ញញឹម​ទាំង​ទឹក​ភ្នែក! កំពុង​ពិបាក​ចិត្ត​រឿង​ជំពាក់​លុយ​គេ​ ស្រាប់តែ​លោក​ជំទាវ ហ៊ុន ស៊ីណាត ចូល​ខំមិន​, ខ្ញុង​ រំភើប​ពេក​ក៏​ពោល​ពាក្យ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​ បាន​ជ្រាប​រួច​មក​ហើយ​ថា មួយ​រយៈ​ចុងក្រោយ​នេះ រឿងរ៉ាវ​ជំពាក់​លុយ​គេ របស់​តារា​កំប្លែង​ដ៏​ល្បីឈ្មោះ អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង ត្រូវ​ម្ចាស់​លុយ​លាតត្រដាង​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​អ្នកនាង​​​ស្មុគស្មាញ​ក្នុង​ចិត្ត​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល​កំពុង​ស្មុគស្មាញ​ក្នុង​ចិត្ត ហើយ​ឡាយ​វីដេអូ​នោះ​ ស្រាប់តែ​លោកជំទាវ ហ៊ុន ស៊ី​ណាត ចូលទៅ​ខំ​មិន​លើកទឹកចិត្ត ធ្វើ​ឲ្យ​អ្នកនាង​ខ្ញុង រំភើបចិត្ត​ខ្លាំង​ណាស់ ក៏​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​ស្ក្រី​ន​សត​ថា «​លោកជំទាវ​ម៉ែ​ចូល​មើល​ឡាយ ហើយ​ខំ​មិន​លើកទឹកចិត្ត​កូន​ទៀត ជា​កម្លាំង​ចិត្តជា​ការ​តស៊ូ​បន្ត​ជឿថា កម្លាំង​ចិត្តជា​អភិនីហារ​ដ៏​អស្ចារ្យ​សម្រាប់​ឲ្យ​មនុស្ស​ស្លា,ប់​រស់​ឡើងវិញ​បាន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​ការលើកទឹកចិត្ត​ពី​លោកជំទាវ ហ៊ុន ស៊ី​ណាត ហើយ​នោះ ខ្ញុង ខ្លួនឯង​ក៏​ឧស្សាហ៍​បង្ហោះ​សារ លើកទឹកចិត្ត​ខ្លួនឯង​ផង​ដែរ​។ ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ ខ្ញុង បាន​បង្ហោះ​សារ​ថា «​មានតែ​ពាក្យ​ថា​ខំ ព្រោះ​ពេល​យើង​ជួប​ទុក្ខ​លំបាក​អស់​ប្រយោជន៍ ក៏​លែង​តម្លៃ​ហើយក៏​លែងមាន​អ្នក​ស្គាល់​ ព្រោះ​សម័យនេះ​គេ​រាប់​តែ​អ្នកមាន​ប៉ុណ្ណោះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១​នេះ អ្នកនាង បាន​បង្ហោះ​រូបថត​កូន​២​នាក់ ​កំពុង​គេង​យ៉ាង​កម្សត់ អម​ដោយ​សារ​រៀបរាប់​ថា «​ម៉ែ​តែងតែ​រឹងមាំ​ដោះស្រាយ​គ្រប់​បញ្ហា ​ដែល​កើតឡើង​តែម្នាក់ឯង​រហូតមក តែ​ម៉ែ​មិនដែល​បោះបង់​ ទោះ​ពេលខ្លះ​ត្រូវ​រង​ការប្រ,មាថ មើល,ងាយ សំពាធ​រយៈពេល​២​ឆ្នាំ​ជាង​មកនេះ​ម៉ែ​តែង​តស៊ូ ញញឹម​ទាំង​ដែល​ពេលខ្លះ​ញញឹម​ទាំង​ទឹកភ្នែក អ្វីដែល​ម៉ែ​ប្រឹងប្រែង​ទាំង​ត្រដាបត្រដួស​មក​គ្រប់​យ៉ាង​នេះ គឺ​ដើម្បី​តែ​ពួក​កូន​ប៉ុណ្ណោះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ខ្ញុង បាន​បង្ហោះ​សារ​ទៀត​ថា «​មកពី​ខ្ញុំ​ជា​មនុស្ស​របស់​មហាជន ទើប​អ្នក​អាច​គំរា,មកំ,ហែង​ធ្វើបាប​ដាក់​សម្ពា,ធ​ខ្ញុំ​បាន​គ្រប់ពេលវេលា ខ្ញុំ​ជឿថា​បើ​ខ្ញុំ​គ្រាន់តែ​ជាម​នុស្ស ធម្មតា​សាមញ្ញ​ដែល​គ្មាន​គេ​ស្គាល់​ម្នាក់​អ្នក​ក៏​មិន​ធ្វើ​ដាក់​ខ្ញុំ​ចឹ​ង​ដែរ ​ព្រោះ​មនុស្ស​ខ្ញុំ​មិនដែល​គេចវេះ​ពី​បញ្ហា​មិន​ដោះ,ស្រាយ​មិន​ប្រឈមមុខ​នោះឡើយ តែ​ខ្ញុំ​ក៏​នៅតែ​ប្រឹង​លុះ​ដង្ហើមចុងក្រោយ​ឱ្យ​អ្នកមាន​វិប្បដិ,សារី​នៅ​ថ្ងៃ​ណាមួយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ តារា​កំប្លែង​អ្នកនាង ខ្ញុង ត្រូវ​អ្នកនាង សឿ សុធា​រ៉ា ទម្លាយ​រឿង​ជំពាក់​លុយ​ចំនួន​១០៨៦០​ដុល្លារ ហើយ​ទើបតែ​ដោះស្រាយ​គ្នា​ចប់​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​អ្នកនាង​ត្រូវ​បុរស​ម្នាក់ ទៀត ទម្លាយ​រឿង​ជំពាក់​លុយ​ចំនួន​៣​ម៉ឺន​ដុល្លារ ធ្វើ​ឲ្យ​អ្នកនាង​ពិបាកចិត្ត​ខ្លាំង​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅពេលនោះ អ្នកនាង ក៏បាន​ឡាយ​វីដេអូ ទទួលស្គាល់​រឿង​ជំពាក់​លុយ​គេ​៣​ម៉ឺន​ដុល្លារ​នេះ​ផង​ដែរ ហើយ​បញ្ជាក់​ជំហរ​ទាំង​ទឹកភ្នែក​ថា រាល់ថ្ងៃ​នាង​ខំប្រឹង​រកស៊ី ឡាយ​លក់​ប្រហុក លក់​ផ្អក ដើម្បី​សងបំណុល​គេ នាង​មិន​រត់​ទៅ​ណា​ទេ​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts