ហេតុផល​១០​ចំណុច​របស់​កំពូល​តា​រា​ចម្រៀង ព្រាប សុវត្ថិ ដែល​គេ​មិន​អាច​ដណ្ដើម​តំណែង​បាន

ភ្នំពេញ ​៖​ តាមរយៈ​ចម្រៀង​​ជាង​៣​ពាន់​បទ ​​រាប់​ទាំង ​​​​ប៉ុន្មាន​បទ​ចុង​ក្រោយ​ ដែល​ផ្ទុះ​ការ​គាំទ្រ​ច្រើន​ នៅ​ផលិតកម្ម​ថ្មី ​​​​បូក​រួម​នឹង​ចំណុច​ពិសេស​ជា​ច្រើន​ទៀត ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ព្រាប សុវត្ថិ​នៅតែ​ជា​កំពូល​តារា​ចម្រៀង​ ដែល​គេ​មិន​អាច​ដណ្ដើម​តំណែង​បាន។

តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ គឺជា​កំពូល​តារា​ចម្រៀង​ ដែល​មាន​សភាព​ស្ងប់ស្ងាត់​សីលធម៌​ខ្ពស់​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ និង​អត្តចរិត​គំរូ​ល្អ​ដល់​ក្នុង​សង្គម​ បើ​ចង់​ដណ្ដើម​តំណែង​ព្រាប ​សុវត្ថិ​ត្រូវ​មាន​១០​ចំណុច​នេះ​សិន ​៖​

ទី១.​ត្រូវ​ល្បី​ឲ្យ​បាន​រយៈពេល​វែង​ជាង​គាត់​លើស​ពី​៣០​ឆ្នាំ។ ទី២.​គ្មាន​រឿងអាស្រូវ​នៅ​ក្នុង​ពិភព​សិល្បៈ​។ ៣.​សីលធម៌​សុជីវធម៌​ការ​ទំនាក់ទំនង​នៅក្នុង​អាជីព​សិល្បៈ​។ ទី៣.​តម្លៃ​នៃ​ការ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​តម្លៃ​ថ្លៃ ហើយ​ម្ចាស់​កម្មវិធី​ហ៊ាន​ជួល​តាម​ដឹង​25000​ដុល្លារ​ទៅ​ម្ដង ​និង​ថ្លៃ​ក្រុមការងារ​ជិត​២០​នាក់​ការចាយវាយ​២​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​បើ​មិន​គ្រប់​លក្ខខណ្ឌ ព្រាប សុវត្ថិ​មិន​ទទួល។

ទី៥.​សម្រាប់​ការ​កាន់​ប្រេន គឺ​តម្លៃ​ផុត​លេខ ហើយ​បើ​ក្រុមហ៊ុន​ទាំងអស់នោះ​មិន​គោរព​តាម​លក្ខន្តិកៈ​របស់​ព្រាប​សុវត្ថិ សីលធម៌​សុជីវធម៌​ភាពស្របច្បាប់​ព្រាប​សុវត្ថិ​មិន​ទទួល​ជាដាច់ខាត​ទោះ​តម្លៃ​ប៉ុន្មាន​ក៏ដោយ។

ទី៦.​ព្រាប សុវត្ថិ​គឺជា​កំពូល​តារាចម្រៀង​ដែល​ស្រឡាញ់​កិត្តិយស​ជាង​លុយ។ ទី៧.​ភាព​ផ្អែមល្ហែម​បើកចំហ​នៅក្នុង​គ្រួសារ​ការ​ប្រៀនប្រដៅ​កូនប្រុស​ទាំង​បី​មាន​សីលធម៌​សុជីវធម៌​ដើរ​តាម​គន្លង​ផ្លូវ​ដ៏​ល្អជា​គំរូ​ដល់​សង្គមជាតិ។ ទី៨.​ជា​តារាចម្រៀង​ ដែលមាន​ទ្រព្យ​ច្រើនជាងគេ​បាន​ចំណូល​ពី​សិល្បៈ​ដែលមាន​ទឹកប្រាក់​សរុប​មិន​ក្រោម​ពី​៣០​លាន ជា​កំពូល​តារាចម្រៀង​ដែល​មិន​អួត​មិន​សម្ញែង ស្ងប់ស្ងាត់។

មិនតែប៉ុណ្ណោះ​លោក​ក៏មាន​រី​សត​នៅ​រតនគិរី​ប្រហែល​១០០​ហិកតា​មាន​ដី​នៅ​ជិត​ផ្លូវ​កប់​ស្រូវ​ជិត ១០​ហិកតា​មានផ្ទះ​នៅ​ទួលគោក​មាន​ហាង​នៅ​ភ្នំពេញ​ថ្មី​ជិត​៣០០០​ម៉ែត្រការ៉េ​មាន​ស្ទូ​ឌី​យោ​ផ្ទាល់ខ្លួន​៤​កន្លែង និង​មាន​ដីចម្ការ​រាប់រយ​ហិច​តា​។

ទី៩.​អាយុ​ជាង​៤០​ឆ្នាំ​ហើយ​នៅតែ​សង្ហា​ហើយ​ក្មេងៗ​នៅតែ​តាម​ប្រកួតប្រជែង​និង​សមត្ថភាព​គាត់​និង​១០.​ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​បទ​ល្បី​ច្រើន​ជាងគេ​រហូត​ទាំងអស់​ជាង​៣០០០​បទ។

សូម​បញ្ជាក់​ដែរ​ថា​ ការសម្រេចចិត្ត​របស់​ព្រាប​សុវត្ថិ​ចូល​ក្នុង​ផលិតកម្ម​Galaxy navatra មិន​មែន​ជា​ការសម្រេច​ចិត្ត​បែប​កូនក្មេង​នោះ​ទេ ព្រាប សុវត្ថិ គឺជា​មនុស្ស​ដែល​ចាស់ទុំ​និង​មានការ​ពិចារណា​ខ្ពស់បំផុត ជា​មនុស្ស​ស្រឡាញ់​កិត្តិយស​បំផុត​។​នេះហើយ​គឺជា​ហេតុផល​ដែល​មហាជន​មិន​ធ្លាប់​បានដឹង​ពីមុនៗ​មក​ឡើយ៕

 

Related posts