្ញុំ​ពី​កំណើត​ផងដែរ ខ្ញុំ​មិនបាន​ខ្វល់​នឹង​សំដី​ប្រ,មាថ​របស់​អ្នក​នោះទេ ព្រោះ​មានតែ​អ្នក​ម្នាក់​គត់ ដែល​មក​ហាង​ខ្ញុំ​ហើយ​ប្រ,មាថ​មាក់ងាយ​លើ​ខ្ញុំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ុន្តែ​ខ្ញុំ​មាន​មនុស្ស​គ្រប់​ស្រទាប់ វណ្ណៈ គ្រប់ទិសទី ជួយ​ខ្ញុំ​ទាំង ថវិកា សម្ភារៈ មតិយោបល់ ទើប​ខ្ញុំ​មានឱកាស​បើកហាង​និង​ពង្រីក​ហាង ដើម្បី​ចិញ្ចឹមជីវិត​ក្នុងសម័យ​កូ​វីត​រហូតដល់​សព្វថ្ងៃ​។​អរគុណ​ម្តងទៀត​ដែល​លោក​ផ្តល់​លុយ​ធីប​២០០០​រៀល​ដល់​បុគ្គលិក​របស់ខ្ញុំ​ល្ងាច​នេះ​។​ជូនពរ​លោក​សុខភាព​ល្អ​និង​សំណាងល្អ​»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖ ​

Related posts