ខេម ទម្លាយ​មុខមាត់​គូស្នេហ៍ នៅ​ថ្ងៃ​សម្ពោធ​ហាង​តម្លៃ​២០​ម៉ឺន​ដុល្លារ

ភ្នំពេញ ​៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម Galaxy Navatra​លោក ខេ​ម កាលពី​ថ្ងៃ​ទី​០៧ ​ខែ​វិច្ឆិកា ឆ្នាំ​២០២០​យប់មិញ​នេះ​ បាន​ប្រកាស​បើក​សម្ពោធ​ភោជនីយដ្ឋាន​របស់​ខ្លួន​ជា​ផ្លូវ​ ដែល​ចំណាយ​ដើមទុន​អស់​រហូត​ប្រមាណ​២០​ម៉ឺន​ដុល្លារ​មាន​ទីតាំង​ជិត​ខ្លោងទ្វារ​វត្ត​សំរោង​អណ្តែត ​ដែល​មាន​យីហោ​ឈ្មោះថា T & Y។

នា​ពិធី​សម្ពោធ​ហាង​របស់​តារា​សំឡេង​ស្អក​លោក ខេ​ម នោះ​ដែរ​ រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​ និង​ភ្ញៀវ​អញ្ជើញ​ចូលរួម​ភ្ញាក់ផ្អើល​ទៀត​នោះ​គឺ​ក៏​មានការ​បង្ហើប​ថា​នារី​រូប​ស្រស់​ជា​អនាគត​ភរិយា​ លោក​ក៏​មាន​វត្តមាន​ក្នុង​កម្មវិធី​សម្ពោធ​នេះ​ផង​ដែរ​ ខណៈ​នាង​ទើប​ធ្វើដំណើរ​មកពី​ប្រទេស​បារាំង​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ​ទៀត​ផង។

ប្រភព​ បាន​បន្ត​ទៀត​ថា ​នារី​រូប​ស្រស់​គូស្នេហ៍​លោក ខេ​ម មានឈ្មោះ ស្រី​កា និង​មាន​អាយុ​ប្រមាណ​៣០​ឆ្នាំ​ ហើយ​មាន​រូប​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​តារា​សម្តែង​ឡើយ​។ ​ជាមួយគ្នា​នៃ​ការ​បង្ហើប​នេះ​ដែរ ​សម្រាប់​សាមីខ្លួន​លោក ខេ​ម បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​នារី​ម្នាក់ ​ដែល​ជា​អាណិកជន​នៅ​ប្រទេស​បារាំង​មែន​ប៉ុន្តែ​គឺ​ពុំ​មែន​ជា​អ្នក​សិល្បៈ​ឡើយ។

លោ​ក​ថា​ សម្រាប់​ទំនាក់ទំនង​នេះ​រវាង​លោក​និង​គូស្នេហ៍​បានចាប់ផ្តើម​ឡើង​មាន​រយៈពេល​៥​ឆ្នាំ​កន្លងមកហើយ ​ពោលគឺ​ក្រោយពី​លោក​បាន​ចេញទៅ​ច្រៀង​រាំ​នៅ​ទីនោះ​គ្រាន់តែ​មិនទាន់​រក​ពេលវេលា​ដើម្បី​បង្ហាញ​មហាជន​ជា​សាធារណៈ ឬ​ពេលវេលា​រៀប​មង្គលការ​ជាក់លាក់​ណា​មួ យ​នោះទេ​បើទោះបីជា​ច្បាស់លាស់​ជាមួយគ្នា​ទៅហើយ​ក្តី​។​


ម្យ៉ាងទៀត​លោក​ក៏​មិនមាន​គ​ម្រោ ង​ចេញទៅ​រស់នៅ​ប្រទេស​បារាំង​ឡើយ ហើយ​ការ​បើក​ដំណើរការ​អាជីវកម្ម​ថ្មី​នេះ​នឹង​ជា​ក្លាយ​ជា​មុខរបរ​លំនឹង​មួយ​សម្រាប់​លោក​និង​អនាគត​ភរិយា។

សូម​បញ្ជាក់​ថា​ ហាង​របស់​លោក ខេ​ម គឺ​មាន​ទីតាំង​ស្ថិតនៅ​ជិត​ខ្លោងទ្វារ​វត្ត​សំរោង​អណ្ដែត​ដែល​មាន​យីហោ​ឈ្មោះ​ថា T & Y។ ហាង​នេះ​គឺ​ចាយ​ទុន​អស់​ប្រមាណ​២០​ម៉ឺន​ដុល្លារ​អាមេរិក និង​មិន​មាន​ការ​រួមចំណែក​ពី​អនាគត​ភរិយា​នោះ​ឡើយ​ ខណៈ​រំពឹង​ថា​ ក្រោយពី​បើក​ដំណើរការ​អាជីវកម្ម​នេះ ​នឹង​ទទួល​បាន​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ផងដែរ​៕​

Related posts