លោកជំទាវ សុន កណ្ណិកា អគ្គនាយិការក្រុមហ៊ុន SKចុះចែកអំណោយជូនពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ភ្នំពេញ ​៖ ​ដោយ​មើល​ឃើញ​ពី​ការ​អាណិតអាសូរ​ និង​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ ​លោកជំទាវ​សុន កណ្ណិកា អគ្គនាយិការ​ក្រុមហ៊ុន SK richest attraction co,ltd​ និង​ត្រូវជា​ភរិយា​ឯកឧត្តម អ៊េ​ង គឹម​ហៃ ​បាន​ចុះ​ចែក​អំណោយ​ជូន​បងប្អូន​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌដង្កោ ចំនួន​​១១០​គ្រួសារ។

អានបន្ត

សម្ដេច​តេ​ជោ ហ៊ុន សែន សរសើរ​ទឹកចិត្ត​មនុស្សធម៌​ដ៏​ធំធេង​របស់​ឧកញ៉ា​ឡេង ណា​វ៉ា​ត្រា ចូលរួម​ឧបត្ថម្ភ​ថវិកា​៦០​ម៉ឺន​ដុល្លារ​ និង​អង្ករ​៥០​តោន​ចែកជូន​ពលរដ្ឋ

ភ្នំពេញ ​៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ ​បាន​ថ្លែង​លើក​សរសើរ​ឧកញ៉ា​វ័យក្មេង​ឡេង ណា​វ៉ា​ត្រា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​រាជរដ្ឋាភិបាល​នូវ​ថវិកា​ចំនួន​៦០​ម៉ឺន​ដុល្លារ ​ព្រមទាំង​នាំ​យក​អំណោយ​អង្ករ​៥០​តោន​ ហើយ​បាន​ដឹកនាំ​សិល្បៈ​ៗ​ដូចជា ​៖ ព្រាប សុវត្ថិ ខេ​ម តន់ ចន្ទ​សី​ម៉ា អ៊ុក សុ​វណ្ណា​រី​ ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​បន្ទាយមានជ័យ។

អានបន្ត

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី គន់ គីម សរសើរ​ទឹកចិត្ត​មនុស្សធម៌​ដ៏​ធំធេង​របស់ ឧកញ៉ា​ឡេង ណា​វ៉ា​ត់​ត្រា

ភ្នំពេញ ​៖ ​សកម្មភាព​ដឹកនាំ​តារា​ចម្រៀង​ល្បីៗ​ក្នុង​ផលិតកម្ម​ហ្កា​ឡាក់​ស៊ី​មានដូចជា​ ៖​ លោក ព្រាប សុវត្ថិភាព​, ខេ​ម​, កញ្ញា តន់ ចន្ទ​សី​ម៉ា និង​កញ្ញា អ៊ុក សុ​វណ្ណា​រី ចុះទៅ​ស្រុក​មង្គលបុរី​នាំ​ស្បៀងអាហារ​អង្ករ ៥០​តោន និង​អាហារ​ហូបចុក​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជន់​លិច ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត​។​

អានបន្ត

មាស សុវណ្ណ​រតន​: ប្រកាស​បោះ​ទន់​រាប់សិប​សែន​ដុល្លារ​ដើម្បី​ទិញ​ប្រេន​NUNA ក្តាប់​នៅក្នុង​ដៃ​និង​ជម្រុញ​ឲ្យ​ប្រេន​ទី ២ នេះ​កាន់តែ​ល្បី​ទទួល​ការគាំទ្រ​ថែមទៀត​

​ភ្នំពេញ ៖ ពិធី​សម្ពោធ​ជា​ផ្លូវការ​ផលិតផល​ថែរក្សា​សម្រស់ NUNA ដែលជា​ប្រេន​ទី​២​របស់​ក្រុមហ៊ុន​ដា​ណា​ទ្រី​(​ខេ​ម​បូ​ឌា​) ត្រេ​ឌី​ង​ខូ​អិ​ល​ធី​ឌី ហើយ​ប្រកាស​ម្ចាស់​ប្រេន​ថ្មី​ប្រគល់ជូន​ពិធី​ការិនី មាស សុវណ្ណ​រតនា ហើយ កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី អ្នកស្រី​អគ្គនាយិកា ទ្រី ដា​ណា និង​តំណាង​ចែកចាយ របស់​ផលិតផល NUNA ជាង​១៣០០​នាក់​។

អានបន្ត

ក្រោយ​ធ្វើ​តេស្ត​​ជិត​មួយ​ឆ្នាំ​ ពេលនេះ​ផលិតផល​សាប៊ូ​កក់​សក់​ម៉ែ​រួយ ​ចេញ​លក់​លើ​ទីផ្សារ​ហើយ

ភ្នំពេញ ​៖ ផលិតផល​មានគុណ​ភាព​ខ្ពស់​និង​ស្ទង់​ដា​អន្តរជាតិ ក្នុង​ការ​ថែទាំង​សុខភាព​សក់​របស់​ម៉ែ​រួយ បាន​ចេញ​ជា​ផ្លូវការ​ហើយ ​ក្រោយ​ធ្វើតេស្ត​និង​ចំណាយ​ពេល​ជិត​១​ឆ្នាំ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​អតិថិជន​ ដោយ​ធានា​ មិន​មាន​ប៉ះពាល់​ដល់​សុខភាព។

អានបន្ត

បង់​ត្រឹមតែ​៧៨​ដុល្លារ​ក្នុង​មួយខែ​មិន​ធ្លាប់មាន​គម្រោង​ថ្មី​របស់​បុរី ឡេង ណា​វ៉ា​ត្រា​

​ភ្នំពេញ​៖​កាន់តែ​ងាយស្រួល​សម្រាប់​បងប្អូន​ដែលមាន​ចំណូល​ទាប​នឹង​មធ្យម ហើយ​ចង់បាន​ផ្ទះ​ស្នាក់នៅ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន បុរី​ឡេង ណា​វ៉ា​ត្រា ដែលមាន លោក​ឡេង ណា​វ៉ា​ត្រា បាន​បើក​គម្រោង​ថ្មី​មួយ ដោយ​តម្រូវ​ឲ្យ​អតិ​ជន​ដែល​ទិញ​ផ្ទះ​របស់លោក​ឧកញ៉ា បង់​ត្រឹមតែ​៧៨​ដុល្លារ​ក្នុង​មួយខែ សម្រាប់​លោកអ្នក​កក់​ប្រាក់​នឹង​១៩៩​ដុល្លារ​ក្នុង​១​ខែ​សម្រាប់​បង់​រំ​លោះ​សុទ្ធ​។​

អានបន្ត

អ្នកលក់​ផលិតផល​MNK​មិន​ស្របច្បាប់​ទាំងអស់ សូម​​​បញ្ឈប់​ជា​បន្ទាន់ ​​បើ​មិន​ចង់​មាន​រឿង

​ភ្នំពេញ ៖ ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា​ត្រេង​ឌី​ង បានធ្វើការ​ប្រកាស​ជា​ផ្លូវការ​ទុក​រយៈពេល​២០​ថ្ងៃ​ចំពោះ​អ្នកលក់​ឬ​អ្នក​ក្លែង ប ន្លំ​ណា​ទាំងអស់​ត្រូវ​បញ្ឈប់​ការដាក់​លក់​ផលិតផល​MNK​ជាបន្ទាន់​។ ប្រសិនបើ​នៅ​បន្ត​ក្រោយ​២០​ថ្ងៃនេះ​ទៀត​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រុមហ៊ុន ដា​ណា ទ្រី នោះ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បា ប់​។

អានបន្ត

មិនធម្មទេ! ម្ចាស់ហាងមាសពេជ្រ ដាណា ទ្រី ចាប់ឆ្នោតប្រគល់រង្វាន់ធំរថយន្តFord Ranger 2020ដល់អតិថិជនខ្លួន

ភ្នំពេញ ​៖ ​មិនមែន​លេងសើច ឬ ប្រឌិត​ឡើយ ហាង​មាស​ពេជ្រ ដា​ណា ទ្រី សន្យាថា​នឹង​ផ្តល់​រង្វាន់​ជាច្រើន​និង​រថយន្ត​ទំនើប​ គឺ​ប្រាកដជា​ផ្តល់​មែន​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​២០២០ បាន​រកឃើញ​អ្នក​ត្រូវ​រង្វាន់​ហើយ។

អានបន្ត

ជាអ្នកដឹកនាំម្នាក់មិនមែននៅស្រួលៗទេ! រតនា ម្ចាស់ប្រេនNUNAចុះធ្វើទីផ្សារតំណាងចែកចាយដោយផ្ទាល់

ភ្នំពេញ៖ ត្រឹមរយៈពេលជាង៣បីខែប៉ុណ្ណោះនៃការខំប្រឹងរបស់ពិធីការិនី រតនា ម្ចាស់ជាម្ចាស់ប្រេនថ្មីផលិតផលថែរក្សាសម្រស់ NUNA របស់ក្រុមហ៊ុន ដាណា ទ្រី ត្រូវបានមើលឃើញថា ក្នុងខ្លួនរបស់នាងមានភាពជាអ្នកដឹកនាំល្អ ដែលក្លាយជាបុគ្គលជោគជ័យ។

អានបន្ត

ឱកាស​ពិសេស​សម្រាប់​ស្ត្រីៗ​ក្នុង​ការ​ដាក់​ដើមទុន​រកស៊ី​ជាមួយ​ប្រេន​NUNA របស់​ក្រុមហ៊ុន ដា​ណា​ទ្រី (​ខេ​ម​បូ​ឌា​) ត្រេ​ឌី​ង ខូ​អិ​ល​ធី​ឌី

ភ្នំពេញ​ ៖ ក្រុមហ៊ុន ដា​ណា​ទ្រី (​ខេ​ម​បូ​ឌា​) ត្រេ​ឌី​ង ខូ​អិ​ល​ធី​ឌី គឺជា​ក្រុមហ៊ុន​ចែកចាយ​គ្រឿងសំអាង​ដែល​ឈានមុខ​គេ​លំដាប់​លេខ​១ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ដេប៉ូ​និង​តំណាង​ចែកចាយ​ទូទាំងប្រទេស​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០២០​នេះ​។

អានបន្ត