ក្ដៅៗ! ពេជ្រ សូលី​កា កំពុង​Live​វីដេអូ​បកស្រាយ​​ ដើម្បី​យក​ភាព​ស្អាតស្អំ​នាង​មកវិញ

ភ្នំពេញ ៖ ទីបំផុត កញ្ញា​ពេជ្រ សូលី​កា ដែល​ទ្រាំ​យូរហើយ ចំពោះ​រឿង​ចោទ​ប្រកាន់​ហែកហួរ ពី​សំណាក់​កញ្ញា ថៃ នារី​សុជាតា និង​កញ្ញា​ប៊េ​នី​យុំា​ង កំពុងធ្វើការ​Liveវីដេអូ​​​ធ្វើការ​បកស្រាយ​ជុំវិញ​រឿងនេះ ដើម្បី​ទាញ​យក​ភាព​ស្អាតស្អំ​របស់​ខ្លួន​មកវិញ ដែលមានអ្នកចូលមើលរហូតដល់ជិត៧០K។

តាម​ការ​គ្រោង​ទុក ​កញ្ញា ពេជ្រ សូលី​កា បាន​​ប្រកាស​ ដើម្បី​ធ្វើការ​បកស្រាយ​រាល់​មន្ទិល​របស់​មហាជន ជុំវិញ​រឿងរ៉ាវ​​ដែល​កំពុង​ផ្ទុះ​ ជាមួយនឹង​លោក សុវណ្ណ រិទ្ធី នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​​ ដើម្បី​ទាមទារ​ភាព​ស្អាតស្អំ​របស់​ខ្លួន ត្រឡប់មកវិញ។ ប៉ុន្តែ​ជាក់​ស្ដែង​ ការ​ឡាយ​ផ្ទាល់​ត្រូវ​បាន​ពន្យារពេល​ដល់​ម៉ោង​ជិត៨យប់។

គួរបញ្ជាក់ថា ការប្រកាស​សុំ​​​បកស្រាយ​រឿងរ៉ាវ​ខាងលើនេះ ធ្វើឡើង ក្រោយពី​មានការ​ទម្លាយ​លិខិត​កោះហៅ របស់​នាយដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដោយបាន​អញ្ជើញ កញ្ញា ហ្វី​យ៉ា​តា និង​កញ្ញា ប៊េ​នី​យាំង ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ខាងមុខនេះ នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា។ តាមរយៈ​លិខិត​នេះ ត្រូវបាន​អង្គភាព​សារព័ត៌មាន​TVFB យកទៅ​សរសេរ​ជា​ព័ត៌មាន​ចុះផ្សាយ ធ្វើ​ឲ្យ​ផ្ទុះ​ប្រតិកម្ម​ពី​កញ្ញា​ប៊េ​នី យុំា​ង និង​កញ្ញា​ថៃ នារី​សុជាតា។

ក្នុងការ​ឡាយ​វីដេអូ​ប្រតិកម្ម​ទៅនឹង​ការចុះផ្សាយ​របស់​TVFB​កាលពី​យប់មិញ កញ្ញា​ប៊េ​នី យុំា​ង បាន​និយាយ​រួចហើយ​ថា ខ្លួន​មិន​ខ្លាច​នោះ​ទេ បើ​ខ្លួន​ខ្លាច ខ្លួន​មិន​ធ្វើ​រឿង​នេះ​ឡើង​នោះ​ឡើយ ហើយ​រាល់ថ្ងៃ​លើកឡើង​របស់​ខ្លួន សុទ្ធ​តែ​មាន​ភស្តុតាង និង​សាក្សី​គ្រប់គ្រាន់។ ចំណែក​កញ្ញា​ថៃ នារី​សុជាតា ក៏បាន​ប្រតិកម្ម​ផង​ដែរ​ថា ខ្លួន​នៅ​ឯ​ប្រទេស​វៀតណាម មិនទាន់​ទាំង​បាន​ទទួល​លិខិត​នេះ​ផង តើ​អង្គភាព​មួយ​នោះ ទទួល​វា​បាន​ដោយ​រៀប​ណា​? ហើយ​នាង​បាន​ឲ្យ​មហាជន​ជួយ​ពិចារណា​រឿង​នេះ​ផងដែរ។ តោះ​ទស្សនា​វីដេអូ​នេះ​ការ​ឡាយ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៕

កញ្ញា ពេជ្រ សូលីកា កំពុងធ្វើការបកស្រាយជុំវិញករណីជម្លោះបរិហាកេរ្តិ៍ របស់កញ្ញា ប៊េនីយាំង និងកញ្ញា ហ្វីយ៉ាតា ហើយពេលនេះ!!! ភ្នំពេញ៖ ( ក្តៅៗ ) នៅវេលាយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កញ្ញា ពេជ្រ សូលីកា បានមកដល់ស្នាក់ការព័ត៌មាន TVFB ហើយ ដើម្បីសំណូមពរធ្វើការផ្សាយផ្ទាល់ បកស្រាយរាល់មន្ទិលរបស់មហាជនឲ្យបានដឹង និងយល់ច្បាស់ ជុំវិញរឿងរ៉ាវ ការបរិហាកេរ្តិ៍ពី ពីសំណាក់កញ្ញា លី សុគន្ឋារី ហៅ (ប៊េនីយ៉ាំង) និង អ្នកនាង ថៃ នារីសុជាតា ហៅ (ហ្វីយ៉ាតា) ជាមួយនិងលោក សុវណ្ណ រិទ្ធី ដើម្បីទាមទារភាពស្អាតស្អំរបស់កញ្ញា ត្រឡប់មកវិញ ក្រោយកញ្ញាបានដាក់ពាក្យបណ្តឹង ទៅខាងក្រសួង និងស្ថាប័នពាក់ព័ន្ធរួចរាល់អស់ហើយ ។ ចង់ដឹងថា រឿងរ៉ាវនៃការបកស្រាយរបស់កញ្ញា ពេជ្រ សូលីកា មានបញ្ហាយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា ..៖​ ចំពោះភាគី​ ខាងកញ្ញា​ ប៊េនីយ៉ាំង​ និង​ អ្នកនាង​ ហ្វីយ៉ាតា​ TVFB និងរងចាំការបកស្រាយជុំវិញករណីនេះផងដែរ​ ។ សូមបញ្ចេញមតិដោយប្រេីសុជីវធម៌​ និងការពិចារណាទាំងអស់គ្នា​ ក្នុងនាមយេីងជាខ្មែរ​ …

Posted by TVFB on Saturday, November 9, 2019

Related posts