ក្តៅ! កា​តុ ចេញ​Trailer​បទ «សុដន់​ម៉ែ» កាន់តែ​ប្លែក​ភ្នែក​ និង​ផ្ទុះ​ការចាប់អារម្មណ៍​

ភ្នំពេញ ​៖ ​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង កា​តុ ថ្មីៗ​នេះ ​ត្រូវបាន​ផលិតកម្ម​ថោ​ន​ ​​បញ្ចេញ​ផ្សព្វផ្សាយ​នូវ​Trailer​ចម្រៀង​បទ «សុដន់​ម៉ែ» បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ​និង​អ្នកគាំទ្រ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​ហូត​មានការ​បន្ត​ចែករំលែក​ជា​បន្តបន្ទាប់។

កត់​សម្គាល់​អត្ថន័យ​ចម្រៀង​នៅ​ក្នុង​បទ​នេះ​គឺ​តារា​ស្រី​អ្នកនាង កា​តុ បាន​ច្រៀង​រៀបរាប់​ភ្ជាប់​ជាមួយ​សាច់រឿង​ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​សង្គម​បច្ចុប្បន្ន​លើក​ឡើង​ពី​គុណ​តម្លៃ​របស់​អ្នក​ម្តាយ​គ្រប់រូប​ក្នុងការ​​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ចាប់តាំងពី​មានកំណើត​ក្នុង​ផ្ទៃ​រហូតដល់​ធំ​ពេញវ័យ​រៀងៗ​ខ្លួន។

Trailer​បទ​នេះ​មិន​ត្រឹម​តែ​មាន​អត្ថន័យ​អប់រំ​ និង​រៀបរាប់​ពី​តម្លៃ​គុណ​អ្នក​ម្តាយ​នោះ​ទេ​ គឺ​ថែមទាំង​ដាស់​ដល់​ស្មារតី​យុវជន​ទាំងអស់​ឲ្យ​ដើរ​តាម​គន្លង​ផ្លូវ​ត្រូវ​ក្នុង​សង្គម​ ដែល​ជា​គំរូ​កូន​ល្អ យុវជន​ល្អ និង​ពលរដ្ឋ​ល្អ​ផង​ដែរ។ សូម​ប្រិយមិត្ត​ទស្សនា​Trailer​បទ​ចម្រៀង សុដន់​ម៉ែ របស់​អ្នកនាង កា​តុ ដូចខាងក្រោម​៖៕​

សុដន់ម៉ែ – កាតុ -​ Katu 【Official Trailer】

ទឹកដោះដែលចេញពីសុដន់ម្តាយថ្លៃចិញ្ចឹមរូបរាងកូនស្ងួនភ្ញា! ចាំណាពៅ! មនុស្សកើតមកគ្មានអ្វីជាប់ខ្លួនទេ ក្រៅពីក្តីបរិសុទ្ធ ដែលចេញពីដួងចិត្ត!បទ៖ សុដន់ម៉ែ📲 ទស្សនាវីដេអូនៅលើ YouTube ៖ https://youtu.be/Ufuzkcwpx1Uច្រៀង៖ កាតុដឹកនាំសម្តែង ៖ សោម ដូរ៉េនិពន្ធទំនុកច្រៀង និង Melody ៖ សោម ដូរ៉េនិពន្ធបទភ្លេង ៖ ដា ភ្លេងរចនាសម្លៀកបំពាក់ ៖ L.Aសំរាប់អតិថិជន Metfone អាចស្តាប់បទថ្មីៗដោយ ខល 1766 តែ 3សេន/ថ្ងៃ ស្តាប់ម៉ាអស់ថ្ម#TownProduction #katu #TownAudio ភ្ជាប់បទចម្រៀងនេះជាសំឡេង Caller Ring Back-tunes 🎼Cellcard: #2727#906487# 📞 🎼Metfone: *1772*5231736#📞 🎼Smart: *855*851719# 📞

Posted by Official Town Production on Thursday, November 28, 2019

Related posts