ក្រោយពី​សុខ ស្រី​នាង ស្កាត់​ទៅ​ជួប​ម្ចាស់​ផលិតកម្ម​KH ស្រាប់តែ​នៅ សូនីតា ពោល​ពាក្យ​ថា

ភ្នំពេញ ៖ ក្រោយពី​ទទួលដំណឹង​ថា ម្ចាស់​ផលិតកម្ម​KH ធ្លាក់ខ្លួន​ទៅ​លក់​ទៅ​សុទ្ធ​តាម​ចិញ្ចើមផ្លូវ​នោះ បានធ្វើ​ឲ្យ​អ្នកនាង សុខ ស្រី​នាង មានការ​ភ្ញាក់ផ្អើល និង​ស្លុតចិត្ត​យ៉ាង​ខ្លាំង ព្រោះ​លោក​ជា​អ្នកមានគុណ​ដំបូង​គេ ដែល​ផ្ដល់​កន្លែង​ឲ្យ​នាង​ច្រៀង។

ដើម្បី​ជាការ​ដឹងគុណ និង​ចង់​ដឹង​ការពិត​នោះ នាង​មិន​នៅ​ស្ងៀម​ឡើយ ពោលគឺ​បាន​ស្កាត់​ទៅ​ជួប​លោក​ផ្ទាល់​តែម្ដង ហើយ​បាន​ថតរូប​បង្ហោះ​ភ្ជាប់​នឹង​ងាក​សរសេរ​ថា «​រីករាយ​ណាស់​ថ្ងៃនេះ​ ដែល​បាន​ជួប​ហ៊ា បែក​គ្នា​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ ជូនពរ​ហ៊ា​មាន​សុខ​ភាពល្អ បាន​ធូរ​ស្រាល​ឆាប់ៗ​នេះ​ឡើងវិញ»។ ក្រោយពី​ទទួលបាន​ដំណឹង​នេះ ភ្លាម បានធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង ក៏ដូចជា​សិល្បៈ​ដូចគ្នា បាន​សរសើរ​ពី​ទឹកចិត្ត​របស់​នាង ដែល​មិន​ភ្លេចគុណ ចំពោះ​អ្នក​ធ្លាប់​ផ្ដល់​កំណើត​ឲ្យ​ខ្លួន។

ជាក់ស្ដែង ក្រោយ​ឃើញ​ទឹកចិត្ត​ដឹងគុណ​របស់​នាង​ភ្លាម តារា​សម្ដែង នៅ សូ​នី​តា ក៏បាន​បង្ហោះ​សារ​សរសើរ​បែបនេះ​ថា «​ស្គាល់​គុណ រមែង​ជោគជ័យ ភ្លេច​កំណើត រមិលគុណ រមែង​បរាជ័យ​គ្រប់បែបយ៉ាង​ វា​មិន​ច្រើន​ទេ​ តែ​វា​បង្ហាញ​ពី​ចិត្ត​​ល្អ​រូប ល្អ​ចិត្ត ល្អ​មារយាទ បាន​ហៅថា​ល្អ​សូម​បងប្អូន​សិល្បករ​ដទៃទៀត​យក​គំរូ​តាម ស្រី​នាង ផង»៕



Related posts