កា​កា ទប់​អារម្មណ៍​មិនបាន ចេញ​វីដេអូ​ពន្លះ​Fans​មួយ​ចំនួន​របស់​កញ្ញា​ពេជ្រ សូលី​កា

ភ្នំពេញ​ ៖​ ដោយ​សង្កេត​ឃើញ​ថា មាន​អ្នកគាំទ្រ​របស់​តារា​ចម្រៀង​ពេជ្រ សូ​លីកា មួយ​ចំនួន​បាន ធ្វើការ​សែរ​ផុស​របស់​ខ្លួន ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ​នោះ កា​កា អូស្ត្រាលី បានចេញ​វីដេអូ​ពន្លះ​យ៉ាង​ចាស់ដៃ​ឆ្លើយតប​ចំពោះ​ពួកគេ​វិញ។

ការ​សែរ ដោយ​ប្រើ​ពាក្យពេចន៍​មិន​សមរម្យ​ដាក់​កា​កា ពី​សំណាក់​អ្នកគាំទ្រ កញ្ញា​ពេជ្រ សូ​លីកា នេះ ធ្វើឡើង ក្រោយពី​កា​កា បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឯកជន​របស់​ខ្លួន​​ ធ្វើការ​រិះគន់​ចំពោះ​ការ​យក​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ មក​ធ្វើជា​វេទិកា​បកស្រាយ​រឿង​ជម្លោះ​ហែកហួរ​គ្នា​នោះ។

ជា​ការ​ឆ្លើយ​តប​ កា​កា បាន​សរសេរ​សារ​ភ្ជាប់​នឹង​ការ​ឡាយ​វីដេអូ ​ថា «​ផ្ញើ​ជូន​Fans​របស់​កញ្ញា ពេជ្រ​សូលីកា ​មួយចំនួន ដែល​បាន​ប្រើពាក្យ​សម្ដី​មិន​សមរម្យ​ពេលដែល​ស៊ែរ​ផុស​របស់​នាង​ខ្ញុំ​! ត្រូវ​ចាំ​ថា​ការ​មិនមែន​ជា idol ដែល​ពូកែ​សម្ដែង​ទេ​ចូលចិត្ត​ ដែល​និយាយ​ការពិត​បើ​ទទួលយក​មិនបាន​ក៏​ជួយ​មិនបាន​ដូចគ្នា​! #TeamKadal? Thank you Happy Sweet Oshop ​ដែល​បាន​ឧបត្ថម្ភ​សំលៀកបំពាក់​ជូន​នាង​ខ្ញុំ​? តោះ​មក​ស្ដាប់​ការ​វីដេអូ ដែល​កា​កា ធ្វើការ​ពន្លះ​ទៅកាន់​អ្នកគាំទ្រ​កញ្ញា​ពេជ្រ សូ​លីកា មួយចំនួន​ទាំងអស់គ្នា៕

ផ្ញើជូនFansរបស់កញ្ញា ពេជ្រសូលីកាមួយចំនួន ដែលបានប្រើពាក្យសម្ដីមិនសមរម្យពេលដែលស៊ែរផុសរបស់នាងខ្ញុំ! ត្រូវចាំថាការមិនមែនជា idol ដែលពូកែសម្ដែងទេចូលចិត្តដែលនិយាយការពិតបើទទួលយកមិនបានក៏ជួយមិនបានដូចគ្នា!#TeamKadal😁 Thank you Happy Sweet Oshop ដែលបានឧបត្ថម្ភសំលៀកបំពាក់ជូននាងខ្ញុំ😘

Posted by Kaka KH Australia on Saturday, November 9, 2019

Related posts