ទេវតា​ជួយ​ផង! តារា​កំប្លែង​លោកយាយ ណ​យ សំណាង ឡាន​ពេទ្យ​មក​យក​ដល់​ផ្ទះ​ ពេលនេះកំពុងតែ…(មានវីដេអូ)

ភ្នំពេញ ​៖ ​តារា​កំប្លែង​ជើងចាស់​លោកយាយ ណ​យ សំណាង ត្រូវបាន​រថយន្ត​ពេទ្យ​មក​យក​ដល់ផ្ទះ​បន្ទាប់​ពី​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ហេង ឡុង។

អានបន្ត

កុំ​ឲ្យ​សង្ស័យ​, អ្នកនាង​យុគ ចិន្តា ស្ថិតក្នុង​ហេតុការណ៍​ដ៏​ព្រឺព្រួច ចេញមុខ​បញ្ជាក់​ច្បាស់ៗ​ថា​…

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ នៅ​​​កំពង់ចម្លង​អរិយក្សត្រ មាន​ហេតុការណ៍​ដ៏​ព្រឺព្រួច​មួយ បានកើត​ឡើង ធ្វើ​ឲ្យ​អ្នក​នៅ​លើ​ស្រឡាង​ភ័យ​បុក​ពោះ​គ្រប់គ្នា ហើយ​ក្នុងចំណោម​អ្នក​នៅលើ​ស្រឡាង​ជាច្រើន​នោះ ក៏មាន​ពិធី​ការិនី​ដ៏​ល្បីឈ្មោះ​អ្នកនាង យុគ ចិន្តា ផងដែរ​។​

អានបន្ត

ចូលរួម​សោកស្ដាយ! យឿន ពិសី ជួប​ទុក្ខ​ធំ​​ ដោយសារតែ​ភ្លៀង​ល្ងាច​មិញ​នេះ​ បាន​ផ្ដាច់​យក​ជីវិត​…

រំលឹក​ដល់​ឈ្មោះ​យឿន ពិសី​ភ្លាម មហាជន​ច្បាស់​ជា​នឹកឃើញ​ភ្លាម​ថា រូបលោក​ជា​ជន​ពិការភ្នែក ហើយ​ទទួល​បានការ​អាណិត​ស្រឡាញ់​ជាច្រើន​ក្នុង​ពេល​ប្រឡង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodia’s Got Talent រួម​ជាមួយ​នឹង​សំឡេង​របស់​លោក​ពីរោះ​រណ្ដំ​ផង​នោះ ជាហេតុ​ធ្វើ​ឲ្យ​មហាជន បាន​បោះឆ្នោត​ឲ្យ​លោក​យ៉ាង​ច្រើន​លើស​បេក្ខជន​ដទៃ ​រហូត​ក្លាយ​ជា​ម្ចាស់​ពាន​ដ៏​មាន​សក្ដានុពល​មួយ​នេះ។

អានបន្ត

ក្មេង​តែ​ខ្លាំង​! រ៉េត ស៊ូ​ហ្សា​ណា ប្រើ​ពេល​៤​ឆ្នាំ តស៊ូ តាម​សម្ដី​ឪពុកម្ដាយ រហូត​សង់​ផ្ទះមួយ​យ៉ាង​ធំ​

រ៉េត ស៊ូ​ហ្សា​ណា ជា​អតីត​បេ​ក្ខ​នារី​ម្នាក់ ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​The Voice Cambodia ដែល​ទទួលបាន​ការរិះគន់​ច្រើន​ក្នុងពេល​ប្រឡង ហើយ​បច្ចុប្បន្ន ជា​តារាចម្រៀង ដែល​ទទួលបាន​ការគាំទ្រ​ច្រើន ជាង​ការរិះគន់ ដោយសារតែ​នាង​អាច​វិវឌ្ឍ​ខ្លួន​ច្រៀង​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ​បាន​យ៉ាង​ពីរោះ បន្ថែម​លើ​ភាសា​អង់គ្លេស ដែលជា​ជំនាញ​នាង​ស្រាប់​នោះ​។​

អានបន្ត

ក្ដុកក្ដួល! ​ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ យ៉េ យ៉េ ដូច​កើត​ជាថ្មី​ យំ​រៀបរាប់​ថា…(មានវីដេអូ)

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា តារា​កំប្លែង​កញ្ញា​យ៉េ​យ៉េ បាន​បញ្ជាក់ថា ខ្លួន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​កន្លង​នេះ ដោយ​អ្នកនាង​លើកឡើងថា « ការពារ​ណាស់ ខ្លាច​ណាស់​ជួប​ណាស់ ពេលនេះ​លទ្ធផល​ចេញ​ហើយ​នាង​ខ្ញុំ យ៉េ​យ៉េ មាន​វិជ្ជមាន​កូ​វីត​១៩»​។​

អានបន្ត

ព្រោះតែ​រឿង​បែបនេះ​លោក បញ្ញា សិទ្ធ ដល់​ថ្នាក់​លើកដៃ​អង្វរ​សុំ​ឲ្យ​បញ្ឈប់​…!

​ភ្នំពេញ​ ៖ ព្រោះតែ​សង្កេតឃើញ​មួយ​រយ​:​ចុងក្រោយ​នេះ​ មាន​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ចំនួន ​បានធ្វើ​ការផ្សាយ​ព័ត៌មាន​ ដែល​មិន​ផ្តល់​ប្រយោជន៍​ដល់​សង្គម​នោះ ​តារា​សម្តែង​លោក បញ្ញា សិទ្ធ បាន​ធ្វើការ​អំពាវ​មេត្តា​គួរតែ​បញ្ឈប់​ការ​ចែករំលែក​ដំណឹង​ទាំងនេះ​។​

អានបន្ត

ក្រោយ​មាន​ការ​រិះគន់, ​ប៉ូលិស​ច្រៀង​លេង​កម្សាន្ត​បទ ​លក់​គោយន្ត ដាក់​លើ​Tik Tok​ ចេញមុខ​បកស្រាយ​ច្បាស់​ៗ​ហើយ(មានវីដេអូ)

ភ្នំពេញ ​៖ ​ថ្មីៗ​នេះ​ មានការ​ចាប់អារម្មណ៍​ និង​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាយ​នៅ​លើ​បណ្តាញ​សង្គម​បន្ទាប់ពី​ឃើញ​នូវ​សកម្មភាព​របស់​លោក​មន្ត្រី​ប៉ូលិស​ម្នាក់ ​ដែល​បាន​ច្រៀង​បង្ហោះ​លេង​នៅ​លើ​បណ្តាញ​Tik Tok ក្រោយ​ចប់​ម៉ោង​បំពេញការងារ។

អានបន្ត

ឃើញ​រូបភាព​២​សន្លឹក​នេះ ​សូម្បី​តារា​ស្រី ហង្ស ម៉ា​រី​នី និង​ទ្រី ដា​ណា ក៏ពោល​ពាក្យ​បែបនេះ

ភ្នំពេញ ​៖ ​រូបភាព​ចំនួន​២​សន្លឹក​ ដែល​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បង្ហាញ​ពី​ទិដ្ឋភាព​ ដែល​កូនប្រុស​ក្រាបថ្វាយបង្គំ​ជូន​ដំណើរ​ឪពុក​អាយុ​៩២​ឆ្នាំ​ ទៅ​ព្យាបាល​ជំងឺ​កូវីដ​-១៩​កំពុង​អង្រួន​ចិត្ត​មហាជន​គ្រប់គ្នា។

អានបន្ត

ក្ដុកក្ដួល​ណាស់!​ មុន​ឪពុក​ស្លាប់​ គៀត សុ​វណ្ណា​ឡាង ហ៊ាន​យកអាយុ​ខ្លួន​តថ្លៃ​​​ជាមួយ​មច្ចុរាជ​ តែ​ចុង​ក្រោយ…

ភ្នំពេញ​ ៖ ពិតជា​ក្តុកក្តួល​ និង​រន្ធត់ចិត្ត​ខ្លាំងណាស់​សម្រាប់​តារា​សម្តែង​កញ្ញា គៀត សុ​វណ្ណា​ឡាង និង​ក្រុម​គ្រួសារ ​ខណ​:​ពេលនេះ​ លោកឪពុក​ជាទី​ស្រលាញ់​របស់​នាង ​បានទទួល​មរណភាព​ទាំង​អាល័យ​បំផុត។

អានបន្ត

ពិបាក​ទប់ទល់​ហើយ! Galaxy Navatra ឆ្នាំនេះ​បទ​ផ្ទុះ​ស្ទើរតែ​ទាំងអស់

ភ្នំពេញ ៖ មហាជន​ និង​អ្នកគាំទ្រ​ប្រាកដ​ដឹង​ហើយ​ថា ផលិតកម្ម​Galaxy Navatra​កំពុងតែ​សម្រុក​ផលិត​បទ​ចម្រៀង​ចូលឆ្នាំ​ជាច្រើន​ ខណៈ​ដែល​ផលិតកម្ម​ផ្សេងទៀត​ ហាក់​មិនទាន់បាន​បញ្ចេញ​ច្រើន​បែបនេះ​នៅឡើយ។ គិត​មកដល់​ថ្ងៃនេះ​មាន​បទ​ចម្រៀង​មិន​ក្រោម​ជាង​១០​បទ​ឡើយ​ ដែល​ផលិតក​ផលិតកម្ម​Galaxy Navatra ​បាន​បញ្ចេញ ហើយ​ការ​បញ្ចេញ​នោះ គឺធ្វើឡើង​ជា​រៀងរាល់ថ្ងៃ​តែម្ដង។ ស្ទើរ​គ្រប់​បទ​ចម្រៀង​ទាំងអស់​ សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ​មិន​នឹកស្មាន​ដល់ ដោយ​គ្រាន់តែ​ចេញ​ភ្លាម​មាន​អ្នក​views​រាប់​លាន​គ្រប់​បទ។ កំពូល​តារាចម្រៀង ព្រាប សុវត្ថិ និង​តារា​វ័យក្មេង តន់ ចន្ទ​សី​ម៉ា ត្រូវបាន​គេ​មើលឃើញថា​មាន​បទ​ចម្រៀង​ច្រើនជាងគេ ទាំង​បទ​ឆ្លើយឆ្លង​ទាំង​បទ​ច្រៀង​ទោល​ម្នាក់ឯង។ ចំពោះ​បទ​ឆ្លើយឆ្លង​អ្នក​ទាំងពីរ​មាន​រហូតដល់​ទៅ​៦​បទ​មកហើយ ​ក្នុងនោះ​ដូចជា​, ១. បទ​”​កាត់​ឆុង​” ,២.​បទ​”​ប្រហុក​”,៣. បទ​” រកស៊ី​ជាមួយ​យក្ស​”,៤.​បទ​” អរគុណ​កាមេរ៉ា​”,៥. ប ទ​”​មាន់​កម្សត់​” ,៦.​បទ​”​ឡាន​ទំនើប​”​។​ ​បទ​ច​ម្រៀង​ទាំង​៦​បទ​ដែល​កំពូល​តារាចម្រៀង​ទាំង​ពីរ​ច្រៀង​រួមគ្នា​នេះ ​ត្រូវបាន​គេ​សង្កេតឃើញថា​ភាគ​ច្រើន​ជា​បទ​រាំលេង​កម្សាន្ត​បែប​សប្បាយៗ​មាន​គ្រប់​ចង្វាក់​ ដែល​ងាយស្រួល​សម្រាប់​បងប្អូន​រាំលេង ពេល​ជួបជុំគ្នា​យ៉ាង​សប្បាយរីករាយ​ ហើយ​គ្រប់​បទ​ចម្រៀង​នីមួយៗ​មាន​អ្នក​views​រាប់លាន​ដង​។​ ចំណុ​ច​ទាំងនេះ បានធ្វើ​ឲ្យ​មហាជន​វាយតម្លៃ​ថា សម្រាប់​ឆ្នាំនេះ ប្រហែល​ពិបាក​ទប់ទល់ នឹង​ផលិតកម្ម​Galaxy Navatra​ហើយ​​ ត្បិត​អី​បទ​ស្ទើរតែ​ទាំង​អស់ ​បែប​នេះ​នោះ។ ផ្អែកលើ​ផេក Galaxy Navatra ក៏បាន​បង្ហាញ​ពិត ចំនួន អ្នក​ចូល​views បទ​ច​ម្រៀង​របស់ខ្លួន​ផងដែរ គឺ​ពិត​ជាមាន​រាប់លាន​ដង​គ្រប់​បទ​ច្រៀង​ដែល​បានចេញ​ក្នុង​អាល​ប៊ុ​ម​ចូលឆ្នាំ​នេះ​ដែល​ចំនួន​នេះ មានការ​ទទួល​លើស​ការរំពឹងទុក​។ ជាមួយគ្នា​នោះដែរ​អ្នកគាំទ្រ​ជាច្រើន​អ្នក បាន​ចូល​Comment លើ​Channel youtube Galaxy Navatra ដោយ​កោតសរសើរ ព្រមទាំង​បង្ហាញ​ការពេញចិត្ត​ជាខ្លាំង។ លោក យឹម តា​ស្រង់ ក៏បាន​សរសើរ​មិន​ដាច់​ពី​មាត់​ថា ​កំពូល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ និង​តន់ ច ន្ទ​សី​ម៉ា គឺ​ពិតជា​ដៃគូ​សក្ដិសម​បំផុត​សម្រាប់​បទ​ចម្រៀ​ង​ចូលឆ្នាំ​នេះ ផលិតកម្ម​Galaxy Navatra នឹង​បន្ត​ផលិត​បទ​ចម្រៀង​ឲ្យ​អ្នក​ទាំងពីរ​ជាច្រើន​បទ​បន្ថែមទៀត​៕​ ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត