ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ថ្មីៗនេះ បានផ្ទុះ ពាក្យសម្តីជាមួយលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម បន្ទាប់ពីលោក ហេង ឡុង បានបង្ហោះផ្សព្វផ្សាយនូវផលិតផល ខណៈលោក ពេជ្រ ស្រស់ បានលើកឡើងថា នេះគឺជាករណីជំរុញឲ្យបង្កើនគ្រោះ ថ្នាក់ចរា ចរណ៍។
លោក ពេជ្រ ស្រស់ បានរៀបរាប់ថា លោក ហេង ឡុង ដៃម្ខាងអប់រំ ដៃម្ខាងជំរុញឲ្យបង្កើនគ្រោះ ថ្នាក់ចរាច រណ៍កើតឡើងបន្ថែមទៀត។ បើទោះបីជាពាក់មួកសុវត្ថិភាពយ៉ាងណាក៏ដោយ នៅពេលគ្រឿង ចូលខ្លួនហើយ ម៉ែ ឪ មួកសុវត្ថិភាពទៀតក៏ជួយមិនឈ្នះនោះដែរគឺផ្ទុះទាំងមួកនឹងទៀត។តើពេលណាទើបកាត់បន្ថយនូវគ្រោះ ថ្នាក់ចរាចរណ៍នៅកម្ពុជាបានទៅ…?បើអ្នកអប់រំអំពីការបង្ការនូវគ្រោះថ្នាក់និងអ្នកជំរុញឲ្យមានកំណើននូវគ្រោះថ្នាក់ចរាចរណ៍គឺជាមនុស្សតែ០១ និងក្រុមតែ០១យ៉ាងដូច្នេះនោះ។
មេបក្សយុវជនកម្ពុជារូបនេះបានបន្ថែមថា ដើម្បីតែជីវភាពផ្ទាល់ខ្លួនគឺមិនខ្វល់ពីសេចក្តីស្លាប់របស់អ្នកដទៃ គឺ ពិតជាសង្វេគខ្លាំងណាស់។ សុំបងប្អូនកុំយកគ្រឿងស្រវឹងធ្វើជាគ្រឿងអលង្ការ ពាក់លើខ្លួនអ្វី ពីព្រោះវាមិនទាន់សម័យដូចហ្វូងតារាកំពុងផ្សព្វផ្សាយនេះទេ ដោយហេតុថាគ្រឿង គឺជាមឈូសសំសម្រាប់ដាក់បងប្អូនទៅវិញទេ។
ឆ្លើយតបនិងការរិះគន់របស់លោក ពេជ្រ ស្រស់ ខាងលើនេះលោក ហេង ឡុង បានបញ្ជាក់វិញថាសូមផ្តាំទៅលោក ពេជ្រ ស្រស់ ខ្ញុំមិនបានផ្សព្វផ្សាយគ្រឿងទេ ខ្ញុំបង្ហាញពីការអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានទទួលជ័យជំនះជាប្រវត្តិសាស្ត្រ និងជូនពរឲ្យឈានទៅទទួលបានមេដាយមាស។នេះគ្រាន់តែជារូបភាព ដើម្បីឲ្យស៊ីទៅនឹងអត្ថន័យអបអរសាទរ និងជ័យជម្នះតែប៉ុណ្ណោះមិនមែនជារូបភាពកំពុងតែអង្គុយ ឡើយ។
ជាមួយគ្នាននៃសង្គ្រាមពាក្យសម្តីរវាងលោក ពេជ្រ ស្រស់ និងលោក ហេង ឡុង ខាងលើនេះបានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍និងគាំទ្រសម្តីរបស់មេបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ ដែលបានបញ្ចេញទស្សនៈរិះគន់ទាក់ទងនឹងការផ្សព្វផ្សាយគ្រឿងដែលអាចនាំឲ្យកើតមានគ្រោះថ្នាក់ចរា ចរណ៍នាពេលបច្ចុប្បន្ន៕