កំពូល​តារា​ចម្រៀង​ស្រី ម៉េង កែវ​ពេ​ជ្ជា​តា ផ្តល់​ការ​លើក​កម្លាំងចិត្ត​ដល់ ពេជ្រ សូលី​កា ត្រូវ​រឹងមាំ​និង​តស៊ូ​ឡើង

ភ្នំពេញ​ ៖​ កំពូល​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ស្រប​ពេលដែល​តារាចម្រៀង​សិស្ស​ប្អូន ពេជ្រ សូលី​កា កំពុង​បាក់​ទឹកចិត្ត​និង​មិន​សប្បាយចិត្ត​ ខណៈពេលដែល​មកជួប​រឿង​​​ម្តាយ​ត្រូវ​ចាប់ខ្លួន​ជុំវិញ​ករណី​ឃាតកម្ម​សម្លាប់​មនុស្ស​នោះ ​ក្នុងនាម​ជា​រៀមច្បង​សិល្បៈ​ បានបង្ហាញ​ការលើកទឹកចិត្ត​ឲ្យ ពេជ្រ សូលី​កា ត្រូវតែ​រាំង​មាំ​និង​តស៊ូ​កុំ​បាក់​ទឹកចិត្ត​ឡើយ​។​

អ្នកនាង ម៉េង កែវ​ពេ​ជ្ជា​តា ថ្លែង​សារ​រៀបរាប់​ដូច្នេះ​ថា ​រឹងមាំ​ឡើង​ប្អូនស្រី មាន​មនុស្ស​ច្រើនណាស់​ដែល​យល់ដឹង​និង​ចេះ​បែងចែក។ ប្អូន​កុំ​អស់សង្ឃឹម ជា​អ្នកល្បីឈ្មោះ​ជៀស​មិន​ផុតពី​ការ​ឆ្លៀត​កេងចំណេញ​របស់គេ​នោះ​ទេវា​ត្រូវតែ​បែបនេះ​តែ​សំខាន់​ប្អូន​កុំ​បាក់​ទឹកចិត្ត កុំ​តក់ស្លុត​ហើយ​ខំ​ថែទាំ​សុខភាព​ដើម្បី​កូន ព្រោះ​ប្អូន​នៅមាន​កូន ប្អូន​នៅមាន​ស្វាមី​ល្អ។

លើសពីនេះ​អ្នកនាង ម៉េង កែវពេជ្ជតា បន្ថែមទៀតថា​ពិសេស​ប្អូន​នៅមាន​អ្នកគាំទ្រ​ជាច្រើន​ទៀត តស៊ូ​ឡើង​កុំ​ព្រម​ចាញ់​អោយ​សោះ​ណា សូលី​កា !​ចំពោះ​អ្នកមួយ​ចំនួន ឈប់​បន្តទៅ ត្រូវ​គិតថា​នេះ​ជា​រឿង​បុគ្គល​ទេ​កុំ​ទាញ​ឈ្មោះ​អ្នកនេះ អ្នក​នោះមក​ពាក់ព័ន្ធ​ដើម្បី​ប្រយោជន៍ អ្នក​អាច​ប្រឈម​នឹង​ច្បាប់​បាន សូម្បី​សមត្ថកិច្ច​លោក​មិន​និយាយ​ដល់​បុគ្គល​ផ្សេង​ក្រៅ​រង្វង់​ផង កុំ​ចេះតែ​ហ៊ាន។ ក្រៅតែពី​អ្នកនាង ម៉េង កែវពេជ្ជតា ក៏បាន​អ្នកសិល្បៈ​និង​អ្នកគាំទ្រ​មួយចំនួនទៀត​លើក​ទឹក​ដល់​នាង​ផងដែរ៕

Related posts