រាំហុយដីទៀតហើយ! Live លុះក្ស័យ របស់ ជុំ លីណូ ចេញអបអរចូលឆ្នាំខ្មែរ (មានវីដេអូ)

ភ្នំពេញ​ ៖ ​ពិតជា​ប្លែក​អារម្មណ៍​ទៀតហើយ​ ដែល​ស្ងាត់ៗ​ស្រាប់តែ​តារា​ចម្រៀង​លោក ជុំ លី​ណូ ​បាន​បញ្ចេញ​ស្នាដៃ​បទ​ថ្មី​ជា​ចង្វាក់​ប្រពៃណី​ដើម្បី​ត្រៀម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។​ ស្នាដៃ​បទ​ថ្មី​នេះ​គឺ​មាន​ចំណ ង​ជើង​ថា ​Live លុះ​ក្ស័យ​ ជា​ចង្វាក់​បែប​កន្ទ្រឹម។ បើតាម​ការបញ្ជា​ក់លោក ជុំ លី​ណូ បាន​ឲ្យ​ដឹងថា ​បទ​ថ្មី​នេះ​ជា​ស្នា​ដៃ​Original Song​ ហើយក៏​ទើប​តែ​បញ្ចេញ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​យូ​ធូប​​​មាន​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃនេះ​ប៉ុណ្ណោះ ​ខណ​:​ការគាំទ្រ​ក៏មាន​សន្ទុះ​កើនឡើង​បណ្តើរ​ផង​ដែរ​។ ​លោក​បន្ថែមថា ​សម្រាប់​ប​ទ​នេះ ​សង្ឃឹមថានឹង​មានការ​គាំទ្រ​កាន់តែច្រើន​ពី​សំណាក់​មហាជន ​និង​បណ្តា​យុវវ័យ​ខ្មែរ​ ព្រោះ​វា​ជា​ចង្វាក់​ប្រពៃណី​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។ ដោយឡែក​ចំពោះ​តារាចម្រៀង​លោក ជុំ លី​ណូ បើតាម​ការកត់សម្គាល់​មួយរយ​:​ចុងក្រោយ​នេះ​ទោះបី ជា​លោក​ពុំមាន​ទ្រនំ​ពិតប្រាកដ​ដូច​មុន​ក៏ពិតមែន តែ​សម្រាប់​ទីផ្សារ​ចម្រៀង ​និង​ប្រជាប្រិយភាព​នៅតែមាន​សន្ទុះ​នៃ​ការគាំទ្រ​ដូចដើម។​ ចំពោះ​ការរក្សាបាន​ទីផ្សារ​គាំទ្រ​ និង​ប្រជាប្រិយភាព​នេះ​ ក៏​ដោយសារតែ​កន្លងមក​លោក ជុំ លី​ណូ​គឺជា​តារាចម្រៀង​ប្រុស​មួយ​ដួង ​ដែល​ស្ថិតក្នុង​បេះដូង​យុវវ័យ​រួចទៅហើយ​។ ​ម្យ៉ាងទៀត​ក្រោយ​ចាក​ចេញពី​ទ្រនំ​ចាស់​ជាច្រើន​ឆ្នាំ​មក​នោះ​ លោក ជុំ លី​ណូ បាន​ស្វះស្វែង​ផលិត ​និង​ចេញ​បទ​ចម្រៀង​ដោយ ខ្លួនឯង​នៅ​លើ​បណ្តាញ​សង្គម​យូ​ធូប​ជាដើម​។​ ​សូម​បញ្ជាក់ដែរថា តារាចម្រៀង​ប្រុស​ពូកែ​ខាង​ចា ក់ ក្បាច់​រាំ​លោក ជុំ លី​ណូ បច្ចុប្បន្ន​លោក​ក៏​កំពុង​ផ​លិត​និង​ត្រៀម​បញ្ចេញ​ស្នាដៃ​បទ​ចម្រៀង​ថ្មីៗ​ជាច្រើន​ទៀត​តាមរយ​:​ការបង្កើត​ស្នាដៃ​និពន្ធ​បទ​Original Song ដោយ​បាន​បង្កើត​ក្រុម​មួយ​មាន​ឈ្មោះថា S hare Medai៕​

អានបន្ត