ក្រោយ​ផ្ទុះ​ការរិះគន់​រឿង​​​បង្ហោះ​សារ​​​ឌឺដង​ភ្ជាប់​រូបភាព ពេជ្រ សូលី​កា ស្រាប់តែ​ព្រះ​តេជគុណ គូ សុភាព បញ្ជាក់​ថា​…

ភ្នំពេញ​ ៖​ ស្រប​ពេល​ ដែល​រឿងរ៉ាវ​អាស្រូវ​របស់​តារា​ចម្រៀង​កញ្ញា ពេជ្រ សូលី​កា កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​ និង​រសើប​ខ្លាំង​ ក្រោយពេល​មានការ​ទម្លាយ​ថា​នាង​ជា​បុគ្គល​ក្បត់​មិត្តភក្តិ​ជិត​ឆ្នាំ​១០​លួច​ទំនាក់ទំនង​យក​សង្សារ​របស់​មិត្តភក្តិ​នោះ​ ក៏​ស្រាប់​តែមាន​Account Facebook​ឈ្មោះ Kou Sopheap (​គូ សុភាព​)​បាន​ចេញ​សារ​រិះគន់​ភ្ជាប់​ជាមួយ​រូបភាព ពេជ្រ សូលី​កា កក្រើក​ការរិះគន់​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

តាមរយៈ Account Facebook​ឈ្មោះ Kou Sopheap បាន​បង្ហោះ​សារ​ផ្លែផ្កា​ដូច្នេះ​ថា «រក​ស្រី​មារយាទ​ខ្ពស់ ចេះ​ខ្ពើម​ពាក្យ​ឈ្លោះ ចេះ​ទ្រាំ​អត់ឃ្លាន ចេះ​ស្លូត​ចេះ​កាច ចេះ​ខ្លា​ចចេះ​ហ៊ាន ចេះ​ខ្មាស​ចេះ​អៀន។ កាច​មាន​ប្រាជ្ញា​ស្រី​ល្អ​បាន​ត្រឹម​កំដរ ស្រី​មារយាទ​បាន​យក​ធ្វើ​ប្រពន្ធ​ស្រលាញ់​ទើប​ពិចារណា ផ្ដោះផ្ដង​វាចា​មើល​គ្រប់​ជ្រុងជ្រោយ»។

ប្រភព​បាន​បន្តថា «​ចរិយា​មារយាទ​អូន​ល្អ​ប្រពៃ​ទើប​បង​សុខចិត្ត​រើសយក​ពេជ្រ​ថ្លៃ​គេ​ឡើង​ស្រលាញ់គ្នា​យល់ចិត្ត​គ្នា ចាំ​ថា​មនុស្ស​មាន​ល្អ​មាន​អាក្រក់ មនុស្ស​២​នាក់​ចាប់ចិត្ត​ស្រលាញ់គ្នា​ជា​និស្ស័យ តែម​នុស្ស​២​នាក់​ធ្វើអោយ​គ្រួសារ​ទទួលយក​បានជា​សំណាង។ អតីតកាល​ជា​ដែល​កន្លង​ហួស​អ្វីដែល​ត្រូវ​គិត​គឺ​យើង​ចាប់​គ្នា​បន្តដំណើរ​ទៅមុខ​ត្រូវ​ពោរពេញ​ដោយ​ក្ដី​ស្រលាញ់​និង​ថែរក្សា​គ្នា​មនុស្ស​ខ្លះ​ត្រឹម​ដើរ​ឆ្លងកាត់​ជីវិត តែ​អូន​ជា​មនុស្ស​ដែល​បង​ជ្រើសរើស​សម្រាប់​ជីវិត​នេះ»។

ផេក​ Facebook ដដែល​នេះ​បន្ថែម​ថា​ «ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នកនោះ មាន់​ណា​ខ្ទ​ត​មាន់​នោះ​ពង មនុស្ស​ស្រី​មារយាទ​បាន​ខ្ពើម​នឹង​ពាក្យ​ឈ្លោះ​បើជា​មិត្ត​គួរ​សប្បាយចិត្ត​ពេល​មិត្ត​ជួប​សុខ​មិនមែន​ហែកហួរ​មិត្ត​ឡើយ ។​មនុស្ស​ល្អ​ចេះ​ស្ដារ​យស​អ្នក​ដ៏​ទៃ មនុស្ស​អប្រិយ​ហែក​គេ​ហែក​ឯង ( ហែកកេរ្តិ៍​ខ្លួនឯង​ចែក​ញាតិមិត្ត​ស្ដាប់)»។

ដោយឡែក​ជាមួយ​ការ​បង្ហោះ​ដូច្នេះ​ដែរ​ ក៏មាន​ការរិះគន់​យ៉ាង​ចាស់ដៃ​លើ​ព្រះ​តេជគុណ គូ សុភាព ផងដែរ។ ប៉ុន្តែ​យ៉ាង​មិញ​ នៅ​មុន​នេះ​បន្តិច ​ព្រះ​តេជគុណ គូ សុភាព ក៏បាន​ចេញមុខ​បញ្ជាក់ថា ផេក​ Facebook ដែល​បង្ហោះ​ភ្ជាប់​រូបភាព​កញ្ញា ពេជ្រ សូលី​កា រិះគន់​នេះ​ពុំ​មែន​ជា​របស់​ព្រះអង្គ​ឡើយ​ពោល​គឺជា Account Facebook​ក្លែងក្លាយ​តែប៉ុណ្ណោះ៕

Related posts