កីឡាករ ​មុត ខ្លឹម​ខ្មៅ ត្អូញត្អែរ​ពី​ឆាក​ជីវិត​កម្សត់​ឆ្លងកាត់​ប្រដាល់​រាប់​ឆ្នាំ​ហើយ​ រកតែ​ផ្ទះ​គួរសម​ឲ្យ​កូន​រស់នៅ​គ្មាន​

ភ្នំពេញ ​៖ ​ជីវិត​ដ៏​កម្សត់​ឆ្លង​កាត់​ការ​ប្រដាល់​រាប់​ឆ្នាំ​របស់​កីឡាករ​ ដែល​ផ្ញើ​វាសនា​នៅលើ​សង្វៀន​ស្ទើរ​គ្រប់​ទីកន្លែង មុត ខ្លឹម​ខ្មៅ កន្លងមក​ប្រហែលជា​គ្មាន​ទស្សនិកជន​ឬ​អ្នកគាំទ្រ​វិស័យ​មួយ​នេះ​ បានដឹង​ច្បាស់​ពី​ការរស់នៅ​ជួប​ការលំបាក​ឬ​ខ្វះខាត​យ៉ាងណា​នោះទេ​។ ​ដូច្នេះ​ថ្ងៃនេះ​គេហទំព័រ​Kh Stars សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​តាមដាន​ដូចខាងក្រោម។

បើតាម​ការ​បញ្ជាក់ រៀប​រាប់​ភ្ជាប់​នឹង​ការ​ត្អូញត្អែរ​របស់​កីឡាករ​ប្រដាល់ មុត ខ្លឹម​ខ្មៅ និយាយថា​ ជីវិត​របស់គាត់​សព្វថ្ងៃ​ពិតជា​មានការ​លំបាក​និង​ជួប​ការខ្វះខាត​សម្រាប់​ជីវភាព​នៅក្នុង​គ្រួសារ រហូត​មានពេលខ្លះ​បាន​មាន​ក្តី​អន់​ចិត្តនឹង​ខ្លួនឯង​ដែល​ប្រឡូក​នៅ​វិស័យនេះ​ជាច្រើន​ឆ្នាំ​ហើយ​គ្មាន​សល់​អ្វី​រកតែ​ផ្ទះ​សមរម្យ​ឲ្យ​កូន​រស់នៅ​១​មិនបាន​ផង។

មុត ខ្លឹម​ខ្មៅ បាន​និយាយ​និង​បង្ហោះ​រូបភាព​ផ្ទះ​របស់ខ្លួន​ទៀតថា​ នេះ​ជា​ផ្ទះ ជិតរលំហើយ វាយ​លែង​កើត​ហើយ រកតែ​ផ្ទះមួយ​អោយ​កូន​នៅ​មិនបាន ជី​វីត​ខ្ញុំ​។ ​ជីវី​ត​ង​ងឹត​គ្មាន​ថ្ងៃ​ភ្លឺស្វាង​ទេ ខ្ញុំ​បើសិនជា​អាច​ជាតិ​ក្រោយ​កុំ​កើតជា​អ្នក​ប្រដាល់​ទេ​…​។​ ជាមួយគ្នានេះ​ក៏មាន​អ្នកគាំទ្រ​មួយចំនួន​បានផ្តល់​កម្លាំងចិត្ត​ឲ្យ​កីឡាករ​រូបនេះ​ត្រូវតែ​ខំប្រឹង​និង​តស៊ូ​លើផ្លូវ​ជីវិត។

ជាមួយគ្នានេះ​ក៏​មានការ​លើកឡើងថា ​ខ្ញុំ​គិតថា បើ​ប្អូន​គិត​ចង់​បន្ត ត្រូវ​ខំប្រឹង​ចំណាយ​ដើមទុន ពេលវេលា ហាត់​អោយ​ខ្លាំង​ចាំ​វាយ ហើយ​បើ​ប្អូន​គិតថា​ទៅ​មិន​រួច​ព្រោះ​ជីវភាព ប្អូន​គួរ ឈប់​ទៅ​ត្រូវ​រក​ជំនាញ​ផ្សេង​វិញ​ហើយ​ចាំ​មើល​ថា​មួយណា​ល្អ​ជាង សូម​ប្អូន​កុំ​បាក់​ទឹកចិ្ត​អី តើ​ប្អូន​មាន​ជំនាញ​អ្វីខ្លះ​ក្រៅពី​ប្រដាល់?

ប្រភព​បាន​បន្តថា ហើយ​ប្អូន​កុំ​មើល​អ្នក​ដែលមាន​ជាង​ប្អូន​មក​ប្រៀបធៀប​ខ្លួន​អី​សព្វថ្ងៃនេះ​ធ្វើ​សំណង់​ក៏បាន ៣៥០០០​រៀល​ឡើង​ដែរ តើ​ប្អូន​មាន​មើល​ជីវិត​អ្នកធ្វើ​កម្មករ​រោងចក្រ ហើយនឹង សំណង​ដែរ​ទេ​? ត្រូវ​តស៊ូ​ឡើង បង​ជឿថា​ប្អូន​អាចធ្វើ​បាន​មិន​ស្លាប់​ដោយសារ​ដាច់បាយ​ទេ សម័យនេះ ហើយ​មក​កំពង់សោម​មក៕

Related posts