អបអរសាទរកីឡាការិនីជឺជិតស៊ូ (Jiu-jitsu) ខាន់ ចេសា ដណ្តើមបានមេដាយ មាសហើយក្នុងទម្ងន់៤៩គីឡូក្រាមនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននាល្ងាចថ្ងៃ៩ធ្នូនេះ បន្ទាប់ពីបានយកឈ្នះកីឡាការិនីហ្វីលីពីន Napolis Jenna Kaila ដោយពិន្ទុល្អជាង ក្រោយលទ្ធផលស្មើ ២-២ (win by Advantages)។
នេះជាការទទួលបានមេដាយមាសទី៤ របស់កម្ពុជា បន្ទាប់ពីមេដាយមាសទី១ របស់កីឡាករ ល្បុកតោ យ៉ុង ម៉េងលី មេដាយមាសទី២របស់ក្រុមកីឡាការិនីប៉េតង់៣នាក់ទល់៣នាក់ និង មេដាយ មាសទី៣វីរ:កីឡាការិនីតេក្វាន់ដូស៊ន សៀវម៉ីនោះ។
មកដល់ម៉ោងនេះ ក្នុងចំណោមប្រភេទកីឡាទាំង 31 ប្រភេទ ដែលកម្ពុជាបញ្ជូនទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី 30 នៅប្រទេសហ្វីលីពីននោះ កម្ពុជានៅសង្ឃឹមកីឡាបាល់ទាត់១ទៀតដែលនឹងដណ្ដើមបានចំណាត់ថ្នាក់លេខ៣មេដាយសំរឹទ្ធនោះ៕