ក្មេង​ប្រុស​អាយុ​១៨​ឆ្នាំ​ ត្រូវ​ខ្សែភ្លើង​ឆក់​កាត់​ដៃ​ទាំងសងខាង​ ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ពោធិ៍សែនជ័យ

ភ្នំពេញ ​៖ ​ដោយសារ​មើលឃើញ​ពី​ការ​លំបាក​ និង​អាណិតអាសូរ​ចំពោះ​បុរស​កម្សត់​ម្នាក់​ ដែល​រងគ្រោះ​ព្រោះ​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្ដាល​ឲ្យ​រង​របួស​ពេញ​ខ្លួន​ និង​ត្រូវ​កាត់​ដៃ​ទាំង​សង​ខាង​នោះ​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ពោធិ៍សែនជ័យ​តាមរយៈ​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា ក៏បាន​នាំយក​ថវិកា​​ចំនួន​១០០​ដុល្លារ​ជួយ​ដល់​ក្មេងប្រុស​រូបនោះ ​ដើម្បី​សម្រួល​ការព្យាបាល។

លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់​ថា​ អាណិត​ក្មេងប្រុស​នេះ​ពេក​ ត្រូវ​ខ្សែភ្លើង​ឆក់​កាត់​ដៃ​ចោល​ទាំងពីរ​ក្នុងនាម​ខ្ញុំបាទ​ជា​អនុប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​ពោធិ៍សែន​ជ័យ បាន​ឧបត្ថម្ភ​ថវិកា​​ផ្ទាល់ខ្លួន​ចំនួន​១០០​ដុល្លារ​ដល់​ប្អូនប្រុស។

លោក​បន្តទៀត​ថា ប្អូន​ឈ្មោះ បញ្ញា បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ហៅ​ពេទ្យ​លោកសង្ឃ​។​ ប្អូនប្រុស បញ្ញា មាន​អាយុ​១៨​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ ទឿ​ន ឃុំ​ទឿ​ន ស្រុក​កូន​មុំ ខេត្ត​រតនគីរី ​ត្រូវ​ខ្សែភ្លើង​ឆក់​រហូត​ត្រូវ​កាត់​ដៃ​ចោល​ទាំងពីរ​អាណិត​ណាស់…..៕

Related posts