សក្ដិសិទ្ធិ​មែន! រំលឹក​ ពេល​​​បែក​ជាមួយ​ប្រូ​សូ​នី ​ភ្លាមៗ​នោះ​, Love Riya អុជ​ធូប​៧​សរសៃ ស្ប.ថ​មុខ​ភ្លើង​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹក​ ពេល​អ្នក​នាង​Love Riyaប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​លោក ដែន សូនី ភ្លាមៗ​នោះ នាង​ធ្លាប់​អុជធុប​៧​សរសៃ​បន់​ស្រន់​ឲ្យឆាប់​បានប្ដី ហើយ​មិន​យូរប៉ុន្មាន នាង​ក៏​បានជួប​លោក​ប៉ូលិសរូបសង្ហា​ម្នាក់​ ឈាន​ដល់​ការ​រៀបការ​ក្លាយ​ជាប្ដីប្រពន្ធយ៉ាង​លឿន​ដូច​បំណង​មែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​កន្លង​ទៅ​​ អ្នកនាង​Love Riya បាន​អុជ​ធូប​៧​សរសៃ ធ្វើការ​ស្បថស្បែ ហើយ​បញ្ជាក់​ថា ខ្លួន​អត់​ធូប​នេះ មិនមែន​អុជ​ស្បថស្បែ​ឈ.ប់​យកប្ដី តិច​យល់​ច្រឡំ​ទៅ ខ្លួន​អុជ​ធូប​ស្បថ​ឲ្យ​ឆាប់​បាន​ប្ដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​មានការ​លើកទឹកចិត្ត​ពី​សំណាក់​អ្នក​មីង​ម្នាក់ កុំ​ឲ្យ​គិត​ច្រើន​នោះ​, អ្នកនាង​Love Riya​តប​ថា មីង​ក្មួយ​ចង់​និយាយ​ថា ក្មួយ​អត់​មាន​ពិបាកចិត្ត​អី​ទេ អត់​មាន​គិត​ច្រើន​អី​ទេ មានតែ​សប្បាយចិត្ត ព្រោះ​មាន​អារម្មណ៍​ថា អត់​មានអី​ត្រូវ​គិត អត់​មានអី​ត្រូវ​បារម្ភ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya បញ្ជាក់ទៀតថា មនុស្ស​ស្រី​គ្រប់រូប អត់​មាន​អ្នកណា​ចង់​មេម៉ាយ ឬក៏​ចង់​នៅ​ម្នាក់ឯង ហើយ​ណាមួយ ខ្លួន​មិនមែន​ជា​ប្ដី​ប្រពន្ធ មានការ​ពេញ​ច្បាស់​ឯណា គ្រាន់តែ​ជា​សង្សារ​នឹង​គ្នា មិន​ពេញចិត្ត​គ្នា​ក៏​បែក​គ្នា​ទៅ ចាំបាច់​ទៅ​និយាយ​អី រញ៉េរញ៉ៃ​នាំ​វែងឆ្ងាយ។

ក្រោយពីបន់ស្រន់ បែបនេះ មិនទាន់បានប៉ុន្មានផង Love Riya ក៏បាន​រកឃើញអ្នកស្អំបេះដូង​ គឺ​លោក​ប៉ូលិស​រូប​សង្ហា ហេង គីម​ហៀ​ង ហៅ​ជា ដោយ​ស្គាល់​គ្នា​បាន​មួយ​រយៈ​ ក៏​ស្រឡាញ់​គ្នា យល់ចិត្ត​យល់​ថ្លើម ឈាន​ដល់​ដឹកនាំ​គ្នា​រៀបការ​តាម​ប្រពៃណី កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ។ តាមរយៈនេះឃើញថា ការបន់ស្រន់របស់នាង ពិតជាសក្ដិសិទ្ធមែន៕



Related posts