ភ្នំពេញ ៖ ផលិតផលមានគុណភាពខ្ពស់និងស្ទង់ដាអន្តរជាតិ ក្នុងការថែទាំងសុខភាពសក់របស់ម៉ែរួយ បានចេញជាផ្លូវការហើយ ក្រោយធ្វើតេស្តនិងចំណាយពេលជិត១ឆ្នាំ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដោយធានា មិនមានប៉ះពាល់ដល់សុខភាព។
មកដល់ហើយអតិថិជនជាទីស្រលាញ់ បន្ទាប់ពីបានតេស្តផលិតផលសាប៊ូកក់សក់ម៉ែរួយរយៈពេលជិតមួយឆ្នាំពេលនេះ ឈុតសាប៊ូកក់សក់ ម៉ែរួយ នាំចូលដោយក្រុមហ៊ុន រួយ អ៊ិនហ្វីនិធី ចេញលក់លើទីផ្សារហើយ។
អ្នកគ្រូរួយឬហៅថាម៉ែរួយ បានប្រាប់ក្រុមអ្នកកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ឲ្យដឹងថា ផលិតផលថ្មីរបស់អ្នកនាងមានឈ្មោះថា Mae Rouy Hair Care Set ជួយព្យាបាលរាល់បញ្ហាសក់ខូច សក់ស្ងួតបែកចុង សំពោង កំចាត់អង្គែ បំបាត់សក់ជ្រុះ ជួយអោយសក់ឆាប់ដុះហើយវែងលឿនទន់ត្រង់ភ្លឺរលោង ឃើញប្រសិទ្ធភាពតាំងពីកក់លើកដំបូង ប្រើបានទាំងបុរសនិងនារី។
ម៉ែរួយ បានថ្លែងឲ្យដឹងទៀតថា អតិថិជនមានគាំទ្រខ្លាំងមែនទែន តម្លៃសមរម្យ ក្នុងមួយឈុតមានសាប៊ូកក់សក់ មួយដបចំណុះ 500ml បន្ទន់សក់មួយដបចំណុះ 500ml ប្រេងលាបសក់មួយដប ចំណុះ50ml និងក្រាស់ម៉ាស្សាស្បែកមួយទៀតផង ប្រើហើយសក់ស្អាតពិតៗ លក់ដាច់ខ្លាំងបំផុតទាំងក្នុងនិងក្រៅប្រទេស។
ផលិតផលទទួលស្គាល់ដោយក្រសួងសុខាភិបាលទាំងក្នុងនិងក្រៅប្រទេសចង់អោយសក់ស្អាតសុខភាពល្អកុំភ្លេចប្រើជាមួយនឹងឈុតសាប៊ូកក់មែរួយ។ ជាមួយគ្នានោះ ម៉ែរួយបានបង្ហើបឲ្យដឹងថាអ្នកនាងក៏បានប្រកាសបើកនូវការផ្តល់សិទ្ធិជាតំណាងចែកចាយ ហើយការចូលជាតំណាងចែកចាយ សាប៊ូកក់សក់ “ម៉ែរួយ”ពេលនេះដើម្បីចែករំលែកភាពស្អាត សក់ស្អាត ជូនទៅដល់មនុស្សជុំវិញខ្លួនឬមនុស្សដែលយើងស្រលាញ់និងជោគជ័យថ្ងៃអនាគត៕