កាន់តែ​ក្ដៅ​! ក្រោយពី​បេន​នី​យុំា​ង និង​ថៃ នារី​សុជាតា ផ្ទុះ​កំហឹង លោក​សុវណ្ណ​រិទ្ធី ឆ្លើយតប​មិន​សំចៃ

ភ្នំពេញ ​៖​ ក្រោយពី​កញ្ញា​បេន​នី យុំា​ង និង​កញ្ញា​ថៃ នារី​សុជាតា ផ្ទុះ​កំហឹង​ចំពោះ​ការផ្សាយ​របស់​សារព័ត៌មាន​TVFB ជុំវិញ​រឿងរ៉ាវ​របស់​ពួកគេ ដែល​ត្រូវបាន​សមត្ថកិច្ច​កោះហៅ​បំភ្លឺ​នោះ​, លោក​សុវណ្ណ​រិទ្ធី ក៏បាន​ឡាយ​វីដេអូ ធ្វើការ​ឆ្លើយតប​ភ្លាមៗ​ផងដែរ។

នៅ​ប្រមាណ​២​ម៉ោង​មុននេះ កញ្ញា​បេន​នី​យ៉ាង បានធ្វើការ​Live​វីដេអូ ប្រតិកម្ម​ទៅនឹង​សារព័ត៌មាន​TVFB ដែល​ផ្សាយ​រឿង​របស់ខ្លួន ត្រូវ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កោះហៅ​បំភ្លឺ ដោយ​នាង​លើក​ហេតុផល​ថា ខ្លួន​នាង មិនទាន់​ទាំង​បានទទួល​លិខិតអញ្ជើញ​នោះ​ផង តើ​TVFB​បាន​វាពី​ណា​។​

​ចំណែក​កញ្ញា​ថៃ នារី​សុជាតា ក៏បាន​ប្រតិកម្ម​ស្រដៀង​គ្នា​ចេញពី​ប្រទេស​វៀតណាម​ផងដែរ​ថា នាង​ខ្ញុំ​កំពុងតែ​នៅក្នុង​ប្រទេស​វៀតណាម​នៅឡើយ ហើយ​លិខិត​នេះ​ខ្ញុំ​មិនទាន់​បានទទួល​មកដល់​ក្នុង​ដៃ​ខ្ញុំ​ទេ ហេតុអ្វី TV Facebook ( TVFB) មាន​លិខិត​នេះ​ទៅ​ផុស តើ​អ្នកណា​ជា​អ្នក​ផ្ញើលិខិត​នេះ​ទៅ​ឲ្យ Tv facebook (TVFB) ទាំង​ខ្ញុំ​សា​មី​ខ្លួន​នៅ​ពុំទាន់​បានទទួល​លិខិត​នេះ​មក​ដល់ដៃ​ផង បងប្អូន​គិត​តាម​ការគួរ​។ តើ​អ្នកណា​ជា​អ្នក​ផ្ញើលិខិត​នេះ​ទៅខាង​ក្រុម​ព័ត៌មាន?

ដោយ​ឃើញ​កញ្ញា​បេន​នី យុំា​ង និង​កញ្ញា ថៃ នារី​សុជាតា បានធ្វើការ​ប្រតិកម្ម​ខ្លាំង និង​ប្រើពាក្យ​មិន​សមរម្យ​មកលើ​អង្គភាព​របស់ខ្លួន​នោះ លោក សុវណ្ណ​រិទ្ធី អគ្គនាយក​សារព័ត៌មាន​TVFB បានធ្វើការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ ដោយ​ក្នុង​នោះ​លោក​​លើក​ឡើង​ថា អ្នកសារព័ត៌មាន​ទទួលបាន​ប្រភព​លិខិត​នេះ​ពី​ណា ចាំបាច់​ប្រាប់​ពី​ប្រភព​ដែល​ផ្ដល់​មក ឲ្យ​គេ​ដឹង​ដែរ​ឬ​? តោះ​មក​ស្ដាប់​ការ​ប្រតិកម្ម​របស់​កញ្ញា​បេន​នី​យុំា​ង និង​ការ​live​វីដេអូ​ឆ្លើយតប​របស់​លោក​សុវណ្ណ​រិទ្ធី ដូចខាងក្រោម​ទាំងអស់គ្នា៕

Posted by BenneYang on Friday, November 8, 2019

ផ្សាយផ្ទាល់៖ ឆ្លើយតបបន្តិចចុះ ! ជុំវិញករណី កញ្ញាថៃ នារីសុជាតា និងកញ្ញា ប៊េនីយ៉ាំង ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅខ្លួនឲ្យចូលបំភ្លឺ តាមពាក្យបណ្តឹងរបស់កញ្ញា ពេជ្រ សូលីកា !!!

Posted by Sovann Rithy on Friday, November 8, 2019

Related posts