ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដឹកនាំ​តារា​ចម្រៀង​ល្បីៗ​លោក ព្រាប សុវត្ថិ ,​ខេ​ម ,​តន់ ចន្ទ​សី​ម៉ា ចែក​អំណោយ​ជូន​ពលរដ្ឋ ខេត្ត​បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ បន្ទាប់ពី​បាន​បរិច្ចាគ​ថវិកា​ រហូត​ទៅដល់ ៦០​ម៉ឺន​ដុល្លារ តប​តាម​ការ​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នោះ​ លោក ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា បាន​ដឹកនាំ​តារាចម្រៀង​ក្នុង​ផលិតកម្ម របស់លោក​ចុះ​ចែក​អំណោយ​ដោយផ្ទាល់​តែម្ដង​នៅ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។

អំណោយ​ដែល​ក្រុមគ្រួសារ​Galaxy Navatra នាំ​អំណោយ​ទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង រួមមាន អង្ករ​៥០​តោន និង​គ្រឿង​បរិភោគ​ផ្សេងៗ​ជាច្រើន​ទៀត​។ កំពូល​តារាចម្រៀង លោក ព្រាប សុវត្ថិ លោក ខេ​ម នឹង កញ្ញា តន់ ចន្ទ​សី​ម៉ា ក៏​គេ​ឃើញ​មាន​វត្តមាន​ក្នុង​ពិធី​នោះ​ផងដែរ។

សកម្មភាព​នេះ​បញ្ជាក់​ឲ្យ​ឃើញថា គឺជា​ទឹកចិត្ត​ជួយ​សង្គម​ពិត​របស់​អតីត​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​រូបនេះ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង ពិសេស​នោះ គឺជា​ការចូលរួមចំណែក​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។

សូមបញ្ជាក់​ផងដែរ​ថា ក្នុង​តួលេខ​បង្ហាញ​ដោយ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ សប្បុរសជន​ដែល​បាន​ចូលរួម​ជួយ​ប្រជាជន​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​គិត​ត្រឹម​ម៉ោង 11:34 នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៩ តុលា ២០២០ នេះ​ថវិកា​ទទួលបាន 6,867,524 ដុល្លារ , 396,525,000 រៀល និង ៥.០០០€ (​ប្រាំ​ពាន់​អឺរ៉ូ​)​។


ក្នុងចំណោម ឧកញ៉ា​ល្បីៗ​ដែលជា​ម្ចាស់​ក្រុមហ៊ុន​ជាច្រើនរូប​បាន​ចូលរួម​បរិច្ចាគ​ថវិកា គេ​ឃើញ​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា នាយក​ក្រុមហ៊ុន ឡេង​ណា​វ៉ា​ត្រា គ្រុប បាន​ចូលរួម​បរិច្ចាគ​ថវិកា​ជូន ៦០​ម៉ឺន​ដុល្លារ ជា​ចំនួន​ដែល​ច្រើនជាងគេ ខណៈដែល​អ្នក​ដែល​ឈរ​លេខ​រៀង​ទី​២ គឺ​ឧកញ៉ា ហុង ពី​វ និង ឧកញ៉ា ចេញ ស៊ី បាន​ចូល​ចំនួន​៥០​ម៉ឺន​ដុល្លារ​៕​

Related posts