ក្តៅៗ ! លោកជំទាវឧកញ៉ា នឹម វណ្ណៈ ចេញសារព្រមានលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី

ភ្នំពេញ៖អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុននិងមហាជនកំពុងមានការចាប់អារម្មណ៍ខ្លាំងក្រោយពេលដែលមានព័ត៌មានថាកាលពីយប់មិញនេះលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានចេញសារធ្វើការព្រមានតាមផ្លូវច្បាប់ចំពោះលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ទាំងកណ្តាលយប់។នេះបើយោងតាមការបង្ហោះនៅលើផេកសិល្បករកម្ពជារបស់លោក អ៊ឹម ជីវ៉ា។

យោងតាមការបង្ហោះរៀបរាប់នៅលើផេសកសិល្បករកម្ពុជាបានលើកឡើងថាអីយ៉ារឿងធំហើយ ! លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានចេញសារព្រមានលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ទាំងយប់ដោយសូមបញ្ឈប់ជាបន្ទាន់បើមិនដូច្នោះទេលិខិតផ្លូវច្បាប់និង រង់ចាំស្វាគមន៍ឧកញ៉ា អ៊ាន សៀវម៉ី ហើយ !។

ប្រភពបានបន្តថាការព្រមាននេះបានធ្វើឡើងបន្ទាប់ពីសម្តីនិយាយមិនបានគិតរបស់លោកកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ហើយភ្លាមៗនោះក៏ស្រាប់តែលោកជំទាវឧកញ៉ា នឹម វណ្ណៈបានចេញប្រតិកម្មតបភ្លាមៗហើយបានសរសេតបសារថាសារនេះផ្ញើរជូនចំពោះបុគ្គលឈ្មោះ អ៊ាន សៀវម៉ីដែលមានងារជាឧកញ៉ា និងគេដែរ។

ប្រភពដដែលលើកឡើងទៀតថាកន្លងមកខ្ញុំធ្លាប់បានស្គាល់និងធ្លាប់គិតថាជាមនុស្សដែលអាចរាប់អានបានតែបន្ទាប់ពីស្គាល់បានមួយរយះកន្លងមកឃើញថាមិនអាចបន្តរាប់អានបានទៀតទេហើយក៏មិនចង់មានបញ្ហាអ្វីនិងគ្នាដែរ ។តែនៅថ្ងៃនេះ ខ្ញុំបានឮសម្លេងអ្នកនិយាយពីឈ្មោះរបស់ខ្ញុំនៅក្នុងការឡាយលើបណ្តាញសង្គមFacebook ។

ប្រភពខាងលើបានសម្រង់សម្តីរបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ មកបន្ថែមទៀតថាដូចនេះ សូមបញ្ឈប់ជាបន្ទាន់រាល់ការនិយាយអ្វីទាំងអស់ដែលមានការទាក់ទងនិងឈ្មោះខ្ញុំចាប់ពីវិនាទីនេះតទៅ ។ បើមិនដូច្នោះទេលិខិតផ្លូវច្បាប់និងរង់ចាំស្វាគមន៍ឧកញ៉ា អ៊ាន សៀវម៉ី ហើយ ។
បន្ទាប់ពីលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ចេញសារបែបនេះរហូតមកទល់ពេលនេះគេមិនទាន់ឃើញឧកញ៉ា អ៊ានសៀវម៉ី ចេញមុខប្រតិកម្មឆ្លើយតបនៅឡើយទេ។ដូច្នេះសង្ឃឹមថាឧកញ៉ា អ៊ានសៀវម៉ី និងចេញមកបកស្រាយបន្ថែម៕

Related posts