ភ្នំពេញ ៖ ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌាត្រេងឌីង បានធ្វើការប្រកាសជាផ្លូវការទុករយៈពេល២០ថ្ងៃចំពោះអ្នកលក់ឬអ្នកក្លែង ប ន្លំណាទាំងអស់ត្រូវបញ្ឈប់ការដាក់លក់ផលិតផលMNKជាបន្ទាន់។ ប្រសិនបើនៅបន្តក្រោយ២០ថ្ងៃនេះទៀតដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ដាណា ទ្រី នោះនឹងចាត់វិធានការតាមផ្លូវច្បា ប់។
ក្នុងសេចក្តីប្រកាសនោះអ្នកស្រី ទ្រី ដាណា បានថ្លែងឲ្យដឹងថា ក្នុងនាមខ្ញុំជាម្ចាស់ម៉ាក M N k សូមធ្វើសេចក្តីប្រកាសជាសាធារណៈឲ្យមហាជននិងអាជីវករដែលកំពុងតែធ្វើការលក់នៅប្រេន M N K នេះសូមធ្វើការឃ្លាអីវ៉ាន់ឬម៉ាកដែលមានឈ្មោះថា M N K ចេញពីស្តុកឬនាងខ្ញុំមិនអនុញ្ញាតឲ្យលក់និងចរាចរណ៍ម៉ាកនេះនៅលើទីផ្សារបានបន្តទៀតទេ។ ដោយសំអាងខ្ញុំជាម្ចាស់ម៉ាក M N K នេះយ៉ាងពិតប្រាកដ។
“ខ្ញុំទុករយៈពេលឲ្យបងប្អូនអាជីវករទាំងអស់ដែលមានលក់នៅម៉ាក M N K នេះរយៈពេល ២០ថ្ងៃឲ្យឃ្លាចេញពីតូបឬពីហាងឬStoreចេញឲ្យអស់។ បើពុំដូច្នេះទេនាងខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បា ប់និងចុះចា ប់បុគ្គលឬអាជីវករណាមួយដែលធ្វើការចរាចរណ៍ម៉ាកនេះនៅលើទីផ្សារជាសាធារណៈដោយគ្មានការអនុញ្ញាតពីនាងខ្ញុំបន្តទៀតចាប់ពីថ្ងៃនេះ(ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០)រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ សេចក្តីជូនដំណឹងនេះមានប្រសិទ្ធភាព ចាប់ថ្ងៃជូនដំណឹងនេះតទៅ” នេះសារលិខិតផ្លូវរបស់អ្នកស្រី ទ្រី ដាណា ។
សូមបញ្ជាក់ថា ផលិត ផល MNK ជារបស់ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌាត្រេងឌីងដោយស្របច្បា ប់និងចុះបានចុះបញ្ជិកាតាំងពីឆ្នាំ២០១៨មកម្ល៉េះ។ សូមមហាជនទាំងអស់មេត្តាកុំបន្តភ័ន្តច្រឡំទៅនឹងរបស់ ក្រុមហ៊ុនដទៃ ឬ មនុស្សផ្សេងទៀតដែលតាំងខ្លួនជាម្ចាស់ម៉ាក់ផលិតផ លMNK ដែលមានជនខិលខូចមួយចំនួនបានផ្សាយព័ត៌មានមិនពិត និង ចង់គេងចំណេញពីក្រុមហ៊ុន ដាណា ទ្រី ខេមបូឌាត្រេងឌីង៕