សម្ដេច​តេ​ជោ ហ៊ុន សែន សរសើរ​ទឹកចិត្ត​មនុស្សធម៌​ដ៏​ធំធេង​របស់​ឧកញ៉ា​ឡេង ណា​វ៉ា​ត្រា ចូលរួម​ឧបត្ថម្ភ​ថវិកា​៦០​ម៉ឺន​ដុល្លារ​ និង​អង្ករ​៥០​តោន​ចែកជូន​ពលរដ្ឋ

ភ្នំពេញ ​៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ ​បាន​ថ្លែង​លើក​សរសើរ​ឧកញ៉ា​វ័យក្មេង​ឡេង ណា​វ៉ា​ត្រា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​រាជរដ្ឋាភិបាល​នូវ​ថវិកា​ចំនួន​៦០​ម៉ឺន​ដុល្លារ ​ព្រមទាំង​នាំ​យក​អំណោយ​អង្ករ​៥០​តោន​ ហើយ​បាន​ដឹកនាំ​សិល្បៈ​ៗ​ដូចជា ​៖ ព្រាប សុវត្ថិ ខេ​ម តន់ ចន្ទ​សី​ម៉ា អ៊ុក សុ​វណ្ណា​រី​ ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​បន្ទាយមានជ័យ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា “​ការពិត​លោក​ឧកញ៉ា​ឡេង ណា​វ៉ា​ត្រា ​បានធ្វើ​ដំណើរ​ត្រឡប់មកវិញ​ហើយ ដោយ​សម្រាក​នៅ​ឯ​ខេត្តសៀមរាប​ បន្ទាប់ពី​ដឹកនាំ​ក្រុម​តារា​ចម្រៀង​ល្បីៗ​មក​ចែក​អំណោយ​ជូន​ពលរដ្ឋ ប៉ុន្តែ​សម្ដេច​ក៏បាន​បបួល មក​ចូលរួម​កម្មវិធី​ចែក​អំណោយ​នេះ​។​”​ គេ​ជួយ​៦០​ម៉ឺន​ដុល្លារ​ឧកញ៉ា​វ័យក្មេង​រូបនេះ ជួយ​ដល់​៦០​ម៉ឺន​ដុល្លារ​ឯណោះ រួច​គេ​ដឹក​អង្ករ​៥០​តោន មក​ចែកជូន​ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​ទៀត ចឹ​ង​ហើយ​គេ​ត្រឡប់​ទៅដល់​សៀមរាប​ក៏​ហៅ​មកជា​មួយ​ទៅ​”​។

ការ​ថ្លែង​លើកសរសើរ​បែបនេះ​គ្រា​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​មង្គល​បូរី ខេត្ត បន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃទី​២១ ខែ តុលា ឆ្នាំ​២០២០​នេះ​។

ទទឹម​គ្នា​នោះដែរ សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​រាជរដ្ឋាភិបាល បើ​គិត​ត្រឹម​ម៉ោង​១១​និង​២៩​នាទី​ព្រឹក ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០២០​នេះ​ថវិកា​ទទួលបាន ៧,១៧០,៥៤៩​ដុល្លារ ,​ប្រាក់រៀល ៦២៧,០២៥ ,០០០​រៀល ,​លុយ​អឺរ៉ូ ៥.០០០€ (​ប្រាំ​ពាន់​អឺរ៉ូ​)​និង​អង្ករ ១០០​តោន។

ក្នុងចំណោម​ឧកញ៉ា​ល្បីៗ ដែលជា​ម្ចាស់​ក្រុមហ៊ុន​ជាច្រើនរូប បាន​ចូលរួម​បរិច្ចាគ​ថវិកា គេ​ឃើញថា​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា នាយក​ក្រុមហ៊ុន ឡេង ណា​វ៉ា​ត្រា​គ្រុប បាន​ចូលរួម​បរិច្ចាគ ថវិកា​ជូន​៦០​ម៉ឺន​ដុល្លារ​ដែលជា​ចំនួន​ដ៏​ច្រើនជាងគេ​។

សូមបញ្ជាក់​ផងដែរ​ថា លោក​ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត្រា កាលពី​ម្សិលមិញ​នេះ​បាន​ដឹកនាំ​តារាចម្រៀង​របស់​ផលិតកម្ម ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត់​ត្រា ជាច្រើនរូប​ង បានបង្ហាញ​វត្តមាន​ជាមួយ​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​អង្គរ​បូរី ខេត្តបន្ទាយមានជ័យ​។​

តារាចម្រៀង​ល្បីៗ​ទាំងនោះ​រួមមាន​៖​លោក ព្រាប សុវត្ថិភាព​, ខេ​ម​, កញ្ញា តន់ ចន្ទ​សី​ម៉ា និង​កញ្ញា អ៊ុក សុ​វណ្ណា​រី ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា រួមជាមួយ​អំណោយ​ជា​អង្ករ ចំនួន​៥០​តោន និង​គ្រឿង​ឧ​ប​ភោ​ប ជាច្រើន​ថែមទៀត​ផង​ដើម្បី​ចែកជូន​ដល់​ពលរដ្ឋ​ដែល​កំពុង​ទទួលរង​គ្រោះ​។ សកម្មភាព​នេះ បានធ្វើ​ឲ្យ​មហាជន កោតសរសើរ​នៅ​ទឹកចិត្ត​មនុស្សធម៌​នេះ​ជាខ្លាំង ពិសេស​នោះ គឺ​សម្ដេច​តែម្ដង បាន​លើកសរសើរ​ចំពោះមុខ​តែម្ដង៕


Related posts