ភ្នំពេញ ៖ អតីតតារាចម្រៀងប្រុសម្ចាស់បទ ស្នេហាត្រីកោណ លោក មករាវុឌ ពេលនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់។ អំឡុងពេលនេះដែរ ស្ថានភាពគ្រួសារមានភាពខ្វះខាតនោះ ក៏បានប្រកាសអំពាវនាវស្វែងរកជំនួយសង្គ្រោះជីវិតពីសប្បុរសជនផងដែរ។
បើតាមការបញ្ជាក់នៅលើផេកសិល្បកររបស់លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា សូមជួយស៊ែរបងប្អូនអតីតតារាចម្រៀងផលិតកម្មរ៉ុកកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីពេលរំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែតុលានេះ។ អតីតតារាចម្រៀងលោក មករាវុឌ នៅផលិតកម្មរ៉ុកពីមុនម្ចាស់បទស្នេហាត្រីកោណ។
ប្រភពបានបន្តថា បច្ចុប្បន្នលោកបាននិងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតដោយជំងឺប្រចាំយូរមកហើយ តែគ្មានលទ្ធភាពព្យាបាល ទើបបណ្តាលឲ្យជំងឺធ្វើទុក្ខភ្លាមៗនៅនឹងកន្លែងធ្វើការ ខណៈលោកមានជំងឺទឹកនោមផ្អែម លើសឈាមនិងបេះដូងជាដើម។ នេះបើតាមអ្នកនាង យិន ស្រីពៅ បានជូនដំណឹងមកផេកសិល្បករកម្ពុជា។
បើតាមប្រភពពីអ្នកនាង យិន ស្រីពៅ បានបន្តទៀតថា ជីវិតគាត់ល្បីតែឈ្មោះទេ ហើយសព្វថ្ងៃក្រណាស់ធ្វើការពេលខ្លះភ្ញៀវឲ្យផឹកគាត់ថាឈឺបែរជាថាគាត់ឫកម្ល៉េះមកជួបម្ដងថា ឈឺដល់ភ្ញៀវខឹង គេមិនចូលចិត្តអញ្ចឹងធីបក៏អត់ ច្រៀងបានតិចតួចទៀតចិញ្ចឹមប្រពន្ធនិងកូនក៏លំបាកគឺពឹងទៅលើគាត់ម្នាក់គត់ក្នុងគ្រួសារ។
អ្នកនាងបន្ថែមទៀតថា នេះជីវិតពិតគាត់ដែលខ្ញុំរួមអាជីពមួយគ្នាហើយក៏មិនខុសពីខ្ញុំដែរ យើងត្រូវចេះជួយគ្នានៅគ្រាលំបាកខ្មែរជួយខ្មែរបងប្អូនចង់ជួយគាត់មានចិត្តធម៌និងសប្បរសធម៌ដល់រូបគាត់។សូមទាក់ទងនឹងខ្ញុំ យិន ស្រីពៅ លេខទូរស័ព្ទ៖ 070996417 ,090996417៕