ស្តេច​ថៃ​បណ្តេញ​មន្ត្រី​វាំង​៦​រូប​ដោយសារ​ហេតុផល​នេះ

ព្រះបរមរាជវាំង​ បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​ព្រះមហាក្សត្រ​ថៃ​បាន​បណ្តេញ​មន្ត្រី​វាំង​ជាន់ខ្ពស់​ចំនួន​៦​រូប​ដោយសារ “​អំពើអាក្រក់​” ដែល​ការបណ្តេញ​នេះ​បាន​កើតឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ព្រះរាជា​បាន​ដកហូត​តំណែង​ទាំង​អស់ពី​អ្នក​ម្នាង​សម្រាប់​“​ភាពមិនស្មោះត្រង់​”​។ ព្រះមហាក្សត្រ Maha Vajiralongkorn បាន​ដកហូត​ឋានន្តរសក្តិ​យោធា​និង​ងារ​ពី​អ្នក​ម្នាង Sineenat Wongvajirapakdi ព្រះជន្ម​៣៤​វស្សា​ដែលជា​អតីត​អង្គរក្ស​របស់​ទ្រង់។

អានបន្ត