ភ្នំពេញ ៖ ខួបអាពាហ៍ពិពាហ៍គម្រប់៣ឆ្នាំ តារាចម្រៀងល្បីឈ្មោះ ឆាយ វីរៈយុទ្ធ បាននាំភរិយាបណ្ដូលចិត្តរបស់ខ្លួន ទៅកម្សាន្តនៅឆ្នេរឋា នសួ គ៌ នាខេត្តព្រះសីហនុ ព្រមទាំង បានច្រៀងគោកជាច្រើនបទ ជាមួយនឹងការរៀបរាប់ មួយចំនួន ដែលអ្នកគាំទ្រមិនធ្លាប់ដឹង។
ក្នុងការច្រៀងគោកជាច្រើនបទ តាមសំណូមពរអ្នកគាំទ្រនេះ មានបទចម្រៀងមួយមានចំណងជើងថា «អ្នកណាឲ្យអូនឃ្លាត» ត្រូវបានប្រពន្ធតារាចម្រៀងឆាយ វីរៈយុទ្ធ រៀបរាប់ថា ជាបទ ដែលខ្លួនសរសេរឲ្យស្វាមីលើកដំបូង ប៉ុន្តែស្វាមីអ្នកនាង បានទុកប៉ារ៉ូនេះ រយៈពេល២ឆ្នាំ ទើបគាត់យកមកច្រៀង ដូច្នេះគិតមកដល់ពេលនេះ ប៉ារ៉ូនេះ មានអាយុកាល៧ឆ្នាំហើយ (គិតពីពេលលោកឆាយ វីរៈយុទ្ធ ច្រៀងបទនេះ រហូតមកដល់បច្ចុប្បន្ន រយៈពេល៥ឆ្នាំ)។
អ្នកនាងរៀបរាប់ទៀតថា បទនេះ ជារឿងពិតរបស់មនុស្សម្នាក់ ដែលអ្នកនាងស្គាល់ ដូច្នេះហើយទើបមនោសញ្ចេតនាចា ក់ដោតមែនទែន។ ចំណែកលោកឆាយ វីរៈយុទ្ធ វិញក៏បានបញ្ជាក់ដែរថា ជាការពិតហើយ ដោយសារបទភ្លៀង ទំនុកច្រៀងស៊ីគ្នា ពិសេសជារឿងរ៉ាវពិតរបស់បុរសម្នាក់ ដែលបានរៀបរាប់ពីប្រវត្តិស្នេហារបស់គាត់ ដែលមានការខូ ច ចិត្តជាមួយដៃគូ ទើបយើងរៀបចំទំនុកច្រៀងនេះឡើង។
គួរបញ្ជាក់ថា តារាចម្រៀងល្បីឈ្មោះឆាយ វីរៈយុទ្ធ បានរៀបអាពាហ៍ពិពាហ៍បង្កើតជីវិតគ្រួសារ ជាមួយនឹងកូនថៅកែរោងម៉ាស៊ីនកិនស្រូវដ៏ធំនៅទឹកដីខេត្តកំពង់ចាម កញ្ញា សែ ចាន់ឌី ដោយពិធីនោះធ្វើឡើងយ៉ាងឱឡារិក នៅតាមបណ្តាយផ្លូវជាតិលេខ ៦A ស្ថិតនៅក្នុង ភូមិតាសែន ឃុំសុទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ពោលគឺនៅទីលានដីដ៏ធំរបស់ថៅកែស្រូវ លោក ហាក់ សែ ដែលជាឪពុកក្មេករបស់លោក ឆាយ វីរៈយុទ្ធ។
ពេលនោះ កូនកំលោះជាតារាចម្រៀងល្បីរូបនេះ ក៏បានសារភាពពន្លកស្នេហ៍លោកកួចលើកូនស្រីថៅកែរោងម៉ាស៊ីនកិនស្រូវ ហាក់ សែ កញ្ញា សែ ចាន់ឌី ថា កើតឡើងចំនួន ៧ ឆ្នាំហើយ ទម្រាំមកដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍។ ក្រោយមកនៅចុងឆ្នាំ២០១៩លោកក៏ទទួលបានកាដូកូនស្រីម្នាក់ ដាក់ឈ្មោះថា វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨.២៧ នាទីព្រឹក៕