កក្រើក​ពិភព​សិល្បៈ! សួស វី​ហ្សា និង ថ​មមី រៀប​មង្គល​ការ​អញ្ជើញ​ភ្ញៀវ​ជាង​១០០​តុ​ជាមួយ​ថ្លៃ​បណ្ដា​ការ​យក​លេខ​ហុងស៊ុយ

ភ្នំពេញ ​៖ ​ទីបំផុត​តារា​ចម្រៀង​ស្រី​របស់​ហង្ស​មាស​អ្នកនាង សួស វី​ហ្សា និង​លោក ថ​មមី បានសម្រេច​ចូល​រោងការ​ក្រាប​ក្បាល​ដល់​កន្ទេល​ហើយ ​កាលពី​ល្ងាច​ថ្ងៃទី​២៩ ​ខែវិច្ឆិកា​នេះ ខណៈ​មង្គលការ​ពួកគេ​ក៏​មាន​អ្នក​សិល្បៈ​ល្បីៗ​ចូលរួម​អបអរ​យ៉ាង​ច្រើន​កុះករ​ផងដែរ។

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​គឺ​ពិធី​ហែ​ជំនូន ​និង​ជប់លៀង​អបអរ​មង្គលការ​រប​ស់​នាង សួស វី​ហ្សា និង​លោក ថ​មមី នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ​បាន​រៀប​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ឌី​ព្រេ​មៀ​សែន​សុខ​ ដោយ​ក្នុងនោះ​មាន​វត្តមាន​អ្នកសិល្បៈ​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើន​បាន​ចូលរួម​អបអរ​ថ្ងៃ​សិរី​មង្គល​របស់​អ្នក​ទាំងពីរ​ដោយ​ស្នា​ញញឹម​គ្រប់ៗ​គ្នា។

មង្គលការ​របស់​អ្នក​ទាំងពីរ​ត្រូវបាន​ប្រភព​ពី​អ្នកសិល្បៈ​បង្ហើប​ថា ​មានការ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ប្រហែលជា​១២០​តុ ​ដែល​ភាគច្រើន​ជា​មិត្តភក្តិ​សិល្បៈ​រួម​អាជីព​ទាំង​នៅក្នុង​ដំបូល​ផលិតកម្ម​ហង្ស​មាស​និង​ក្រៅ​ផលិត។

គេ​នៅ​ចាំបាន​ថា​លោក ថ​មមី ធ្លាប់បាន​បញ្ជាក់​កន្លង​មក​ថា​ សម្រាប់​ថ្លៃ​បណ្តា​ការដែល​លោក​បាន​ជូន​ទៅខាង​ស្រី​អ្នកនាង សួស វី​ហ្សា នោះ​បើ​គិត​ជា​សាច់ប្រាក់​គឺមាន​ចំនួន ៤៤,៤៤៤ ដុល្លារ​អាមេរិក​ដែល​ចំនួន​នេះ​ជា​តួលេខ​មួយ​បង្ហាញ​ពី​ហុងស៊ុយ​របស់​ពួកគេ​ទាំងពីរ៕

Related posts