ក្រោយ​ចប់​ពិធីបុណ្យ​អុំទូក​ នាយ ពែ​កមី ពន្លះ​មួយ​ឃ្លា ​ជូន​ចំពោះ​អ្នក​ពូកែ​រិះគន់

ភ្នំពេញ ​៖​ ទើបតែ​បញ្ចប់​ពិធីបុណ្យ​អុំទូក​បាន​រយៈ​ពេល​ប្រមាណ​ជា​១​ថ្ងៃ ​ក៏​ស្រាប់តែ​តារា​កំប្លែង​នាយ ពែ​កមី បាន​ថ្លែង​សារ​ប្រតិកម្ម​ចំពោះ​មតិ​រិះគន់​និង​ការផ្សាយ​ព័ត៌មាន​មួយចំនួន​ថា​ពិធីបុណ្យ​អុំទូក​ឆ្មាំ​នេះ​ហាក់​គ្មាន​ប្រជាពលរដ្ឋ​ចូលរួម​អបអរ​ឬ​មក​មើល​ការ​ប្រណាំង​ទូក​ច្រើន​ដូច​បណ្តា​ឆ្នាំកន្លងមក​នោះទេ។

ប្រតិកម្ម​ចំពោះ​ករណី​នេះ ​នាយ ពែ​កមី បាន​លើកឡើងថា​ មិនមែន​ខ្ញុំ​ផុស​ចង់​ពាក់ព័ន្ធ​នយោបាយ​ទេ តែ​ខ្ញុំ​អត់​យល់​នឹង​ព័ត៌មាន​ដែល​យកតែ​កន្លែង​មិនល្អ​មក​ផ្សាយ កន្លែង​ល្អ​មិន​យក​មក​ផ្សាយ​ផង។ សូម​បងប្អូន​មើលរូប​ដែល​បងប្អូន​ចូលរួម​ច្រើន នឹង​រូប​ដែល​ទៅ​ថត​កន្លែង​ស្ងាត់​នេះ​ចុះ ផុស​ប៉ុណ្ណឹង​ដឹង​តែមាន​អ្នក​ជេរ​ទៀតហើយ។

ការលើកឡើង​របស់​នា​យ ពែ​កមី ខាងលើនេះ​ បានធ្វើ​ឡើង​ក្រោយពេល​ដែលមាន​ការចុះផ្សាយ​ថា​ពិធី​បុណ្យអុំទូក​ចាប់ផ្តើម​ដោយ​ភាពស្ងប់ស្ងាត់ ស្របពេល​សន្តិសុខ​មានការ​រឹតបន្តឹង​។ ​មិនតែប៉ុណ្ណោះ​ក៏មាន​ការ​បង្ហោះ​រូបភាព​ពី​សំណាក់​បុគ្គល​មួយចំនួន​ដែរ​ថា​ថត​កន្លែង​ស្ងាត់។

សូមជម្រាបថា​ ពិធីបុណ្យ​អុំទូក អកអំបុក​ឆ្នាំនេះ​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ ដែលមាន​រយៈពេល​៣​ថ្ងៃ​ ខណៈ​ដែលមាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ឈប់សម្រាក​និង​ចូល​រួម​អបអរ​ពិធី​នេះ​ផង​នោះ៕

Related posts