ភ្នំពេញ ៖ ដោយមើលឃើញពីការអាណិតអាសូរ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោរាជធានីភ្នំពេញ លោកជំទាវសុន កណ្ណិកា អគ្គនាយិការក្រុមហ៊ុន SK richest attraction co,ltd និងត្រូវជាភរិយាឯកឧត្តម អ៊េង គឹមហៃ បានចុះចែកអំណោយជូនបងប្អូនរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ ចំនួន១១០គ្រួសារ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវក៏បានអញ្ជើញចុះតាមវត្តមួយចំនួន ដែលលិចទឹកអស់ ហើយលោកជំទាវ សុន កណ្ណិកា ក៏បាននិយាយថា សង្ឃឹមថា នឹងស្រកវិញឆាប់ៗចុះ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយើងឆាប់បានប្រកបមុខរបរដូចដើមវិញ និងសូមជូនបុណ្យផងណាបងប្អូនទាំងអស់គ្នាផង។
សូមបញ្ជាក់ថា នេះមិនមែនទើបជាលើទី១នោះទេ ដែលលោកជំទាវបានអញ្ជើញចុះសួរសុខទុក្ខនិងចែករំលែកក្តីស្រលាញ់ដល់ប្រជាពលរដ្ឋខ្វះខាត។ ទង្វើនេះ កំពុងទទួលបានការគាំទ្រ និងលើកទឹកចិត្តពីមហាជនផងដែរ៕